ជាទូទៅយើងដឹងថា កុមារភាគច្រើនមានបញ្ហាក្នុងការដុសធ្មេញ។ តែបើនិយាយដោយស្មោះត្រង់ មនុស្សចាស់ក៏ទទួលសារភាពដែរថា ការខ្ជិលដុសធ្មេញមិនមែនមានកូនក្មេងទេ តែដោយទំលាប់ល្អ និងការចេះយកឈ្មះខ្លួនឯង មនុស្សចាស់ អាចអោយមូលហេតុនានា យកឈ្មះអារម្មណ៍ ហើយរក្សាការថែទាំធ្មេញបានល្អ។
អ្នកម៉ាក់ (និងលោកប៉ា) អាចនឹងជួបពេលខ្លះដែលបារម្ភនឹងការថែទាំធ្មេញរបស់កូនកូន ជាពិសេសកុមារខ្លះដែលចចេសខ្លាំងក្នុងការដុសធ្មេញ។ ខាងក្រោមនេះជាផ្លែឈើខ្លះ ដែលកុមារភាគច្រើនចូលចិត្ត ហើយមានប្រយោជន៍ក្នុងការជួយការពារធ្មេញ និងធ្វើអោយធ្មេញស។
សូមអោយកូនញ៉ាំចំណិតផ្លែឈើទាំងនេះខ្លះក្រោយពេលបាយ ដោយទំពារអោយបានយូរ នោះវានឹងជួយការពារធ្មេញ និងធ្វើអោយធ្មេញកុមារស ទោះបីជាគេមិនសូវដុសធ្មេញក៏ដោយ។
១. ឪឡឹក៖
នៅក្នុងផ្លែឪឡឹកមានផ្ទុកវីតាមីន C យ៉ាងច្រើនសន្ធឹកសន្ធាប់
ដែលល្អបំផុតសម្រាប់ធ្មេញនិងអញ្ចាញ។
វាមានសមត្ថភាពប្រឆាំងអុកស៊ីតកម្មដែលជំនួយដល់ការការពារការបែកសម្បកធ្មេញ
និងជួយឱ្យអញ្ចាញមានសុខភាពល្អ។
២. ប៉ោម៖
អាស៊ីត Malic ដែលមានក្នុងផ្លែប៉ោមគឺជាសារធាតុដ៏សកម្ម ហើយត្រូវបានប្រើប្រាស់ជាគ្រឿងផ្សំរបស់ថ្នាំដុសធ្មេញ។
វាមានតួនាទីយ៉ាងពូកែក្នុងការបង្កើនសកម្មភាពក្នុងការបញ្ចេញទឹកមាត់
សម្អាតធ្មេញ និងកម្ចាត់កំណក និងកាកសំណល់។
ការញ៉ាំផ្លែប៉ោមមួយផ្លែក្រោយអាហាររាល់ថ្ងៃ
អ្នកនឹងអាចបានធ្មេញសភ្លឺ និងក្លិនមាត់ប្រហើរ។
៣. ស្ត្រូបឺរី៖
ដូចគ្នានឹងផ្លែប៉ោមដែរ ស្ត្រូបឺរីសម្បូរទៅដោយអាស៊ីត Malic និងសមាសធាតុ Ellagitannin ប្រឆាំងអុកស៊ីតកម្ម
ជួយសម្លាប់បាក់តេរីដែលបណ្ដាលឱ្យអញ្ចាញទៅជាហើម ឬរលាក។ បន្ថែមពីនេះ
នៅក្នុងផ្លែស្ត្រូបឺរីក៏មានវីតាមីន C ដែលមានសារសំខាន់ក្នុងការជួយការពារអញ្ចាញផងដែរ។
៤. ក្រូច៖
៥. ម្នាស់៖
សារធាតុ Bromelain ដែលមាននៅក្នុងផ្លែម្នាស់ដើរតួនាទីយ៉ាងសកម្មក្នុងការប្រឆាំងការរលាក
និងជួយសម្អាតធ្មេញបានយ៉ាងល្អ។
ការញ៉ាំផ្លែម្នាស់នឹងជួយឱ្យអ្នកអាចកម្ចាត់ស្និម
និងកាកសំណល់នៅជាប់ធ្មេញ
ហើយជួយឱ្យធ្មេញប្រែជាសភ្លឺក្នុងរយៈពេលដ៏ខ្លី។
៦. ត្របែក៖
ត្របែកគឺជាផ្លែឈើមួយប្រភេទដែលមានសារធាតុចិញ្ចឹម
និងព្យាបាលរោគបានច្រើនមុខ។ នៅក្នុងត្របែកមួយផ្លែមានជាតិកាល់ស្យូម
និងជាតិដែកខ្ពស់ ដែលអាចជួយឱ្យធ្មេញរឹងមាំ។
ការញ៉ាំផ្លែត្របែកជាប្រចាំ អ្នកនឹងទទួលបានធ្មេញសស្អាត
បំបាត់អាការៈហើមអញ្ចាញធ្មេញ ឈាមធ្មេញ ឬតាមអញ្ចាញធ្មេញជាដើម៕
No comments:
Post a Comment