Friday, June 29, 2018

គន្លឹះទិញបន្លែខ្លះៗ ពីអ្នកម៉ាក់



១. កូនគួរ​ជ្រើសរើស​បន្លែ​ដែល​មាន​លក់​តាម​រដូវ​កាល ព្រោះ​ក្រៅ​ពី​វា​មាន​តម្លៃ​ថោក​​ជាង​បន្លែ​ខុស​រដូវ​ហើយ វាក៏កាត់បន្ថយការ​ប្រើ​ថ្នាំ​គីមីអោយចេញផ្លែខុសរដូវផង​ដែរ។ ម្យ៉ាង​ទៀត​នៅ​ពេល​ទិញ កូនគួរ​តែ​ប្រយ័ត្ន​​មើល​ថា ​តើ​មាន​ក្រាម​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ជាប់​បន្លែ​ឬ​ក៏​អត់ ហើយ​គួរ​ជ្រើសរើស​បន្លែ​ណា​ដែល​មានសត្វចោះរឺដង្កូវស៊ី​ខ្លះៗ ព្រោះ​វា​ជា​សញ្ញា​បង្ហាញ​ថា​បន្លែ​នោះ​ប្រើ​ថ្នាំ​គីមី​តិច។

២. បើកូនអាចរកបេះ បន្លែ​ស្រស់​​ក្បែរ​ៗ​ផ្ទះ​ដូច​ជា​​ស្លឹក​បាស ​ស្លឹក​ ឬ​ផ្កា​​អង្គារ​ដី ស្អំ ឬ​ទំពាំង​ស្រស់​ជា​ដើមនោះជាការប្រសើ ព្រោះភាគ​ច្រើន​គឺ​ជា​បន្លែ​ដែល​គ្មាន​សារធាតុ​គីមី ​ដុះ​មក​ឯកឯង​តាម​ធម្មជាតិ និង​មាន​ផល​គ្រប់​រដូវ​កាល។



៣. ស្ពៃ​បូកគោ ឬ​ស្ពៃ​ក្ដោប កូនគួរ​រើស​មើល​ដុំ​ណា​ដែល​មាន​ទម្ងន់​ធ្ងន់ ព្រោះ​វា​មាន​ន័យ​ថា​ស្ពៃ​នោះ​ណែន​ល្អ ហើយ​បើ​អាច​​ កូនគួរ​មើល​ដុំ​ណា​ដែល​មាន​ទ្រនុង​តូច​ៗ ព្រោះ​បន្លែ​ប្រភេទ​នេះ​ភាគ​ច្រើន​យើង​ទទួលទាន​តែ​ស្លឹក​នោះ​ទេ។



៤. សម្រាប់​បន្លែ​ខាត់ណា កូនមិន​គួរ​ជ្រើស​រើស​បន្លែ​ដែល​​មាន​ទង​ចាស់​ពេក​នោះ​ទេ។ វិធី​សង្កេត​មើល​ថា​ខាត់​ណា​ចាស់​ឬ​ក៏​អត់​ គឺ​មើល​លើ​ស្នាម​កាត់​នៅ​បរិវេណ​គល់​ខាត់ណា ដែល​អាច​មើល​​ឃើញ​សរសៃ​តូច​ៗ បើ​បន្លែ​នោះ​កាន់​តែ​ចាស់ សរសៃ​​នោះ​កាន់​តែ​ធំណាកូន។




៥. ត្រសក់ គួរ​ជ្រើសរើស​ផ្លែ​ណា​ដែល​​នៅ​បៃតង​​បើ​ទោះ​បី​សម្បក​វា​រាង​គ្រើម​បន្តិច​ក៏​ដោយ ព្រោះ​ផ្លែ​នៅ​​ខៀវ​គឺ​មាន​ន័យ​ថា​នៅ​ខ្ចី តែ​បើ​សម្បក​ចាប់​ផ្ដើម​ស​ហើយ​គឺ​មាន​ន័យ​ថា​​​វា​ចាស់​ហើយ។



៦. បើ​ជា​បន្លែ​ប្រភេទ​ពួក​ត្រប់ គួរ​តែ​មើល​សម្បក​ខាង​លើ​របស់​វា បើ​ឃើញ​ថា​មាន​លក្ខណៈ​រួញ​រាប​ជាប់​នឹង​ផ្លែ​នោះ មាន​ន័យ​ថា​បេះ​មក​យូរ​ហើយ ៕











#ប្រភព

Tuesday, June 26, 2018

តើជនជាតិកូរ៉េថែទាំម្តាយបែបណាក្រោយសំរាល?


រូបតំណាង

ស្រ្តីកូរ៉េត្រូវបានទូន្មានមិនអោយងូតទឹក យ៉ាងតិច១អាទិត្យ។ ពួកគេមិនត្រូវបានអនុញ្ញាតិអោយប៉ះទឹកត្រជាក់ឡើយ។ ៣អាទិត្យដំបូងក្រោយសំរាល ការចេញក្រៅផ្ទះត្រូវបានហាមឃាត់យ៉ាងតឹងរឹង។ ចំណែកស៊ុបសារាយសមុទ្រនឹងលេចមុខនៅលើតុអាហារគ្រប់ពេលរយៈពេលរាប់ខែ។

សន្លាក់ឆ្អឹងត្រគៀក ត្រូវបានសណ្តកចេញពីគ្នា ដើម្បីទុកកន្លែងអោយទារកលូតលាស់ ហើយដំណើរការផ្លាស់ប្តូរនេះចំណាយពេល៩ខែ ទៅតាមទំហំលូតលាស់របស់ទារក។ នៅពេលសំរាល គំលាតឆ្អឹងបានកើតឡើងរហូតដល់អតិបរិមា ដើម្បីអោយទារកអាច ធ្វើដំណើរចេញមកក្រៅបាន។ ក្រោយពេលទារកកើតមកហើយ អាងត្រគៀកត្រូវការពេលដើម្បីទាញចូលគ្នាវិញ ព្រមទាំងរៀបចំគ្រោងសន្លាក់ត្រគៀកថ្មី។ នេះជាហេតុផលដែល ៣អាទិត្យដំបូងក្រោយសំរាលត្រូវបានសង្កត់ធ្ងន់ក្នុងការយកចិត្តទុកដាក់។ អំឡុងពេលនេះ ម្តាយថ្មីមិនត្រូវធ្វើអ្វីដែលសកម្មនោះទេ ហើយត្រូវព្យាយាមការពារកុំអោយសណ្តកសន្លាក់របស់ពួកគេ។

វាមិនមែនត្រូវគេងលើគ្រែពេញ១ថ្ងៃនោះទេ តែអ្នកត្រូវចាប់ផ្តើមពីសកម្មភាពថ្នមៗ ហើយការចាប់ផ្តើមហាត់ប្រាណតិចៗកាន់តែលឿន ត្រូវបានគេយល់ស្របថា មានប្រយោជន៍សំរាប់អ្នកម៉ាក់ថ្មី។ វាអាចនឹងជួយសំរួលដល់បញ្ហាប្លោកនោម ទល់លាមក និងឈាមកក។ ត្រូវប្រាកដថា អ្នកមានអ្នកកំដរនៅក្បែរខ្លួននៅពេលអ្នកក្រោកឡើងលើកដំបូងក្រោយសំរាល ព្រោះអាចដួលសន្លប់។

អំឡុងពេល៣អាទិត្យនោះ អ្នកសួរសុខទុក្ខត្រូវបានហាមឃាត់ ហើយម្តាយថ្មី និងទារក មិនត្រូវគេអនុញ្ញាតិអោយចេញទៅក្រៅទេ។ នេះគឺដើម្បីជៀសវាងការប៉ះពាល់នឹងប្រភពមេរោគឆ្លង ព្រោះទាំងម្តាយនិងទារក មានប្រព័ន្ធការពារខ្សោយ។ អ្នកម្តាយថ្មី អស់កំលាំងដោយការបំបៅដោះ និងការមិនបានគេងយប់។ អ្នកម្តាយខ្លះប្រើហេតុផលនេះ ដើម្បីកុំអោយគេឃើញមុខហើមរបស់ខ្លួន។ ជនជាតិកូរ៉េលើកទឹកចិត្តម្តាយថ្មីអោយយកចិត្តទុកដាក់ថ្នមខ្លួនក្នុងពេល៣អាទិត្យដំបូងនេះ ទោះបីជាពួកគេចង់ស្រូបខ្យល់អាកាសក៏ដោយ។

ស្រី្តកូរ៉េ ជាទូទៅស្នាក់នឡក្នុងបន្ទប់កំដៅក្រោយសំរាល។ ទោះបីជាខែក្តៅក៏ដោយ អ្នកម្តាយមិនត្រូវរំពឹងថា ប្រើម៉ាស៊ីនត្រជាក់ រឺកង្ហាឡើយ។ អាវដៃខ្លីត្រូវបានហាមឃាត់។ អ្នកម្តាយថ្មីខ្លះ ត្រូវម្តាយរបស់ខ្លួនស្រែកបន្ទោរដោយសារតែមិនពាក់ស្រោមជើង។ ទឹកដែលញ៉ាំបាន គឺទឹកក្តៅ។ ការប៉ះទឹកត្រជាក់ក្រោយសំរាលត្រូវគេជឿថា ធ្វើអោយអ្នកឈឺរោយសន្លាក់ និងចុកចាប់ក្នុងរាងកាយធ្ងន់ធ្ងរ។ ចំពោះរឿងនេះ ស្រ្តីអឺរ៉ុបមួយចំនួនទទួលស្គាល់ថា ខ្លួនពិតជាពិសោធនូវការឈឺចាប់បែបនេះមែន ទោះបីជាមិនមានការយល់ស្របពីផ្នែកវេជ្ជសាស្រ្តក៏ដោយ។ ៣អាទិត្យដំបូងក្រោយសំរាល ជាពេលមិនគួរធ្វើកិច្ចការផ្ទះ តែរក្សាខ្លួនអោយសះស្បើយពីការសំរាល។ ប៉ុន្តែការរក្សាខ្លួនអោយក្តៅពេកមិនប្រាកដថា ធ្វើអោយអ្នកស្រួលខ្លួននោះទេ។ កំដៅល្មមៗ អាចជួយអោយអ្នកម្តាយថ្មី បង្កើតថាមពលមកវិញ។

រូបតំណាង
ម្តាយថ្មីទទួលទានស៊ុបសារាយសមុទ្រមួយចានធំ ១ថ្ងៃ៣ពេល។ ជនជាតិកូរ៉េយល់ថា សារាយសមុទ្រលាងឈាម លាងជាតិពុលក្នុងរាងកាយ ជួយអោយស្បូនកន្រ្តាក់រួមតូច និងបង្កើនទឹកដោះម្តាយ។ វេជ្ជសាស្រ្តមិនគាំទ្រគំនិតនេះទាំងស្រុងទេ តែវាជាការពិតដែលថា សារាយសមុទ្រជាអាហារសំបូរដោយជីវជាតិសំរាប់អ្នកម្តាយថ្មី។ វាផ្ទុកទៅដោយ កាល់ស្យូមខ្ពស់ ជាតិសរសៃរ និងជាតិដែកដែលចាំបាច់សំរាប់ស្រ្តីក្រោយសំរាល។ ស្រ្តីដែលបំបៅដោះដំបូងទាមទារអោយទទួលជាតិកាល់ស្យូមក្នុងបរិមាណដូចស្រ្តីពពោះដែរ។ ការទទួលជាតិអាហារសរសៃរ ជួយទប់ទល់ការទល់លាមក និងជួយម្តាយថ្មីអោយស្រកទំងន់ដោយសារតែបរិមាណកាឡូរីទាប។ អ្នកម្តាយជាទូទៅមានសភាពស្លេកស្លាំង (បាត់បង់គ្រាប់ឈាមច្រើន) ដោយសារការសំរាល ហើយត្រូវការជាតិដែកមកបង្គ្រប់។ មូលហេតុមួយទៀតដែលសារាយសមុទ្រផ្តល់គុណប្រយោជន៍នោះគឺ ការផ្តល់ជាតិទឹក។ យើងដឹងថា យើងត្រូវការជាតិទឹកច្រើនជាប្រចាំថ្ងៃ ដើម្បីផលិតទឹកដោះ។ វាទាមទារអោយយើងយកចិត្តទុកដាក់វាស់បរិមាណទឹកដែលយើងទទួលទាន។  ការទទួលទានទឹកស៊ុបសារាយសមុទ្រ ជាវិធីងាយៗក្នុងការផ្តល់ជាតិទឹក ហើយវាមានរសជាតិជាងទឹកសាប។ ប៉ុន្តែការទទួលទានបរិមាណអ៊ីយ៉ូតដែលមានក្នុងសារាយសមុទ្រច្រើនពេក អាចបណ្តាលអោយប៉ះពាល់ក្រពេញទីរ៉ូអ៊ីត។

រូបតំណាង
ការមិនងូតទឹកក្រោយសំរាលត្រូវគេយល់ថា មកពីកង្វះប្រព័ន្ធទឹកស្អាតកាលពីអតីតកាល។ វាប្រហែលជាដោយសារឥទ្ធិពលនៃប្រព័ន្ធទឹកក្តៅមិនគ្រប់គ្រាន់ ហើយការពិបាកក្នុងការសំងួត ក៏អាចជាមូលហេតុផងដែរ ព្រោះវាអាចធ្វើអោយម្តាយថ្មីងាយនឹងផ្តាសាយក្រោយងូតទឹកទាំងសក់មិនស្ងួត។ សព្វថ្ងៃការងូតទឹកមិនសូវចោទជាបញ្ហាសំរាប់ម្តាយថ្មីនៅកូរ៉េទៀតទេ។ បើសិនជាសក់អ្នកស្ងួត ហើយសីតុណ្ហភាពក្នុងបន្ទប់ទឹកមិនត្រជាក់ពេក ការលាងសំអាតញើស និងឈាមពិតជាចាំបាច់ មិនត្រឹមតែកត្តាអនាម័យ និងសុខភាពប៉ុណ្ណោះទេ តែវាថែមទាំងជួយបន្ធូរអារម្មណ៍ក្រោយការឈឺចាប់ និងនឿយហត់ដ៏វែងមកនោះផង។


រដ្ឋាភិបាលប្រទេសហ្វាំងឡង់ ធ្វើបែបនេះ ចំពោះទារក!

រូបភាពតំណាង


នៅពេលលឺពីប្រទេសហ្វាំងឡង់ អ្នកខ្លះគិតដល់អាកាសធាតុដ៏ត្រជាក់ ហើយខ្លះនឹកដល់ទូរសព្ទណូគា (Nokia)។ តែមានកត្តាជាច្រើនទៀតដែលជាចំនុច ដ៏មានប្រជាប្រិយអំពីប្រទេសនេះ។  អាជ្ញាធរប្រទេសហ្វាំងឡង់ ជួយផ្តល់ភាពងាយស្រួលក្នុងការថែរក្សាទារកក្នុងអាយុ១ឆ្នាំដំបូង។  សូមអានបន្តអត្ថបទខាងក្រោម។

ឡាំងទារក
តើអ្នកណានឹកគិតដល់ទារកនៅពេលដែលឃើញឡាំងនោះ? ប៉ុន្តែ អាជ្ញាធរហ្វាំងឡង់បានចាប់ផ្តើមរបថថ្មីនេះ គឺពួកគេបានប្រកាសផ្តល់ឡាំងដ៏ល្អពិសេសសំរាប់ទារកទាំងអស់ ប៉ុន្តែវាមិនមែនសំរាប់អោយទារកគេងក្នុងឡាំងនោះទេ។ អាជ្ញាធរផ្តល់ប្រអប់ចាប់ផ្តើមដល់ឪពុកម្តាយថ្មី ដែលរួមមាន សំលៀកបំពាក់ កន្ទប ក្រដាសអនាម័យ ឧបករណ៍ក្មេងលេង គ្រែ និងរហូតដល់ពូក។ អ្នកខ្លះនិយាយថា ប្រអប់នោះបានជួយកាត់បន្ថយអត្រាមរណៈរបស់ទារក។ លើសពីនេះទៅទៀត ឡាំងនេះជានិមិត្តរូបនៃភាពស្មើភាព ដោយសារតែគ្រប់គ្រួសារទទួលបាននូវប្រអប់ដូចគ្នា ជាមួយវត្ថុខាងក្នុងដូចគ្នា។

ប្រវត្តិឡាំង
នៅអំឡុងឆ្នាំ១៩៣០ ប្រទេសហ្វាំងឡង់ជាប្រទេសក្រីក្រ ហើយមរណៈភាពរបស់ទារកមានកំរិតខ្ពស់។ ប៉ុន្តែនៅពេលដែល ឡាំងទទួលបានការគាំទ្រ តួលេខនៃការស្លាប់របស់ទារកបានធ្លាក់ចុះជាបន្តបន្ទាប់ នៅសតវត្សបន្តមកទៀត។ ការប្រើឡាំងនេះចាប់ផ្តើមនៅឆ្នាំ ១៩៣៨ ហើយវាផ្តោតទៅលើគ្រួសារមានចំណូលទាប ដែលមិនអាចមានលទ្ធភាពទិញគ្រែ និងរបស់របរចាំបាច់នានាសំរាប់ទារក។ អ្នកម្តាយត្រូវទៅពិនិត្យសុខភាព នៅអំឡុងពេលពពោះ៤ខែដំបូង ដើម្បីទទួលបានឡាំងដែលឧបត្ថម្ភដោយរដ្ឋាភិបាល។ នៅពេលនោះ គ្រួសារហ្វាំងឡង់ ៩៥% ប្រើប្រាស់ឡាំង។

តើឡាំងមានប្រយោជន៍ទេ? ពិតជាមាន!
-          ពូកដែលពួកគេទទួលបាននៅក្នុងឡាំងនោះ អាចប្រើជាគ្រែសំរាប់ទារក ដោយមានរបាំងការពារ៤ជ្រុង។
-          ឡាំងនោះ ជាការលើកទឹកចិត្តអោយស្រ្តីពពោះទៅជួបគ្រូពេទ្យដើម្បីពិនិត្យសុខភាព (ពេទ្យរដ្ឋាភិបាល)។
-          ជួយសន្សំពេលដល់ស្រ្តីដែលធ្វើការច្រើនម៉ោង ហើយគ្មានពេលទៅទិញរបស់ប្រើប្រាស់ទាំងនោះ

សំភារៈក្នុងឡាំង
v  សំលៀកបំពាក់ទារកច្រើនទំហំ សំរាប់ប្រើពេញ១ឆ្នាំដំបូង
v  កន្ទបដែលបោកបាន
v  ក្រណាត់បាំងទ្រូងទារកពេលទទួលអាហារ
v  ប្រដាប់វាស់កំដៅ
v  សៀវភៅសំរាប់ទារក
v  គ្រែដេកសំរាប់ទារក៖ ស្រោមពូក កំរាលទ្រនាប់ការពារទឹក កំរាលសំឡី ភួយ និងកាបូបជាគ្រែគេង
v  សំលៀកបំពាក់ខែរងារ៖ ឈុតការពារព្រិល ពួក ស្រោមដៃនិងស្រោមជើងមិនចំលងកំដៅ ស្រោមជើង មួកចាក់ និងមួកស្រោមមុខ (បិទក្បាលជិត ទុកតែប្រឡោះមាត់ និងភ្នែក)
v  ឈុតអាវជាប់មួក សំភារៈចាក់សំរាប់ទារកគ្រប់ប្រភេទ ឈុតការពាររាងកាយ ស្រោមជើងវែង(ស្លៀកដូចខោ)
v  កន្សែងងូតទឹក កន្ត្រៃកាត់ក្រចក ក្រាស់សិតសក់ ច្រាសដុសធ្មេញ បំពង់ទឹកក្តៅ ក្រែមលាបការពាររមាស់ និងក្រណាត់នានា
v  សៀវភៅរូបភាព និងឧបករណ៍សំរាប់ពេលទារកដុះធ្មេញ
v  ទ្រនាបទឹកដោះ និងស្រោមអនាម័យ

សំភារៈទាំងនេះ  ផ្តល់អោយជាពណ៌ដែលមិនប្រកាន់ភេទទារក។ នេះបង្ហាញថា រដ្ឋាភិបាលហ្វាំងឡង់ យល់ច្បាស់ពីការថែទាំគ្រួសារ។​ ម្យ៉ាងទៀត គេបានផ្លាស់ប្តូពណ៌ផ្សេងៗទៅតាមឆ្នាំនីមួយៗ ដែលជួយអោយងាយស្រួលក្នុងការសំគាល់ឆ្នាំកំណើតទារក។

របស់ម្យ៉ាងនៅក្នុងឡាំងដែលយើងមិនលើកមកនិយាយគឺដបទឹកដោះគោ។ ដើម្បីលើកកំពស់ការបំបៅដោយទឹកដោះម្តាយ រដ្ឋាភិបាលបានបញ្ឈប់ការចែកចាយដបទឹកដោះគោ។ បែបនេះហើយទើបគេនិយាយថា ឡាំងនោះប្រែប្រួលកាន់តែអស្ចារ្យឡើងជារៀងរាល់ឆ្នាំ ទៅតាមស្ថានភាពនៃសម័យកាលនៃពេលវេលា។

ប្រភព៖ #momjunction


Monday, June 25, 2018

ការពពោះខែទី៥

ប្រតិទិនពពោះ សំរាប់អ្នកម៉ាក់ដែលគ្រប់ខែ ថ្ងៃទី ១៨ ​ធ្នូ ២០១៨



ថ្ងៃ ១១៣ ថ្ងៃ ១១៤ ថ្ងៃ ១១៥  ថ្ងៃ ១១៦
១៦ អាទិត្យ ១ ថ្ងៃ ១៦ អាទិត្យ ២ ថ្ងៃ ១៦ អាទិត្យ ៣ ថ្ងៃ ១៦ អាទិត្យ ៤ ថ្ងៃ
 ពុធ, មិថុនា ១៦  ព្រហស្បត្តិ៍, មិថុនា ១៧ សុក្រ, មិថុនា ១៨ សៅរ៍, មិថុនា ១៩
ប្រវែងទារកពីក្បាលដល់គូថ ប្រហែលជា ១១០ ទៅ១២០ មីលីម៉ែត្រ និងទំងន់ប្រហែល ១០០ ទៅ ១៥០ ក្រាម ភ្នែក និងត្រចៀករបស់ទារក តាំងទីតាមកន្លែងសមសួន ប្រព៍ន្ធដង្ហើមរបស់ទារកអភិវឌ្ឃពេញលេញ ក្រពេញញើសរបស់ទារក ចាប់ផ្តើមកកើត
ថ្ងៃ ១១៧ ថ្ងៃ ១១៨ ថ្ងៃ ១១៩ ថ្ងៃ ១២០
១៦ អាទិត្យ ៥ ថ្ងៃ ១៦ អាទិត្យ ៦ ថ្ងៃ ១៧ អាទិត្យ ១៧ អាទិត្យ ១ ថ្ងៃ
អាទិត្យ, មិថុនា ២០  ចន្ទ, មិថុនា ២១  អង្គារ, មិថុនា ២២  ពុធ, មិថុនា ២៣
អ្នកម៉ាក់ខ្លះមានបញ្ហាឈឺចង្កេះខ្លាំងដោយសារការពពោះ សូមសាកល្បងខ្សែរក្រវ៉ាត់សំរាប់អ្នកមានផ្ទៃពោះ បើអ្នកមានកូនផ្សេងទៀត សូមព្យាយាមជៀសវាងលើពរ រឺបី ការទទួលទានអាហារសរសែរដូចជាបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ អាចជួយដោះស្រាយបញ្ហាទល់លាមក ប្រវែងទារកពីក្បាលដល់គូថ ប្រហែលជា ១៣៥មីលីម៉ែត្រ និងទំងន់ប្រហែល ១៥០ ទៅ ២០០ ក្រាម
ថ្ងៃ ១២១ ថ្ងៃ ១២២ ថ្ងៃ ១២៣ ថ្ងៃ ១២៤
១៧ អាទិត្យ ២ ថ្ងៃ ១៧ អាទិត្យ ៣ ថ្ងៃ ១៧ អាទិត្យ ៤ ថ្ងៃ ១៧ អាទិត្យ ៥ ថ្ងៃ
 ព្រហស្បត្តិ៍, មិថុនា ២៤ សុក្រ, មិថុនា ២៥ សៅរ៍, មិថុនា ២៦ អាទិត្យ, មិថុនា ២៧
សក់ស្តើងៗ ចាប់ផ្តើមលេចរូបរាង ក្រយ៉ៅដៃ ក្រយ៉ៅជើងទារកចាប់ផ្តើមលេចអោយឃើញ ធ្មេញទារកបន្តការវិវន្តន៍ទៅមុខ អ្នកម៉ាក់អាចចាប់ផ្តើមមានអារម្មណ៍តឹងស្បែកពោះ ហើយឈឺសាច់ពោះផ្នែកខាងក្រោម
ថ្ងៃ ១២៥ ថ្ងៃ ១២៦ ថ្ងៃ ១២៧ ថ្ងៃ ១២៨
១៧ អាទិត្យ ៦ ថ្ងៃ ១៨ អាទិត្យ ១៨ អាទិត្យ ១ ថ្ងៃ ១៨ អាទិត្យ ២ ថ្ងៃ
 ចន្ទ, មិថុនា ២៨  អង្គារ, មិថុនា ២៩  ពុធ, មិថុនា ៣០  ព្រហស្បត្តិ៍, កក្កដា ០១
សូមសួរពេទ្យឯកទេស អំពីប្រភេទថ្នាំព្យាបាលជំងឺនានា ដែលអាចប៉ះពាល់ការពពោះ https://www.justmommies.com/graphics/fertilization.gif
អ្នកម៉ាក់ខ្លះចាប់ផ្តើម រកទិញសំភារៈទារកដូចជា សំលៀកបំពាក់ អង្រឹង គ្រែ ជាដើម
ប្រវែងទារកពីក្បាលដល់គូថ ប្រហែលជា ១៥០មីលីម៉ែត្រ និងទំងន់ប្រហែល ២៥០ ក្រាម ទារកចេះជញ្ជក់ដៃ និងចេះលេបទឹកមាត់
ថ្ងៃ ១២៩ ថ្ងៃ ១៣០ ថ្ងៃ ១៣១ ថ្ងៃ ១៣២
១៨ អាទិត្យ ៣ ថ្ងៃ ១៨ អាទិត្យ ៤ ថ្ងៃ ១៨ អាទិត្យ ៥ ថ្ងៃ ១៨ អាទិត្យ ៦ ថ្ងៃ
សុក្រ, កក្កដា ០២ សៅរ៍, កក្កដា ០៣ អាទិត្យ, កក្កដា ០៤  ចន្ទ, កក្កដា ០៥
ទារកអាចលឺសំលេងពីខាងក្រៅ។ អ្នកម៉ាក់គួរព្យាយាមនិយាយជាមួយទារក ទារកប្រហែលជាចូលចិត្តឥរិយាបថណាមួយនៅផ្នែកម្ខាងនៃរាងកាយអ្នកម៉ាក់ អ្នកម៉ាក់អាចមានការធ្លាក់ស ពណ៌សដូចក្រដាស មិនមែនថ្លា អ្នកម៉ាក់ខ្លះឈាមអញ្ចាញធ្មេញ ជាពិសេសពេលដុសធ្មេញ
ថ្ងៃ ១៣៣ ថ្ងៃ ១៣៤ ថ្ងៃ ១៣៥ ថ្ងៃ ១៣៦
១៩ អាទិត្យ ១៩ អាទិត្យ ១ ថ្ងៃ ១៩ អាទិត្យ ២ ថ្ងៃ ១៩ អាទិត្យ ៣ ថ្ងៃ
 អង្គារ, កក្កដា ០៦  ពុធ, កក្កដា ០៧  ព្រហស្បត្តិ៍, កក្កដា ០៨ សុក្រ, កក្កដា ០៩
អ្នកម៉ាក់និងលោកប៉ាគួរព្យាយាមស្និទ្ធស្នាលជាមួយគ្នា ជាពិសេសខំយល់ចិត្តគ្នាអោយបានច្រើន ប្រវែងទារកពីក្បាលដល់គូថ ប្រហែលជា ១៦០មីលីម៉ែត្រ និងទំងន់ប្រហែល ៣០០ ក្រាម ចង្វាក់បេះដូងទារកលោតកាន់តែលឺជាងមុន ស្បែកទារកចាប់ផ្តើមមានពណ៌សាច់មិនមែនពណ៌ថ្លាឆ្លុះទៀតទេ
ថ្ងៃ ១៣៧ ថ្ងៃ ១៣៨ ថ្ងៃ ១៣៩ ថ្ងៃ ១៤០
១៩ អាទិត្យ ៤ ថ្ងៃ ១៩ អាទិត្យ ៥ ថ្ងៃ ១៩ អាទិត្យ ៦ ថ្ងៃ ២០ អាទិត្យ
សៅរ៍, កក្កដា ១០ អាទិត្យ, កក្កដា ១១  ចន្ទ, កក្កដា ១២  អង្គារ, កក្កដា ១៣
ទារកចេះក្តាប់ដៃ អ្នកម៉ាក់គួរទ្រជើងអោយខ្ពស់ឡើង នៅពេលអង្គុយ និងពេលគេង ដើម្បីកាត់បន្ថយការហើមជើង អ្នកម៉ាក់ខ្លះអាចមានប្ញសដូងបាត ដុំទឹកកក រឺប្រេងអាចជូយបាន នេះជាពេលអ្នកម៉ាក់គួរស្វែងយល់ រឺចូលរួមថ្នាក់ដែលនិយាយអំពីការសំរាល




ជួយកូនការពារធ្មេញ៖ ផ្លែឈើលាងធ្មេញក្រោយអាហារ



ជាទូទៅយើងដឹងថា កុមារភាគច្រើនមានបញ្ហាក្នុងការដុសធ្មេញ។ តែបើនិយាយដោយស្មោះត្រង់ មនុស្សចាស់ក៏ទទួលសារភាពដែរថា ការខ្ជិលដុសធ្មេញមិនមែនមានកូនក្មេងទេ តែដោយទំលាប់ល្អ និងការចេះយកឈ្មះខ្លួនឯង មនុស្សចាស់ អាចអោយមូលហេតុនានា យកឈ្មះអារម្មណ៍ ហើយរក្សាការថែទាំធ្មេញបានល្អ។ 
អ្នកម៉ាក់ (និងលោកប៉ា) អាចនឹងជួបពេលខ្លះដែលបារម្ភនឹងការថែទាំធ្មេញរបស់កូនកូន ជាពិសេសកុមារខ្លះដែលចចេសខ្លាំងក្នុងការដុសធ្មេញ។ ខាងក្រោមនេះជាផ្លែឈើខ្លះ ដែលកុមារភាគច្រើនចូលចិត្ត ហើយមានប្រយោជន៍ក្នុងការជួយការពារធ្មេញ និងធ្វើអោយធ្មេញស។ 
សូមអោយកូនញ៉ាំចំណិតផ្លែឈើទាំងនេះខ្លះក្រោយពេលបាយ ដោយទំពារអោយបានយូរ នោះវានឹងជួយការពារធ្មេញ និងធ្វើអោយធ្មេញកុមារស ទោះបីជាគេមិនសូវដុសធ្មេញក៏ដោយ។
១. ឪឡឹក៖


នៅ​ក្នុង​ផ្លែ​ឪឡឹក​មាន​ផ្ទុក​​វីតាមីន​ C យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ដែល​ល្អ​បំផុត​សម្រាប់​ធ្មេញ​និង​អញ្ចាញ។ វា​មាន​សមត្ថភាព​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជំនួយ​ដល់​ការ​ការ​ពារ​ការ​បែក​សម្បក​ធ្មេញ និង​ជួយ​ឱ្យ​អញ្ចាញ​មាន​សុខភាព​ល្អ។



២. ប៉ោម៖


អាស៊ីត​ Malic ដែល​មាន​ក្នុង​ផ្លែ​ប៉ោម​គឺ​ជា​សារធាតុ​ដ៏​សកម្ម​ ហើយ​ត្រូវ​បាន​​​​ប្រើ​ប្រាស់​ជា​គ្រឿងផ្សំ​របស់​ថ្នាំ​ដុស​ធ្មេញ។ វា​មាន​តួនាទី​យ៉ាង​ពូកែ​ក្នុង​ការ​បង្កើន​​សកម្មភាព​ក្នុង​ការ​បញ្ចេញ​ទឹក​មាត់ សម្អាត​ធ្មេញ និង​​កម្ចាត់​​កំណក និង​កាក​សំណល់។ ការ​ញ៉ាំ​ផ្លែ​ប៉ោម​មួយ​ផ្លែ​ក្រោយ​អាហារ​រាល់​ថ្ងៃ អ្នក​នឹង​អាច​បាន​ធ្មេញ​ស​ភ្លឺ​ និង​ក្លិន​មាត់​ប្រហើរ។



៣. ស្ត្រូបឺរី៖


ដូច​គ្នា​នឹង​ផ្លែ​ប៉ោម​ដែរ ស្ត្រូបឺរី​សម្បូរ​ទៅ​ដោយ​អាស៊ីត Malic និង​​សមាសធាតុ Ellagitannin ប្រឆាំង​អុកស៊ីតកម្ម​​​​ ជួយ​សម្លាប់​បាក់តេរី​ដែល​បណ្ដាល​ឱ្យ​អញ្ចាញ​ទៅ​ជា​ហើម ឬ​រលាក។ បន្ថែម​ពី​នេះ នៅ​ក្នុង​ផ្លែ​ស្ត្រូ​បឺរី​ក៏​មាន​វីតាមីន C​ ដែល​មាន​សារសំខាន់​ក្នុង​ការ​ជួយ​ការ​ពារ​អញ្ចាញ​ផង​ដែរ។



៤. ក្រូច៖

សមាសភាព​អាស៊ីត​ជា​ច្រើន​ដែល​មាន​នៅ​ក្នុង​ផ្លែ​ក្រូច​នឹង​ជួយ​ឱ្យ​ធ្មេញ​ស​ស្អាត និង​ភ្លឺ​​បាន។ វា​មាន​​ផ្ទុក​អង់ហ្ស៊ីម​ដែ​ល​​អាច​សម្លាប់​បាក់តេរី​ដែល​បណ្ដាល​ឱ្យ​ធ្មេញ​ពុក​ផុយ និង​មាន​ក្លិន​មិន​ល្អ។ ក្រៅ​ពី​នេះ​ អ្នក​អាច​ប្រើ​ក្រូចឆ្មារ​ដើម្បី​សម្អាត​ធ្មេញ ដោយ​​ដាក់​អំបិល​បន្តិច​រោយ​ពី​លើ​ចំណិត​ក្រូចឆ្មារ ហើយ​យក​មក​ដុស​លើ​ធ្មេញ នោះ​អ្នក​នឹង​បាន​រូបមន្ត​មួយ​​ដ៏​មាន​ប្រសិទ្ធភាព មិន​ចាំបាច់​ប្រើ​ថ្នាំ​ដុស​ធ្មេញ​ក៏​បាន។



៥. ម្នាស់៖


សារធាតុ Bromelain ​ដែល​មាន​នៅ​ក្នុង​ផ្លែ​ម្នាស់​ដើរ​តួ​នាទី​យ៉ាង​សកម្ម​ក្នុង​ការ​ប្រឆាំង​ការ​រលាក និង​ជួយ​សម្អាត​​ធ្មេញ​បាន​យ៉ាង​ល្អ។ ការ​ញ៉ាំ​ផ្លែ​ម្នាស់​នឹង​ជួយ​ឱ្យ​អ្នក​អាច​កម្ចាត់​ស្និម​ និង​កាក​សំណល់​នៅ​ជាប់​ធ្មេញ​ ហើយ​ជួយ​ឱ្យ​ធ្មេញ​ប្រែ​ជា​ស​ភ្លឺ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី។



៦. ត្របែក៖


ត្របែក​គឺ​ជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ដែល​មាន​សារធាតុ​ចិញ្ចឹម និង​ព្យាបាល​រោគ​បាន​ច្រើន​មុខ។ នៅ​ក្នុង​ត្របែក​មួយ​ផ្លែ​មាន​ជាតិ​កាល់ស្យូម​ និង​ជាតិ​ដែក​ខ្ពស់ ​ដែល​អាច​ជួយ​ឱ្យ​ធ្មេញ​រឹង​មាំ។ ការ​ញ៉ាំ​ផ្លែ​ត្របែក​ជា​ប្រចាំ​ អ្នក​នឹង​ទទួល​បាន​ធ្មេញ​ស​ស្អាត បំបាត់​អាការៈ​ហើម​អញ្ចាញ​ធ្មេញ ឈាម​ធ្មេញ​ ឬ​តាម​អញ្ចាញ​ធ្មេញ​ជា​ដើម៕