ការតេស្តបច្ចេកទេសវេជ្ជសាស្រ្តទំនើប
ការពិនិត្យផ្ទៃពោះ
នៅពេលស្រ្តីកំពុងពពោះ ការទទួលការថែទាំសុខភាព គឺកាន់តែមានសារៈសំខាន់ជាងពេលណាទាំងអស់។ ចូរស្វែងយល់អំពីអ្វីដែលអ្នកគួរតែរំពឹង នៅពេលដែលអ្នកទៅជួបពេទ្យជំនាញសំរាប់ការពិនិត្យផ្ទៃពោះលើកដំបូង និងវិធីរៀបចំសំរាប់ការពិនិត្យនៅត្រីមាសទី២ និងទី៣។ បន្ថែមលើនោះ អ្នកក៏អាចរកឃើញថា តើទារកក្នុងផ្ទៃត្រូវគេវាស់ការលូតលាស់ដោយរបៀបណា ហើយពេលណា អ្នកអាចលឺសំលេងបេះដូងរបស់គេជាលើកដំបូងបាន។ការឈឺចុកចាប់ និងអាការៈមិនស្រួលខ្លួន

ការឈឺចុកចាប់
ការពពោះមានសញ្ញារំខានជាច្រើនខ្លាំងណាស់ រាប់ចាប់ពីអាការៈនៅមិនសុខឡេះឡះឡើងទៅ។ អ្នកអាចនឹងមានការឈឺចាប់តាមបែបដែលអ្នកធ្លាប់ជួប ដូចជាការក្អួត ឈឺក្បាល និងចុកទ្រូង។ ហើយវាក៏មានសញ្ញារំខានផ្សេងទៀតដូចជា ឈាមច្រមុះ និងការដុះរោមច្រើនលើដងខ្លួនផងដែរ។ ចូរសិក្សាពីផលរំខានដែលអ្នកកំពុងមាន និងគន្លឹះក្នុងការបន្ថយអាការៈទាំងនោះ។ការក្អួតចង្អោរ
ការក្អួតចង្អោរ គឺជាលក្ខណៈទូទៅនៃការពពោះ ដែលតាមពិត ៣ភាគ៤នៃស្រី្តពពោះជួបប្រទះនឹងការលំបាកដោយសារ ភាពរង៉ាក់រងើរ និងក្អួតច្រើន នៅអំឡុងត្រីមាសទី១ តែវាមិនមែនមានន័យថា វានឹងចុះអន់ថយក្រោយពីអ្នកជួបម្តងហើយនោះទេ។ ចូរព្យាយាមរកវិធីល្អបំផុតដែលជួយអ្នកអោយបន្ថយអាការៈនោះបាន ដូចជាថ្នាំបែបណាដែលអ្នកអាចលេបបាន និងថាតើវាមានអ្វីដែលគួរអោយបារម្ភរឺទេ។ការធ្វើតេស្តផ្ទៃពោះ តាមបែបវេជ្ជសាស្រ្តទំនើប ត្រូវបានណែនាំយ៉ាងទូលាយ។ ប៉ុន្តែ ស្រ្តី និងបុរសមួយចំនួន អាចទទួលបានពត៌មានមិនគ្រប់ជ្រុងជ្រោយ រឺមិនបានយកចិត្តទុកដាក់ លើបញ្ហាទាំងនោះអោយល្អិតល្អន់ ដោយសារតែខ្លួនមិនទាន់មានកូន។ ដោយហេតុនោះ អ្នកគួរស្វែងយល់បន្ថែម អោយដឹងច្បាស់ជាងមុខអំពីមូលហេតុ អត្ថប្រយោជន៍ និងផលវិបាកនានា ដែលអាចកើតមានចំពោះអ្នក និងកូនរបស់អ្នកនៅក្នុងអំឡុងពេលពពោះនេះ ដូចជា ការឆ្លុះអេកូ ការធ្វើតេស្តឈាមផ្សេងៗ និងតេស្តវេជ្ជសាស្រ្តផ្សេងទៀត។
No comments:
Post a Comment