ទារកជាច្រើន
បានស្លាប់ដោយសារតែបរិយាកាស និងឥរិយាបថនៃការគេងមិនត្រឹមត្រូវ។ ការថប់ដង្ហើម និងការស្ទះចរន្តឈាម
ជាមូលហេតុចំបងដែលបណ្តាលអោយទារកគេងផ្កាប់អាចមានគ្រោះថ្នាក់ដល់ជីវិត។
មានវិធីជាច្រើនសម្រាប់ឪពុកម្តាយ
ក្នុងការរក្សាកូនដែលកំពុងគេងលក់អោយមានសុវត្ថិភាព។ អ្នកឯកទេសខាងទារកបានផ្តល់អនុសាសន៍ថា
ទារកដែលមានសុខភាពល្អ គួរតែដាក់អោយគេងផ្ងារ។ ការដាក់អោយគេងផ្ងារ ជាកាយវិការគេងមានសុវត្ថិភាពបំផុតសំរាប់ទារក។
លោកប៉ាអ្នកម៉ាក់គួរតែដាក់កូនអោយផ្កាប់មុខខ្លះ
នៅពេលដែលគេភ្ញាក់ដឹងខ្លួន។ ការអោយទារកគេងផ្កាប់ ជួយអោយសាច់ដុំក រឹងមាំ
និងកាត់បន្ថយបញ្ហាក្បាលសំប៉ែតក្រោយ។
ប៉ាម៉ាក់គួរតែនៅជាមួយកូននៅពេលដែលដាក់អោយកូនគេងផ្កាប់ ហើយត្រូវប្រាកដថា
កូនមិនមែនគេងលក់ទេ គឺគេនៅភ្ញាក់ដឹងខ្លួននៅឡើយ។
២.
អោយមនុស្សគ្រប់គ្នាថើបកូន
ចូរគិតពីពពួកបាក់តេរី
និងមេរោគដែលអាចមកប៉ះនឹងកូនតូចរបស់អ្នក។ មេរោគមួយចំនួនដែលមិនអាចបង្ករបញ្ហាដល់មនុស្សទូទៅ
អាចបណ្តាលអោយមានបញ្ហាធ្ងន់ធ្ងរចំពោះទារកទើបនឹងកើតបាន។ ការថើប
នឹងការកាន់ទារកទាំងដៃមិនស្អាត អាចចំលងជំងឺដល់ទារកបាន។ ប្រព័ន្ធភាពស៊ាំនៃរាងកាយទារកនៅខ្សោយ
មិនទាន់អាចការពារពួកគេពីជំងឺនានាបានទេ។
អ្នកអាចសូមអោយអ្នកមកលេង
លាងដៃមុននឹងកាន់ទារក ហើយសូមអោយគេងកុំថើបកូនរបស់អ្នក។ បើគេមានជំងឺ អ្នកអាចសូមអោយគេមកលេងនៅពេលក្រោយ។
មានវិធីគួរសមមួយចំនួនដែលលោកប៉ាអ្នកម៉ាក់អាចប្រើ ដើម្បីការពារកូនរបស់អ្នកបាន។
តែបើទោះបីជា ហួងហែងជ្រុល ប្រយ័ត្នប្រយ៉ែងហួស ក៏វាល្អជាងកូនឈឺដែរ
ព្រោះអ្នកមិនគួរយកសុខភាពកូនតូចមកប្រថុយនោះទេ។
៣.
ទុកអោយកូនស្លៀកសំលៀកបំពាក់ និងខោទឹកនោមប្រលាក់រយៈពេលយូរ
ស្តាប់ទៅដូចជារឿងមិនចាំបាច់និយាយ
ប៉ុន្តែមានពេលខ្លះយើងត្រូវសង្កត់ធ្ងន់ចំពោះរឿងតូចតាចបែបនេះដែរ។
ទោះបីជាការប្រលាក់នោះ តិចមែនទែន តែទារកទើបនឹងកើតងាយប្រតិកម្មនឹងភាពកង្វក់
ហើយនិងទឹកនោមណាស់ គឺគេខ្សោយជាងទារក៦ខែយ៉ាងខ្លាំងតែម្តង។ សូមឧស្សាហ៍មើលខោទឹកនោមកូន
ហើយបើមានទឹកនោមហើយ ឆាប់ដូរចេញភ្លាម កុំទុករហូតដល់សើមខ្លាំងអី។
វាអាចបង្ករអោយមានភាពធ្ងន់ មិនមានផាសុខភាព។ វាក៏អាចបង្ករជាការរមាស់ រលាក
កន្តួលទៀតផង។
៤.ការស្លៀកពាក់
រឺគ្របដណ្តប់ច្រើនជាន់ពេក
ទារកទើបនឹងកើត
អាចរងារដោយសារទើបនឹងប៉ះអាកាសធាតុខាងក្រៅ ប៉ុន្តែ អ្នកមិនគួររុំ រឺស្លៀកពាក់ក្រាស់ពេកនោះទេ។
ការស្លៀកពាក់ក្រាស់ពេកអាចបណ្តាលអោយកូនកើតគ្រុនក្តៅ និងខ្សោះជាតិទឹក
បើអ្នកមិនបានពិនិត្យត្រឹមត្រូវ។ សំលៀកបំពាក់
និងកន្សែងរុំកូនគួររៀបចំអោយងាយស្រួលក្នុងការដោះចេញ រឺបន្ថែមវិញ
ដើម្បីរក្សាកំដៅខ្លួនកូនអោយបានត្រឹមត្រូវ។
No comments:
Post a Comment