ភាពស្និទ្ធស្នាលឡើងវិញក្រោយពីមានទំនាស់ អាចជាបទពិសោធន៍គួរអោយភ័យខ្លាចបន្តិច ព្រោះកាលណាអ្នកស្និទ្ធស្នាលឡើងវិញនឹងនរណាម្នាក់មិនថា ផ្លូវកាយ ផ្លូវអារម្មណ៍ រឺផ្លូវចិត្តនោះទេ វាអាចធ្វើអោយអ្នកមានអារម្មណ៍ដូចជាមិនសូវមានលំនឹងចំពោះខ្លួនឯង។ យើងគ្រប់គ្នាទាមទារការទទួលស្គាល់ បែបនេះហើយ ការបើកចិត្តទទួលអ្នកណាម្នាក់ក៏ជារឿងគួរអោយខ្លាចម្យ៉ាងដែរ ជាពិសេសនៅពេលដែលអ្នកបារម្ភថាគេនោះមិនគួរអោយទទួលយក រឺប្រហែលជាគេសំដែងកាយវិការមិនទំនងជាដើម។ អត្ថបទនេះ នឹងផ្តល់អោយអ្នកពិនិត្យមើលពីខាងក្នុងខ្លួនឯង អោយដឹងថា តើគួរអោយខ្លួនឯងស្និទ្ធស្នាលឡើងវិញនឹងមនុស្សជាទីស្រលាញ់ដោយរបៀបណា?
១. បង្កើតពេលវេលាជជែកគ្នាពីបញ្ហាផ្លូវចិត្ត
ការជជែកគ្នាពីរឿងក្នុងចិត្តអាចជាការអន្ទះសារមួយ ជាពិសេសបើអ្នកមិនធ្លាប់ធ្វើការជជែកគ្នាពីមុនមកសោះ។ វាត្រូវការពេលខ្លះដើម្បីអោយអ្នកផ្ស៊ាំខ្លួនទៅនឹងការជជែករឿងផ្លូវចិត្ត។ អ្នកជំនាញចិត្តសាស្រ្តបានផ្តល់យោបល់ថា ការកំណត់ពេល កំណត់ប្រធានបទ និងទទួលស្គាល់ការតាំងចិត្តរបស់ដៃគូរ នឹងជួយអោយការជជែករឿងផ្លូវចិត្តដំណើរការទៅកាន់តែងាយ។
២. យកចិត្តទុកដាក់ស្តាប់ដៃគូរ
ព្យាយាមស្តាប់ដើម្បីយល់ដឹងអំពីដៃគូររបស់អ្នក។ ការយកចិត្តទុកដាក់ស្តាប់ គឺជាការព្យាយាមលឺនូវអ្វីដែលដៃគូរចង់មានន័យ មិនមែនលឺពាក្យសំដីប៉ុណ្ណោះទេ។ ព្យាយាមយល់នូវអារម្មណ៍ពិតដែលនៅពីក្រោយពាក្យសំដីដែលចេញពីមាត់។ បើអ្នកមិនប្រាកដទេនោះ អ្នកអាចប្រើឃ្លាខ្លះដូចជា "សំរាប់ខ្ញុំ វាដូចជាមានន័យថា ... តើអ្នកយល់បែបនេះមែនដែរទេ?" ព្រោះវានឹងជួយអោយយើងអាចទទួលចំលើយច្បាស់។ ឃ្លាសំនួរបែបនេះ អាចអោយដៃគូរដឹងថា អ្នកព្យាយាមស្វែងយល់ពីគេ។
ការស្គាល់ខ្លួនឯង សំខាន់ស្មើនឹងការស្គាល់ដៃគូរដែរ។ អ្នកជំនាញចិត្តសាស្រ្តពន្យល់ថា ការស្និទ្ធស្នាលឡើងវិញមាន៣ប្រភេទ៖ ការស្និទ្ធស្នាលឡើងវិញនឹងខ្លួនឯង ការស្និទ្ធស្នាលឡើងវិញនៅពេលមានទំនាស់ និងការស្និទ្ធស្នាលឡើងវិញបែបកក់ក្តៅ។
ការសិ្នទ្ធស្នាលនឹងខ្លួនឯង៖ ជាការយល់ពីខ្លួនឯង និងមូលហេតុដែលនៅពីក្រយអាម្មណ៍ដែលយើងកំពុងមាន។ ការដឹងថាខ្លួនឯងអន់ចិត្តជារឿងមួយ តែដែលដឹងថាហេតុអ្វីខ្លួនឯងអន់ចិត្តជារឿងកាន់តែសំខាន់។ វាកាន់តែសំខាន់នៅពេលដែលអ្នកអាចយល់ថា តើអាម្មណ៍របស់អ្នកមានឥទ្ធិពលបែបណាលើអាកប្បកិរិយារបស់អ្នក ហើយវាប៉ះពាល់អ្នកជុំវិញបែបណា។
ការស្និទ្ធស្នាលឡើងវិញនៅពេលមានទំនាស់៖ ជាការរៀនអោយចេះតបតទៅនឹងការងារសំខាន់ និងពិបាកដោយមិនបញ្ចេញការទើសទាល់ រឺកាយវិការច្រង៉េងច្រង៉ាង។ វាជារឿងចាំបាច់មួយដែលអ្នកត្រូវបង្កើតបរិយាកាសមានសុវត្ថភាពក្នុងការជជែកជាមួយដៃគូរ។
ការស្និទ្ធស្នាលឡើងវិញបែបកក់ក្តៅ៖ ការស្និទ្ធស្នាលឡើងវិញបែបនេះ នឹងកើតឡើងនៅពេលដែលអ្នកបើកចិត្តចំពោះគ្នា ហើយយល់ថា អ្នកមានន័យ និងសំខាន់ចំពោះគ្នាទៅវិញទៅមក។
៤. កាន់ដៃគ្នានៅពេលនិយាយគ្នា
ការប៉ះពាល់ដូចជា ចាប់ដៃ អង្អែលស្មា បង្កើតជាការទាក់ទងខាងផ្លូវកាយ។ វាជួយអោយការជជែកគ្នា មិនឈានដល់ការតានតឹង។
៥. បញ្ចប់បញ្ហាដោយការចងចាំល្អ
ការដើរចេញទាំងទំនាក់ទំនងកំពុងតែមិនល្អជារឿងអាក្រក់បំផុត។ វាធ្វើអោយបញ្ហាមិនបានដោះស្រាយ មានអារម្មណ៍អវិជ្ជមាន ដែលអាចនាំអោយអ្នកទាំង២បង្កើតរឿងណាមួយក្នុងចិត្ត។ អ្នកគួររកវិធីទាក់ទងគ្នាតិចតួច តាមជីវភាពប្រចាំថ្ងៃ នៅពេលកំពុងមានទំនាស់។ ការចង់ចាំនូវសកម្មភាពល្អៗ តូចៗទាំងនោះ នាំអោយចិត្តធូរស្រាលពីទំងន់នៃបន្ទុក និងកំហឹង។
ការស្និទ្ធស្នាលឡើងវិញគ្នាអាចជារឿងមិនងាយស្រួល តែការធ្វើអោយដៃគូរដឹងថា អ្នកកំពុងធ្វើគ្រប់យ៉ាងដើម្បីទាក់ទងគ្នា ហើយបង្ហាញថាអ្នកពេញចិត្តនឹងឈានទៅមុខ១ជំហ៊ានមុនដើម្បីបង្កើនទំនាក់ទំនងអោយល្អជាងមុន នោះនឹងនាំអោយជីវិតគូរមានសភាពល្អឡើងបាន។ ជួនកាលរឿងពិបាកធ្វើ រឿងដែលមិនសូវមានអ្នកធ្វើបាន ជារឿងសំខាន់ដែលយើងគួរតែព្យាយាមធ្វើ។
No comments:
Post a Comment