Monday, August 13, 2018

ដំណោះស្រាយសំរាប់អ្នកម៉ាក់៖ វិធីបំបាត់សង្វារ







វិធីទី១
គ្រឿងផ្សំ
- ប្រទាលកន្ទុយក្រពើ
-​ ទឹកដោះម្តាយ (ក្រោយសំរាល ស្រ្តីខ្លះមានទឹកដោះច្រើន ទឹកដោះដែលលើសនោះ មានប្រយោជន៍បន្ថែមសំរាប់ស្រ្តីជាម្តាយ)

របៀបប្រើ
១. យកកន្សែងពោះគោស្តើង រឺក្រមា មកទ្រទឹកដោះហៀរ នៅពេលបំបៅកូន ហើយយកមកជូនបរិវេណក្បាលពោះរបស់អ្នក ត្រគៀក ភ្លៅជាដើម។
២. ចិត្តយកសាច់ប្រទាលកន្ទុយក្រពើ មកបិទលើពោះ រួចរុំក្រមារឺកន្សែងដែលសើមទឹកដោះពីលើ។
៣. ទុកប្រហែល ១៥ ទៅ ២០នាទី រួចលាងទឹកចេញ។ គួរធ្វើបែបនេះ ព្រឹកម្តង ល្ងាចម្តង។

សំរាប់អ្នកដែលសំរាលកូនលើកទី១ ធ្វើបែបនេះ រយៈ ពេល៣ខែ។ សង្វារស្ទើរតែមើលមិនឃើញ លុះត្រាតែយកដៃ ទាញស្បែកពោះអោយយារខ្លាំង (បទពិសោធន៍ម្ចាស់អត្ថបទផ្ទាល់)។

វិធីទី២
គ្រឿងផ្សំ 
- ប្រទាលកន្ទុយក្រពើ
- ប្រេងដូង

វិធីធ្វើ
១. កំដៅប្រេងដូងដោយភ្លើងខ្សោយបំផុត។
២. យកដុំប្រទាលកន្ទុយក្រពើដែលកាត់ជាដុំតូចៗ ទៅដាក់ចូល (ទាំងសំបកក៏បាន)។
៣. ពេលគ្រឿងផ្សំរលាយចូលគ្នាហើយ ត្រងយកកាកចេញ ច្រកប្រេងក្នុងដបស្អាតទុកប្រើ។

របៀបប្រើ
អ្នកអាចលាបប្រេងនេះ នៅពេលអ្នកចាប់ផ្តើមពពោះដំបូងរហូតដល់៣ខែ ហើយលាបក្រោយសំរាលបន្តទៀតបាន នៅតាមតំបន់ដែលអាចកើតសង្វារដូចជា ក្បាលពោះ ត្រគៀក ភ្លៅ កំពួនជើង ជាដើម ហើយមិនបាច់លាងទឹកចេញក៏បាន។ អ្នកគួរលាប១ថ្ងៃ២ដង។ បើបានលាបតាំងពីក្បាលដំបូងបែបនេះ ក្បាលពោះអ្នក ស្ទើរតែមិនកើតសង្វារសោះឡើយ (ក្រោយសំរាលកូនទី២បាន ៦ខែ ម្ចាស់អត្ថបទ រកឃើញសង្វារ១សរសៃខាងឆ្វេង និងបន្តក់បន្តិច នៅផ្នែកខាងស្តាំ)។

វិធីទី៣
គ្រឿងផ្សំ
- ប្រទាលកន្ទុយក្រពើ
- រឺ ប្រេងដូង

វិធីប្រើ
យកសាច់ប្រទាលកន្ទុយក្រពើតែ១មុខ រឺប្រើតែប្រេងដូងតែម្យ៉ាងក៏បាន មកលាបបរិវេណតំបន់ដែលកើតសង្វា តាំងពីចាប់ផ្តើមពពោះដំបូង រហូតដល់គភ៌អាយុ៣ខែ។ ហើយបន្តលាបបែបនេះ ក្រោយសំរាលបន្ថែមទៀត។ ការលាបបែបនេះ មិនបាច់លាងទឹកក៏បាន បើវាមិនរំខានអ្នកទេនោះ ហើយគួរធ្វើ ២ដង ក្នុង១ថ្ងៃ ដើម្បីបានប្រសិទ្ធភាពល្អ។ វិធីងាយ តែប្រសិទ្ធភាពអាចចុះថយជាងវិធីខាងលើ។

វិធីទី៤
ទិញប្រេងធម្មជាតិ ដែលគ្រូពេទ្យឯកទេសខាងសម្ភពអនុញាតិ។