១. មុនទឹកជំនន់
ត្រូវតាមដានស្ថានភាពទឹកជំនន់
ត្រៀមទីទួលសុវត្ថិភាព និងស្បៀងអាហារ ធ្វើរបងព័ទ្ធស្រះ
ឬកន្លែងដែលមានទឹកជ្រៅ ជាដើម។
២.
អំលុងពេលមានទឹកជំនន់
- មិនត្រូវនៅក្នុងផ្ទះចាស់ៗ
ឬទ្រុឌទ្រោម ព្រោះអាចនឹងបាក់បង្កគ្រោះថ្នាក់
- មិនត្រូវប៉ះពាល់គ្រឿងប្រើប្រាស់អគ្គិសនី
ដោយដៃសើម ឬពេលឈរក្នុងទឹក
- នៅពេលធ្វើដំណើរតាមទូក
ឬកាណូតនៅពេលយប់ត្រូវមានភ្លើងបំភ្លឺ។ល។
- ត្រូវសម្រាន្តក្នុងមុងគ្រប់ពេល
ដើម្បីបង្ការជំងឺគ្រុនចាញ់ គ្រុនឈាម និងជំងឺផ្សេងៗ
- ត្រូវប្រុងប្រយ័ត្នចំពោះកុមារី
និងក្មេងស្រី នៅទីទួលសុវត្ថិភាព ក្រែងមានអំពើហិង្សាផ្លូវភេទ។
៣. ក្រោយពេលទឹកជំនន់
បន្តបរិភោគចំណីអាហារស្អាត
ទឹកស្អាតមានអនាម័យ និងអនាម័យខ្លួនប្រាណ ដើម្បីចៀសវាងនូវជំងឺផ្សេងៗ៕
No comments:
Post a Comment