យើងនឹងចេញអត្ថបទនេះ ជាបន្តបន្ទាប់ទៀត។
ថ្ងៃទី១ (០អាទិត្យ ១ថ្ងៃ) | ថ្ងៃទី២ (០អាទិត្យ ២ថ្ងៃ) | ថ្ងៃទី៣ (០អាទិត្យ ៣ថ្ងៃ) | ថ្ងៃទី៤ (០អាទិត្យ ៤ថ្ងៃ) |
---|---|---|---|
ថ្ងៃបញ្ចប់នៃការមករដូវចុងក្រោយ (បើអ្នកចង់មានកូនត្រូវចាំផ្តើមត្រៀមខ្លួនផងដែរ | ដល់ពេលត្រូវបញ្ឈប់របបជីវិតដែលមានជាតិពុល និងជាតិស្រវឹង | ពិភាក្សាជាមួយពេទ្យឯកទេសសម្ភព ពីបញ្ហាសុខភាព និងជំងឺរបស់អ្នក ដែលអាចទាក់ទងដល់ទារក | ប្រុងប្រយ័ត្នចំពោះជាតិពុល រឺលក្ខណៈគ្រោះថ្នាក់ជុំវិញខ្លួន ទាំងនៅផ្ទះ និងនៅកន្លែងការងារ |
ថ្ងៃទី៥ (០អាទិត្យ ៥ថ្ងៃ) | ថ្ងៃទី៦ (០អាទិត្យ ៦ថ្ងៃ) | ថ្ងៃទី៧ (១អាទិត្យ) | ថ្ងៃទី៨ (១អាទិត្យ ១ថ្ងៃ) |
ទៅរកពេទ្យធ្មេញ ដើម្បីថែរក្សា និងការពារ រឺព្យាបាលធ្មេញអោយរួចរាល់ ចៀសវាង ការឈឺធ្មេញពេលចាស់ខែ ហើយត្រូវចៀងវាងកម្មរស្មីអ៊ិច (X-ray) | ប្រើវិតាមីនជំនួយសំរាប់ស្រ្តីមានផ្ទៃពោះ ដើម្បីបំប៉នសុខភាពម្តាយ ព្រមទាំងសុខភាព និងការលូតលាស់របស់ទារក (បង្កើតឪកាសបង្កកំណើត) រួមទាំងបង្ការករណី កូនក្រៅស្បូន | ការជួបជុំ និងកម្មវិធីនានា ដែលមានមនុស្សច្រើន គួរកាត់បន្ថយ ព្រោះទារក ងាយនឹងឆ្លង រឺរងការប៉ះពាល់នានា | ការរក្សាសុខភាពរាងកាយអោយមាំមូនទាំងម្តាយនិងឳពុក ជាការចាំបាច់ ដើម្បីអោយទារកដែលនឹងចាប់កំណើតមានសុខភាពល្អ ព្រមទាំងការពារករណីកើតមុនកំណត់ |
ថ្ងៃ ៩ | ថ្ងៃ ១០ | ថ្ងៃ ១១ | ថ្ងៃ ១២ |
១ អាទិត្យ ២ ថ្ងៃ | ១ អាទិត្យ ៣ ថ្ងៃ | ១ អាទិត្យ ៤ ថ្ងៃ | ១ អាទិត្យ ៥ ថ្ងៃ |
ពិភាក្សាជាមួយស្វាមី (គ្រួសារ) អំពីផែនការនៃការពពោះ និងការក្លាយជាឳពុកម្តាយ | ដំណើរអូវ៉ុលអាចនឹងចាប់ផ្តើម ៣រឺ៤ថ្ងៃខាងមុខ អ្នកអាចនឹងមានការធ្លាក់សតិចតួច | ផលប៉ះពាល់របស់កាហ្វេចំពោះទារក មិនមានការបញ្ជាក់ច្បាស់នៅឡើយ យកល្អ គួរតែផ្តាច់សារជាតិកាហ្វេ និងតែនៅក្នុងរបបអាហាររបស់អ្នក | បើអ្នកហាត់ប្រាណទៀងទាត់ ត្រូវបង្តវាទៀត តែត្រូវមានការប្រុងប្រយ័ត្នខ្ពស់ (ពិសេស កាយវិការចំលែកៗ រឺការដួល) |
ថ្ងៃ ១៣ | ថ្ងៃ ១៤ | ថ្ងៃ ១៥ | ថ្ងៃ ១៦ |
១ អាទិត្យ ៦ ថ្ងៃ | ២ អាទិត្យ | ២ អាទិត្យ ១ ថ្ងៃ | ២ អាទិត្យ ២ ថ្ងៃ |
ទាក់ទងរកគ្រួពេទ្យជំនាញ ដែលអាចអោយអ្នកទទួលទំនុកចិត្ត និងរក្សាការតាមដានប្រវត្តិបន្តទៅមុខ (មានពេទ្យប្រចាំខ្លួនក្នុងពេលនេះជារឿងល្អ)។ | យោងតាមដំណើររដូវទូទៅរបស់ស្រ្តី ថ្ងៃនេះ ជាថ្ងៃបង្កកំណើតហើយ | មេជីវិតទាំង២បានរំលាយខ្លួនបញ្ចូលគ្នាទៅជាតួកោសិកាតែមួយនៃកំណើតមនុស្សម្នាក់ ហើយចាប់ផ្តើមធ្វើបំណែកកោសិកាលូតលាស់ ទាំងកំណត់លក្ខណៈទូទៅរួចជាស្រេច | មុនអាយុ១៥ថ្ងៃ ទារកត្រូវចាត់ទុកថាជាស៊ុត |
ថ្ងៃ ១៧ | ថ្ងៃ ១៨ | ថ្ងៃ ១៩ | ថ្ងៃ ២០ |
២ អាទិត្យ ៣ ថ្ងៃ | ២ អាទិត្យ ៤ ថ្ងៃ | ២ អាទិត្យ ៥ ថ្ងៃ | ២ អាទិត្យ ៦ ថ្ងៃ |
ភេទរបស់ទារកត្រូវបានកំណត់រួចជាស្រេចតាំងពីកំណរកោសិកាទី១ | ស៊ុតបន្តធ្វើបំណែកកោសិកាជាបន្តបន្ទាប់ តែកោសិកាទាំងអស់ត្រូវបានហ៊ុមភ្ជាប់រួមគ្នាដោយស្រទាប់ស្តើង | ស៊ុតនៅតែបន្តធំធាត់ | ស្រទាប់ភ្នាសក្រៅសំរាប់នាំសារធាតុចិញ្ចឹមចាប់ផ្តើមកកើតឡើង |
ថ្ងៃ ២១ | ថ្ងៃ ២២ | ថ្ងៃ ២៣ | ថ្ងៃ ២៤ |
៣ អាទិត្យ | ៣ អាទិត្យ ១ ថ្ងៃ | ៣ អាទិត្យ ២ ថ្ងៃ | ៣ អាទិត្យ ៣ ថ្ងៃ |
ស៊ុតទទួលសារធាតុចិញ្ជឹមបែបជាទឹកដោះក្នុងស្បូន | ដំណើរអូវ៉ុលអាចនឹងចាប់ផ្តើម ៣រឺ៤ថ្ងៃខាងមុខ អ្នកអាចនឹងមានការធ្លាក់សតិចតួច | ទឹកភ្លោះចាប់ផ្តើមកកើតនៅអំឡុងពេលកាច់សំបុក | ផ្នែកកណ្តាលនៃស៊ុត និងទងស៊ុកចាប់ផ្តើមវិវត្ត |
ថ្ងៃ ២៥ | ថ្ងៃ ២៦ | ថ្ងៃ ២៧ | ថ្ងៃ ២៨ |
៣ អាទិត្យ ៤ ថ្ងៃ | ៣ អាទិត្យ ៥ ថ្ងៃ | ៣ អាទិត្យ ៦ ថ្ងៃ | ៤ អាទិត្យ |
នៅពេលនេះ លទ្ធផលវិជ្ជមាននៃការពពោះអាចបង្ហាញអោយឃើញសំរាប់ការពិនិត្យទឹកនោម តែវានឹងកាន់តែច្បាស់បើពិនិត្យក្រោយបាត់រដូវ | សញ្ញារំខាន នៃការពពោះអាចនឹងបង្ហាញឡើងដូចជា វិលមុខ ក្អួតចង្អោរ ឡើងដោះជាដើម | អ្នកអាចសំគាល់ថាខ្លួនឯង នោមញឹក និងធ្លាក់សច្រើនជាងមុន | សំរាប់អ្នកមានរដូវទៀងទាត់ (២៨ថ្ងៃ) អ្នកដឹងថាបាត់រដូវ |
No comments:
Post a Comment