ទោះបីឆ្លងផុតជាច្រើនសម័យកាលហើយក៏ដោយក៏នៅមានអ្នកជឿថានារីមានផ្ទៃពោះមិនគួរទទួលទានរបស់ខ្មៅៗឡើយ
ព្រោះនឹងធ្វើឲ្យកូនកើតមកមានសម្បុរខ្មៅដូចសូកូឡា។ តែការពិត
បើតាមការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ពណ៌នៃអាហារគឺមិនអាចផ្លាស់ប្ដូរពណ៌សម្បុរស្បែករបស់ទារកបានឡើយ។
ដូច្នេះថ្ងៃនេះយើងមកមើលទាំងអស់គ្នាតែម្ដងថា
តើសូកូឡាមានផលប្រយោជន៍បែបណាសម្រាប់ស្ត្រីមានពោះ។
១. សូកូឡាពណ៌ខ្មៅមានសារធាតុ Flavonoids ដែលជាសារធាតុជួយឲ្យបេះដូងរឹងមាំ
ជួយឲ្យប្រព័ន្ធឈាមហូរបានល្អ ព្រមទាំងការពារការកើតជំងឺមហារីក
បានទាំងម្ដាយនិងកូនក្នុងផ្ទៃ។
២. តាមការស្រាវជ្រាវនៅប្រទេសអង់គ្លេសបានបង្ហាញថាសូកូឡាសម្បូរទៅដោយសារធាតុ
Theo bromine ដែលជួយកាត់បន្ថយការប្រឈមនឹងការកើតរោគក្នុងផ្ទៃ
ក្រៅពីនេះជួយឲ្យសាច់ដុំបានសម្រាក និងសម្រួលដល់សរសៃឈាមទៀតផង។
៣.
សារធាតុកាហ្វេអ៊ីនក្នុងសូកូឡាខ្មៅជួយកាត់បន្ថយការហូរឈាមទៅកាន់សុក
ដែលប្រៀបដូចជាកាត់បន្ថយហានិភ័យនៃការរលូតកូន។
អ្នកម្ដាយជាច្រើនប្រាកដជាឆ្ងល់ថាចុះក្រែងជាតិកាហ្វេអ៊ីនគឺអាក្រក់ហ្អី? ក៏ប៉ុន្តែការពិត
ដរាបណារាងកាយយើងទទួលបានជាតិកាហ្វេអ៊ីនមិនលើសពី
២០០ក្រាមក្នុងមួយថ្ងៃ វានឹងមិនបង្កផលអាក្រក់នោះឡើយ។
៤. សូកូឡាជួយរំញោចការបញ្ចេញសារធាតុ endocrine នៅក្នុងខួរក្បាលនិងផ្នែកផ្សេងៗទៀតនៃរាងកាយ
ដែលសារធាតុនេះនឹងជួយឱ្យមានអារម្មណ៍ស្រណុកធូរស្រាល
និងជួយកាត់បន្ថយអារម្មណ៍ឈឺចាប់ផងដែរ។
៥. សូកូឡាក៏មានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា ៣
ដែលជួយពង្រឹងការអភិវឌ្ឍខួរក្បាលនិងប្រព័ន្ធប្រសាទរបស់ក្មេង។
៦. អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Iowa បានរកឃើញថាសូកូឡាក៏អាចទប់ស្កាត់សម្ពាធឈាមឡើងខ្ពស់ចំពោះស្ត្រីមានផ្ទៃពោះដែរ។
ទាំងនេះគឺជាប្រយោជន៍ដ៏ពិសេសរបស់សូកូឡាខ្មៅសម្រាប់អ្នកមានផ្ទៃពោះ។
យ៉ាងណាមិញ សូកូឡាដែលប្រិយមិត្តនឹកឃើញ
ឬមានលក់ច្រើននៅតាមហាងផ្សេងៗប្រាកដជាសូកូឡាដែលមានជាតិស្ករច្រើន
ដូច្នេះយើងសូមមិនគាំទ្រឲ្យអ្នកមានផ្ទៃពោះទទួលទានបង្អែមច្រើនពេកទេ
ព្រោះថាពេលមានគភ៌
ស្ត្រីអាចនឹងងាយប្រឈមនឹងជំងឺទឹកនោមផ្អែមស្រាប់ទៅហើយ។ គ្រប់យ៉ាងអាចផ្ដល់ផលប្រយោជន៍បាន
ប៉ុន្តែត្រូវស្ថិតក្នុងបរិមាណសមរម្យ ៕
No comments:
Post a Comment