កំហឹងគឺជាអារម្មណ៍ ដែលកើតឡើងជារឿងធម្មតា ហើយមនុស្សដែលមានសុខភាពល្អក៏អាចកើតឡើងបានដែរ។ ប៉ុន្តែវាសំខាន់ណាស់ក្នុងការដោះស្រាយវាតាមរបៀបវិជ្ជមាន។ កំហឹងមិនអាចគ្រប់គ្រងបានអាចធ្វើឱ្យមានបញ្ហាចំពោះសុខភាពនិងចំពោះទំនាក់ទំនងរបស់អ្នក។
ចូររៀបចំខ្លួនដើម្បីឱ្យកំហឹងរបស់អ្នកស្ថិតក្រោមការគ្រប់គ្រង។ ចាប់ផ្តើមដោយពិចារណាពីគន្លឹះគ្រប់គ្រងកំហឹងទាំង ១០ នេះ។
១. គិតមុនពេលអ្នកនិយាយ
នៅក្នុងកំដៅនៃពេលកំពុងខឹង វាជាការងាយស្រួលក្នុងការនិយាយអ្វីដែលអ្នកនឹងសោកស្តាយក្រោយ។ ត្រូវចំណាយពេលបន្តិចដើម្បីប្រមូលគំនិតរបស់អ្នកមុននឹងនិយាយអ្វីមួយ ហើយអនុញ្ញាតឱ្យអ្នកដទៃធ្វើដូចគ្នា បើសិនជាគេស្ថិតនៅក្រោមស្ថានភាពបែបនេះដែរ។
២. នៅពេលអ្នកមានអារម្មណ៍ស្ងប់ ចាំសម្តែងនូវកំហឹងរបស់អ្នក
នៅពេលដែលអ្នកបានគិតយ៉ាងច្បាស់ សូមបង្ហាញនូវការមិនសប្បាយចិត្តរបស់អ្នកទៅតាមវិធីមួយដែលប្រកបដោយភាពជឿជាក់ ប៉ុន្តែមិនមានភាពទាល់ច្រក។ ថ្លែងការព្រួយបារម្ភ និងតម្រូវការរបស់អ្នកយ៉ាងច្បាស់ និងដោយផ្ទាល់ ដោយមិនប៉ះពាល់ដល់អ្នកដទៃឬព្យាយាមគ្រប់គ្រងពួកគេ។

សកម្មភាពរាងកាយអាចជួយកាត់បន្ថយភាពតានតឹងដែលអាចធ្វើអោយអ្នកខឹង។ ប្រសិនបើអ្នកមានអារម្មណ៍ថាកំហឹងរបស់អ្នកកំពុងរាលដាល, ចូរដើរឱ្យលឿន ឬរត់ ឬចំណាយពេលខ្លះដើម្បីធ្វើសកម្មភាពរាង

ចេញលេង រឺម៉ោងសំរាក មិនមែនសម្រាប់តែក្មេងប៉ុណ្ណោះទេ។ ផ្តល់ឱ្យខ្លួនឯងនូវការសម្រាករយៈពេលខ្លីក្នុងអំឡុងពេលនៃថ្ងៃដែលមានភាពតានតឹង។ ពេលវេលាដ៏ស្ងប់ស្ងាត់បន្តិច អាចជួយអោយអ្នកមានអារម្មណ៍ថាត្រៀមខ្លួនបានល្អជាងមុន ដើម្បីដោះស្រាយនូវអ្វីដែលនៅខាងមុខដោយមិនមានការខឹង។

ជំនួសឱ្យការផ្តោតលើអ្វីដែលធ្វើឱ្យអ្នកឆេះ សូមធ្វើការដោះស្រាយបញ្ហាដែលកំពុងកើតមានវិញ។ បើបន្ទប់កូនរយ៉េរយ៉ៃពេក ធ្វើអោយអ្នកខឹង បិទទ្វារ។ តើប្តីមកញ៉ាំបាយល្ងាចយប់ជ្រៅពេកមែនទេ? កំណត់ម៉ោងបាយ ឬសុំគាត់ថាង្នកខ្លួនឯងនឹងចេញទៅញ៉ាំបាយល្ងាចនៅខាងក្រៅពីរបីដងក្នុងមួយសប្តាហ៍ ដូចគាត់ដែរ។ រំលឹកខ្លួនឯងថាកំហឹងនឹងមិនជួសជុលអ្វីទេហើយអាចធ្វើឱ្យវាកាន់តែអាក្រក់។

ដើម្បីចៀសវាងការរិះគន់ឬការបន្ទោស ដែលអាចបង្កើនភាពតានតឹង សូមប្រើពាក្យ "ខ្ញុំ" ដើម្បីពិពណ៌នាអំពីបញ្ហា។ ត្រូវមានការគោរពនិងជាក់លាក់។ ឧទាហរណ៍និយាយថា "ខ្ញុំខកចិត្តដែលអ្នកបានចាកចេញពីតុដោយគ្មានប្រាប់ថាម្ហូបឆ្ងាញ់រឺអត់" ជំនួសឱ្យ "អ្នកមិនដែលធ្វើកិច្ចការផ្ទះណាទេ" ។

ការអត់ទោសគឺជាឧបករណ៍ដ៏មានអំណាច។ ប្រសិនបើអ្នកអនុញ្ញាតឱ្យកំហឹងនិងអារម្មណ៍អវិជ្ជមានដទៃទៀតមានឥទ្ធិពលលើអារម្មណ៍ល្អៗបាន អ្នកអាចនឹងលេបនូវភាពជូរចត់ឬភាពអយុត្តិធម៌ជារៀងរហូត។ ប៉ុន្តែប្រសិនបើអ្នកអាចអភ័យទោសដល់អ្នកដែលធ្វើអោយអ្នកខឹង អ្នកអាចរៀនពីស្ថានភាពនិងពង្រឹងទំនាក់ទំនងរបស់អ្នក។

ការលេងសើចអាចជួយកាត់បន្ថយភាពតានតឹង។ ប្រើកំប្លែងដើម្បីជួយអ្នកប្រឈមមុខនឹងអ្វីដែលធ្វើឱ្យអ្នកខឹង រឺអ្វីដែលកើតឡើងដោយអ្នកស្មានមិនដល់។ ជៀសវាងការនិយាយកំប្លែងណា ដែលវាអាចធ្វើឱ្យឈឺចាប់និងធ្វើឱ្យរឿងរ៉ាវកាន់តែអាក្រក់ទៅ ៗ ។

នៅពេលមានអារម្មណ៍ឆេវឆាវ អ្នកអាចប្រើជំនាញបន្ធូរអារម្មណ៍ដើម្បីធ្វើការ។ អនុវត្តលំហាត់ប្រាណដកដង្ហើមយឺតៗ មើលរូបភាពស្រស់ស្អាតផ្សេងៗ ឬនិយាយពាក្យប្រាប់ខ្លួនឯងថា "រំងាប់អារម្មណ៍" ។ អ្នកក៏អាចស្ដាប់តន្រ្តី សរសេរអត្ថបទ ឬធ្វើលំហាត់បែបយោគៈមួយចំនួន គឺអ្វីក៏ដោយដែលវាជួយលើកទឹកចិត្តអោយអ្នកធូរស្រាល។

ការរៀនទប់កំហឹងគឺជាបញ្ហាប្រឈមមួយសម្រាប់មនុស្សគ្រប់គ្នា។ ស្វែងរកជំនួយសម្រាប់បញ្ហាកំហឹងប្រសិនបើកំហឹងរបស់អ្នកហាក់ដូចជាមិនអាចគ្រប់គ្រងបាន ដែលអាចនាំឱ្យអ្នកធ្វើអ្វីដែលអ្នកសោកស្តាយ ឬធ្វើអោយអ្នកដែលនៅជុំវិញអ្នកឈឺចាប់។
ប្រភព៖ #OurkhLifestyle
No comments:
Post a Comment