Thursday, June 7, 2018

ការពពោះខែ១

នេះជាឧទាហរណ៍ ប្រតិទិនប្រចាំថ្ងៃសំរាប់ខែទី១ នៃការពពោះ របស់ម្តាយម្នាក់ ដែលត្រូវសំរាល នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ១០៨ ខាងមុខនេះ។ យើងសង្ឃឹមថា អត្ថបទ និងរូបភាពនេះ នឹងផ្តល់អោយអ្នកនូវចំណេះដឹងបន្ថែមខ្លះទៀត  ក្នុងការពពោះដ៏រីករាយរបស់អ្នក។

យើងនឹងចេញអត្ថបទនេះ ជាបន្តបន្ទាប់ទៀត។


ថ្ងៃទី១ (០អាទិត្យ ១ថ្ងៃ)ថ្ងៃទី២ (០អាទិត្យ ២ថ្ងៃ)ថ្ងៃទី៣ (០អាទិត្យ ៣ថ្ងៃ)ថ្ងៃទី៤ (០អាទិត្យ ៤ថ្ងៃ)
ថ្ងៃបញ្ចប់នៃការមករដូវចុងក្រោយ (បើអ្នកចង់មានកូនត្រូវចាំផ្តើមត្រៀមខ្លួនផងដែរដល់ពេលត្រូវបញ្ឈប់របបជីវិតដែលមានជាតិពុល និងជាតិស្រវឹងពិភាក្សាជាមួយពេទ្យឯកទេសសម្ភព ពីបញ្ហាសុខភាព និងជំងឺរបស់អ្នក ដែលអាចទាក់ទងដល់ទារកប្រុងប្រយ័ត្នចំពោះជាតិពុល រឺលក្ខណៈគ្រោះថ្នាក់ជុំវិញខ្លួន ទាំងនៅផ្ទះ និងនៅកន្លែងការងារ
ថ្ងៃទី៥ (០អាទិត្យ ៥​ថ្ងៃ)ថ្ងៃទី៦ (០អាទិត្យ ៦ថ្ងៃ)ថ្ងៃទី៧ (១អាទិត្យ)ថ្ងៃទី៨ (១អាទិត្យ ១ថ្ងៃ)
ទៅរកពេទ្យធ្មេញ ដើម្បីថែរក្សា និងការពារ រឺព្យាបាលធ្មេញអោយរួចរាល់ ចៀសវាង ការឈឺធ្មេញពេលចាស់ខែ ហើយត្រូវចៀងវាងកម្មរស្មីអ៊ិច (X-ray)ប្រើវិតាមីនជំនួយសំរាប់ស្រ្តីមានផ្ទៃពោះ ដើម្បីបំប៉នសុខភាពម្តាយ ព្រមទាំងសុខភាព និងការលូតលាស់របស់ទារក (បង្កើតឪកាសបង្កកំណើត) រួមទាំងបង្ការករណី កូនក្រៅស្បូនការជួបជុំ និងកម្មវិធីនានា ដែលមានមនុស្សច្រើន គួរកាត់បន្ថយ ព្រោះទារក ងាយនឹងឆ្លង រឺរងការប៉ះពាល់នានាការរក្សាសុខភាពរាងកាយអោយមាំមូនទាំងម្តាយនិងឳពុក ជាការចាំបាច់ ដើម្បីអោយទារកដែលនឹងចាប់កំណើតមានសុខភាពល្អ ព្រមទាំងការពារករណីកើតមុនកំណត់
ថ្ងៃ ៩ថ្ងៃ ១០ថ្ងៃ ១១ថ្ងៃ ១២
១ អាទិត្យ ២ ថ្ងៃ១ អាទិត្យ ៣ ថ្ងៃ១ អាទិត្យ ៤ ថ្ងៃ១ អាទិត្យ ៥ ថ្ងៃ
ពិភាក្សាជាមួយស្វាមី (គ្រួសារ) អំពីផែនការនៃការពពោះ និងការក្លាយជាឳពុកម្តាយដំណើរអូវ៉ុលអាចនឹងចាប់ផ្តើម ៣រឺ៤ថ្ងៃខាងមុខ អ្នកអាចនឹងមានការធ្លាក់សតិចតួចផលប៉ះពាល់របស់កាហ្វេចំពោះទារក មិនមានការបញ្ជាក់ច្បាស់នៅឡើយ យកល្អ គួរតែផ្តាច់សារជាតិកាហ្វេ និងតែនៅក្នុងរបបអាហាររបស់អ្នកបើអ្នកហាត់ប្រាណទៀងទាត់ ត្រូវបង្តវាទៀត តែត្រូវមានការប្រុងប្រយ័ត្នខ្ពស់ (ពិសេស កាយវិការចំលែកៗ រឺការដួល)
ថ្ងៃ ១៣ថ្ងៃ ១៤ថ្ងៃ ១៥ថ្ងៃ ១៦
១ អាទិត្យ ៦ ថ្ងៃ២ អាទិត្យ២ អាទិត្យ ១ ថ្ងៃ២ អាទិត្យ ២ ថ្ងៃ
ទាក់ទងរកគ្រួពេទ្យជំនាញ ដែលអាចអោយអ្នកទទួលទំនុកចិត្ត និងរក្សាការតាមដានប្រវត្តិបន្តទៅមុខ (មានពេទ្យប្រចាំខ្លួនក្នុងពេលនេះជារឿងល្អ)។យោងតាមដំណើររដូវទូទៅរបស់ស្រ្តី ថ្ងៃនេះ ជាថ្ងៃបង្កកំណើតហើយមេជីវិតទាំង២បានរំលាយខ្លួនបញ្ចូលគ្នាទៅជាតួកោសិកាតែមួយនៃកំណើតមនុស្សម្នាក់ ហើយចាប់ផ្តើមធ្វើបំណែកកោសិកាលូតលាស់ ទាំងកំណត់លក្ខណៈទូទៅរួចជាស្រេចមុនអាយុ១៥ថ្ងៃ ទារកត្រូវចាត់ទុកថាជាស៊ុត
ថ្ងៃ ១៧ថ្ងៃ ១៨ថ្ងៃ ១៩ថ្ងៃ ២០
២ អាទិត្យ ៣ ថ្ងៃ២ អាទិត្យ ៤ ថ្ងៃ២ អាទិត្យ ៥ ថ្ងៃ២ អាទិត្យ ៦ ថ្ងៃ
ភេទរបស់ទារកត្រូវបានកំណត់រួចជាស្រេចតាំងពីកំណរកោសិកាទី១ស៊ុតបន្តធ្វើបំណែកកោសិកាជាបន្តបន្ទាប់ តែកោសិកាទាំងអស់ត្រូវបានហ៊ុមភ្ជាប់រួមគ្នាដោយស្រទាប់ស្តើងស៊ុតនៅតែបន្តធំធាត់ស្រទាប់ភ្នាសក្រៅសំរាប់នាំសារធាតុចិញ្ចឹមចាប់ផ្តើមកកើតឡើង
ថ្ងៃ ២១ថ្ងៃ ២២ថ្ងៃ ២៣ថ្ងៃ ២៤
៣ អាទិត្យ៣ អាទិត្យ ១​ ថ្ងៃ៣ អាទិត្យ ២ ថ្ងៃ៣ អាទិត្យ ៣ ថ្ងៃ
ស៊ុតទទួលសារធាតុចិញ្ជឹមបែបជាទឹកដោះក្នុងស្បូនដំណើរអូវ៉ុលអាចនឹងចាប់ផ្តើម ៣រឺ៤ថ្ងៃខាងមុខ អ្នកអាចនឹងមានការធ្លាក់សតិចតួចទឹកភ្លោះចាប់ផ្តើមកកើតនៅអំឡុងពេលកាច់សំបុកផ្នែកកណ្តាលនៃស៊ុត និងទងស៊ុកចាប់ផ្តើមវិវត្ត
ថ្ងៃ ២៥ថ្ងៃ ២៦ថ្ងៃ ២៧ថ្ងៃ ២៨
៣ អាទិត្យ ៤ ថ្ងៃ៣ អាទិត្យ ៥ ថ្ងៃ៣ អាទិត្យ ៦ ថ្ងៃ៤ អាទិត្យ
នៅពេលនេះ លទ្ធផលវិជ្ជមាននៃការពពោះអាចបង្ហាញអោយឃើញសំរាប់ការពិនិត្យទឹកនោម តែវានឹងកាន់តែច្បាស់បើពិនិត្យក្រោយបាត់រដូវសញ្ញារំខាន នៃការពពោះអាចនឹងបង្ហាញឡើងដូចជា វិលមុខ ក្អួតចង្អោរ ឡើងដោះជាដើមអ្នកអាចសំគាល់ថាខ្លួនឯង នោមញឹក និងធ្លាក់សច្រើនជាងមុនសំរាប់អ្នកមានរដូវទៀងទាត់ (២៨ថ្ងៃ) អ្នកដឹងថាបាត់រដូវ

No comments:

Post a Comment