#តើអ្នកមានលក្ខណៈអ្វីខ្លះជាប្តីល្អ?
បុរសជាទូទៅ តែងប្រាថ្នាអោយប្រពន្ធខ្លួនមានសេចក្តីសុខ កូនៗសប្បាយ ហើយទទួលបានភាពកក់ក្តៅដោយសារតែមានខ្លួនក្នុងជិវិតរបស់ពួកគេ។ បើអ្នកជាមនុស្សប្រភេទនោះ ចូរអានចំនុចខាងក្រោម ហើយពិចារណាថាវាពិតរឺទេ?
១ គិតពីអនាគតដោយមានប្រពន្ធនៅក្នុងផែនការខ្លួន
២ ពេញចិត្តនឹងនិយាយសុំទោស ហើយសុំការលើកលែងពីគ្រួសារ
៣ ពិភាក្សាពីទំនួលខុសត្រូវក្នុងគ្រួសារជាមួយប្រពន្ធដោយស្មើភាព
៤ ប្រឹក្សាជាមួយប្រពន្ធរាល់ករណីហិរញ្ញវត្ថុក្នុងគ្រួសារ
៥ តែងតែព្យាយាមនូវការតាំងចិត្តចំពោះប្រពន្ធ
៦ គិតទុកជាមុននូវដំណាក់កាលមួយៗដែលកូនៗនឹងឆ្លងកាត់
៧ គិតទុកជាមុននូវដំណាក់កាលនានាដែលគ្រួសារនឹងឆ្លងកាត់
៨ ប្រាប់ប្រពន្ធនូវអ្វីដែលខ្លួនពេញជារឿយៗ
៩ ផ្គត់ផ្គង់គ្រួសារ
១០ ទោះមានការរំខានយ៉ាងណានៅពេលព្យាយាមនិយាយជាមួយប្រពន្ធនឹងកូន
១១ លេងសប្បាយជាមួយប្រពន្ធជាទៀតទាត់
១២ បង្កើតទំលាប់មានន័យជាមួយគ្រួសារ
១៣ បង្កើតពេលរីករាយជាមួយគ្រួសារ
១៤ ឆ្លៀតពេលផ្តល់ការណែនាំពីអត្ថន័យជីវិតដល់កូនៗ
១៥ គ្រប់គ្រងពេលវេលាក្នុងគ្រួសារ និងគិតទុកជាមុននូវសំពាធនានា
១៦ ប្រុងប្រយ័ត្នចំពោះបំណុលគ្រួសារ
១៧ ព្យាយាមរួមគំនិតល្អៗជាមួយប្រពន្ធ
១៨ អោយប្រពន្ធនិិងកូនរួមចំណែកក្នុងកិច្ចការគ្រួសារ
១៩ ទទួលយកទំនួលខុសត្រូវខាងវិញ្ញាណសំរាប់គ្រួសារ
២០ ផ្តល់កិត្តិយសអោយប្រពន្ធជាសាធារៈ
២១ ពន្យល់កូនៗនូវបញ្ហាផ្លូវភេទ អោយពួកគេយល់ដឹងយ៉ាងត្រឹមត្រូវ
២២ លើកទឹកចិត្តប្រពន្ធផ្នែកវិញ្ញាណ
២៣ ដឹកនាំការបង្កើតតំលៃគ្រួសាររឹងមាំ
២៤ ទុកពេលផ្ទាល់ខ្លួនអោយប្រពន្ធធ្វើកិច្ចការដែលនាងពេញចិត្ត
២៥ ចូលរួមសកម្មភាពក្រុមតូចៗដើម្បីរីកចំរើនខាងវិញ្ញាណ
No comments:
Post a Comment