១-ដាក់កញ្ចក់ឆ្លុះមុខនៅទល់មុខគ្រែគេង
មានការណែនាំជាច្រើនថា ការដាក់កញ្ចក់ឆ្លុះមុខនៅទល់មុខគ្រែគេងនោះ មិនមែនជារឿងល្អទេ ព្រោះវាធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនង និងនាំយកបញ្ហាចូលមកក្នុងផ្ទះ ។

២-ទ្វារខាងមុខផ្ទះពណ៌ខ្មៅ
តាមជំនឿរបស់ជនជាតិចិន ពណ៌របស់ទ្វារផ្ទះ គឺចាត់ទុកជារឿងសំខាន់ដែលមានឥទ្ធិពលដល់ការនាំមកនូវសំណាងល្អ ឬសំណាងអាក្រក់ចូលផ្ទះ ហើយពណ៌ខ្មៅ គឺជាពណ៌ដែលគេជឿថា អាចនាំសំណាងអាក្រក់ចូលផ្ទះ ។

៣-ដាក់ដើមឈើមានបន្លាក្នុងផ្ទះ
គេជឿថា បន្លារបស់ដើមឈើ នឹងនាំមកនូវសំណាងអាក្រក់មកឲ្យយើង ។ ដូច្នេះ គួរតែចៀសវាងផងដែរ ។

៤-ប្រតិទិនព្យួរខុសកន្លែង
មនុស្សមួយចំនួនតែងព្យួរប្រតិទិននៅក្នុងបរិវេណទ្វារខាងមុខផ្ទះ ដើម្បីរំឭកការចងចាំពីពេលវេលាកន្លងមកក្នុងជីវិត ប៉ុន្តែវានឹងផ្តល់ផលមិនល្អសម្រាប់រយៈពេលយូរដល់អ្នករស់នៅ ។

៥-រូបសំពៅ-ទូកក្រឡាប់
ឬផ្អៀង
គឺជាសញ្ញាបង្ហាញពីក្តីទុក្ខ និងនាំមកនូវកម្លាំងក្នុងផ្លូវអវិជ្ជមានដល់ក្រុមគ្រួសារ ។

៦-នាឡិកាលែងដើរ
តាមជំនឿហុងស៊ុយតែងណែនាំថា យើងមិនគួរទុករបស់បែកបាក់ ឬខូចហើយនៅក្នុងផ្ទះឡើយ ជាពិសេស នាឡិកាងាប់ ព្រោះវាមានន័យថា គឺជាការស្លាប់បាត់បង់ជីវិត និងអាចនាំមកនូវភាពហិនហោច ឬខាតបង់ចូលក្នុងផ្ទះ ។

៧-គ្រឿងប្រើប្រាស់បាក់បែក
(ចាន,កែវ
ឬវត្ថុផ្សេងៗ)
សម្រាប់វត្ថុដែលបាក់បែក ឬខូចហើយនោះ យើងមិនគួរទុកវានៅក្នុងផ្ទះបន្តទៀតទេ ព្រោះគេជឿថា វានឹងនាំមកនូវតែភាពមិនល្អចូលមកក្នុងជីវិត និងផ្ទះរបស់យើង ។

៨-ដើមឈើងាប់
ក្រៅពីដើមឈើដែលមានបន្លាខាងលើហើយ ការបណ្តោយឲ្យមានដើមឈើងាប់នៅក្នុងផ្ទះ គឺចាត់ទុកជាការបណ្តោយឲ្យរឿងមិនល្អ និងសំណាងអាក្រក់ចូលមកក្នុងជីវិត ។ ដូច្នេះ បើអ្នកគិតថា នឹងដាំដើមឈើនោះ គួរតែថែទាំវាយ៉ាងយកចិត្តទុកដាក់ ឬគួរជ្រើសរើសដើមឈើណាដែលមិនចាំបាច់ថែទាំច្រើន ។

៩-កៅអីរង្គើចុះឡើង
និងមិនប្រើប្រាស់
គ្រាន់តែកៅអីរង្គើទៅមកបែបគ្មានមនុស្សណាម្នាក់អង្គុយ គឺមើលទៅដូចជាខ្មោចលងទៅហើយ ហេតុនេះ គេជឿថា បើមានកៅអីរង្គើចុះឡើងដែលយើងមិនបានប្រើប្រាស់នោះ ហើយត្រូវបានគេទុកចោលនៅក្នុងផ្ទះ គឺកម្លាំងនៃថាមពលអាក្រក់នឹងចូលមកជំនួសវិញ ។

រឿងទាំងនេះគឺជាជំនឿរបស់បុគ្គលតែប៉ុណ្ណោះ
សាកល្បងពិចារណា និងសម្រេចចិត្តខ្លួនឯងតាមភាពសមស្របចុះ
ព្រោះមនុស្សខ្លះអាចចូលចិត្តតុបតែងផ្ទះដោយសម្ភារចាស់ៗ
និងមានអារម្មណ៍ថា ការប្រមូលទុកនូវវត្ថុពីសម័យដូនតា
គឺជាការកត់ត្រានូវរឿងរ៉ាវផ្សេងៗក្នុងជីវិត ៕
#ប្រភព
No comments:
Post a Comment