ទស្សនៈ​ចម្រូងចម្រាស - ​រទេះ​ចង្ក្រង់ ​បង្ក​របួស​ដល់​ទារក​




ក្រុង​ញូវយ៉ក: ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញថា ទារ​កនៅ​សហរដ្ឋអាមេរិក​បន្ដ​រង​របួស​ពេល​ដើរ​ក្នុង​រទេះ​ចង្ក្រង់​ចំពោះ​អត្រា​លើស​ពី ៥ ដង​ក្នុង ១ ថ្ងៃ។
ចន្លោះ​ឆ្នាំ ១៩៩០ ទៅ​ឆ្នាំ ២០១៤ មាន​ការ​បង្ក​របួស​ស្នាម​ដល់​ទារក​អាយុ​ក្រោម ១៥ ខែ ចំនួន ២៣០ ៦៧៦ នាក់ ទាក់​ទង​នឹង​រទេះ​ចង្ក្រង់។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​ប្រព័ន្ធ​អេឡិច​ត្រូនិក​តាម​ដាន​របួស ថ្នាក់​ជាតិ (NEISS)
វេជ្ជបណ្ឌិត ហ្គា​រី ស្មី​ត សហអ្នកនិពន្ធ​ការសិក្សា និង​ជា​នាយក​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​របួស និង​គោល​នយោបាយ​នៅ​មន្ទីរពេទ្យ​កុមារ​ទូទាំង​ប្រទេស នៅ​រដ្ឋ​អូហាយ៉ូ បាន​ឲ្យ​ដឹង​ក្នុង​អ៊ីមែល​ថា៖ «រទេះ​ចង្ក្រង់​បំ​ផ្លាស់​ទី​ឆាប់​រហ័ស ដែល​អាច​ស្ទុះ​បាន​ជាង ១ ម៉ែត្រ​ក្នុង ១ វិនាទី ចំពោះ​ទារក​មុន​ពេល​ពួកគេ​ចេះ​ដើរ​ពេញ​លេញ»
លោក​បន្ដថា៖ «នៅមាន​ជម្រើស​ប្រសើរ​ជាង​នេះ ដូចជា ឧបករណ៍​ឈរ​អចលនា ដែល​អាច​ដើរ​បង្វិល អង្រួន និង​លោត តែ​មិន​មាន​កង់ ឬ​ទារក​អាច​លេង​ផ្កាប់​លើ​កម្រាល និង​ឲ្យ​គេ​បាន​រៀន​ច្រត់​លើក​ខ្លួន រួច​វារ និង​ដើរ​តែ​ម្ដង»
ដូច្នេះ តើ​ហេតុអ្វី​បានជា​ឪពុកម្ដាយ​នៅតែ​ទិញ​រទេះ​ចង្ក្រង់? លោក ស្មី​ត បាន​បកស្រាយ​ថា៖ «ឪពុក​ម្ដាយ​ជាច្រើន​ជឿ​ថា រទេះ​ចង្ក្រង់​ផ្ដល់​ការ​កម្សាន្ដ​ឲ្យ​កូន​ខ្លួន ជួយ​ការ​រៀន​ដើរ និង​ផ្ដល់​ភាព​រស់​រវើក ខណៈ​ឪពុក​ម្ដាយ​ជាប់​ដៃ​ធ្វើ​អ្វី​ផ្សេង»
លោក​បញ្ជាក់ថា៖ «រទេះ​ចង្ក្រង់​មិន​ជួយ​ដល់​ការរៀន​ដើរ​ទេ ហើយ​វា​បែរជា​អាច​បង្អាក់​ដល់​ការ​អភិវឌ្ឍ​ផ្លូវ​ចិត្ដ និង​សាច់​ដុំ​ទារក​ទៅ​វិញ»
ប៉ុន្ដែ​ក៏មាន​ការជំទាស់​ថា៖ «បើ​ទម្លាក់​ទូរស័ព្ទ និង​ការងារ​ចុះ​មួយអន្លើ រួច​ប្រើពេល​លេង​ជាមួយ​កូនៗ​នោះ រទេះ​ចង្ក្រង់ មិន​បាន​ពន្យារ​ការ​អភិវឌ្ឍ​ផ្លូវ​ចិត្ដ​ទារក​ទេ។ មិន​មែន​អាង​មាន​រទេះ​ចង្ក្រង់​មិន​រវល់​នឹង​កូន​ឡើយ។ អត់​យក​ចិត្ត​ទុក​ដាក់​នឹង​កូន​ទើប​ជា​បញ្ហា»


No comments:

Post a Comment