Monday, October 11, 2021

អត្ថប្រយោជន៍ដ៏អស្ចារ្យ៦យ៉ាងរបស់ខ្ទឹមខ្មៅចំពោះសុខភាព




 

ខ្ទឹមខ្មៅគឺជាខ្ទឹមសឆៅដែលត្រូវបានផ្អាប់ ក្រោមលក្ខខណ្ឌសីតុណ្ហភាពនិងសំណើមជាក់លាក់មួយក្នុងរយៈពេលជាច្រើនសប្តាហ៍។


មិនត្រឹមតែមានសាច់ពណ៌ខ្មៅ ខ្ទឹមខ្មៅមានរសជាតិស្រាលជាងនិងមានភាពរមួតល្អជាងខ្ទឹមសឆៅ។


ខ្ទឹមខ្មៅក៏ផ្តល់អត្ថប្រយោជន៍សុខភាពជាច្រើនលើសពីខ្ទឹមឆៅដែរ។


អត្ថបទនេះនឹងបង្ហាញនូវអត្ថប្រយោជន៍សុខភាពចំនួន ៦ ដែលខ្ទឹមខ្មៅអាចផ្តល់ជូន។


១. មានសារធាតុប្រឆាំងអុកស៊ីតកម្មច្រើន

ក្រោយពីត្រូវបានផ្អាប់ ខ្ទឹមខ្មៅមានសមាសធាតុប្រឆាំងអុកស៊ីតកម្មច្រើនជាងខ្ទឹមសឆៅ។ អង់ទីអុកស៊ីដង់មានប្រសិទ្ធភាពក្នុងការការពារប្រឆាំងនឹងការខូចខាតកោសិកានិង ប្រឆាំងនឹងជំងឺ។


២. អាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាម

ការសិក្សាបានបង្ហាញថាខ្ទឹមខ្មៅអាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាម កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ និងថែមទាំងទប់ស្កាត់ផលបំផ្លាញពីជំងឺទឹកនោមផ្អែម ។


៣. អាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង

ខ្ទឹមខ្មៅអាចជួយកាត់បន្ថយដើមហេតុចំបងមួយចំនួននៃជំងឺបេះដូង ដូចជាទ្រីគ្លីសេរីដនិងកូលេស្តេរ៉ុលកក ។ វាក៏អាចបង្កើនកូលេស្តេរ៉ុលរាវ សម្រាប់មនុស្សមួយចំនួនផងដែរ។


៤. សមាសធាតុនៅក្នុងខ្ទឹមខ្មៅអាចការពារសុខភាពខួរក្បាល

ខ្ទឹមខ្មៅអាចមានសមាសធាតុដែលជួយការពារខួរក្បាលពីការបាត់បង់ការចងចាំនិងជំងឺចុះខ្សោយដូចជាអាល់ហ្សៃមឺរ។


៥.​ អាចមានលក្ខណៈសម្បត្តិប្រឆាំងមហារីក

ការស្រាវជ្រាវមួយចំនួនដែលទាក់ទងនឹងជំងឺមហារីក បង្ហាញថា ខ្ទឹមខ្មៅជួយពង្រឹងប្រព័ន្ធភាពស៊ាំ បង្កើនអង់ទីអុកស៊ីដង់ និងបង្កើនសកម្មភាពប្រឆាំងមហារីកច្រើនជាងខ្ទឹមឆៅ។


៦. ខ្ទឹមខ្មៅអាចជួយការពារថ្លើមរបស់អ្នក

ខ្ទឹមខ្មៅអាចមានប្រសិទ្ធិភាពការពារថ្លើមពីការខូចខាតដែលបណ្តាលមកពីការរងរបួស ការប៉ះពាល់សារធាតុគីមីប្រចាំថ្ងៃ ឬសូម្បីតែការប្រើប្រាស់គ្រឿងស្រវឹងរ៉ាំរ៉ៃ។


ចំនុចគួរប្រយ័ត្ន

ជៀសវាងខ្ទឹមខ្មៅប្រសិនបើអ្នកមានអាឡែស៊ីទៅនឹងខ្ទឹមឆៅ។ គួរតែជៀសវាងវាក្នុងបរិមាណច្រើនដែរ ប្រសិនបើអ្នកប្រើថ្នាំធ្វើអោយឈាមស្តើង(រាវ)។ ប្រសិនបើអ្នកព្រួយបារម្ភអំពីការប្រើខ្ទឹមខ្មៅសូមនិយាយជាមួយអ្នកផ្តល់សេវាថែទាំសុខភាព។


វិធីបន្ថែមខ្ទឹមខ្មៅទៅក្នុងរបបអាហារ

ខ្ទឹមខ្មៅមានរសជាតិផ្អែមស្រាលជាងបើប្រៀបធៀបទៅនឹងខ្ទឹមឆៅ។ អ្នកអាចបន្ថែមវាទៅ ម្ហូបឆា ស៊ុប ឬចៀន លាយវាទៅក្នុងប្រេង ឬលាយវាចូលទៅក្នុងទឹកជ្រលក់។


ប្រភព