ដំណឹងល្អ! អ្នកម៉ាក់ទាំងឡាយ
មានការស្រាវជ្រាវថ្មីមួយរកឃើញថា ការងូតទឹកក្តៅ
អាចនឹងផ្តល់គុណប្រយោជន៍ដល់សុខភាពដូចគ្នានឹងការ ហាត់ប្រាណបញ្ចេញញើស ហើយនិងការរត់ហាត់ប្រាណដែរ។
ការត្រាំខ្លួនក្នុងទឹកក្តៅ
ផ្តល់គុណប្រយោជន៍ប្រហាក់ប្រហែលនឹងការហាត់ប្រាណដែរ ហើយមិនត្រឹមតែផ្លូវចិត្តនោះទេ ការដុតខាត់ខ្លួនក្នុងទឹក
អាចជួយទប់ស្កាត់ជំងឺទឹកនោមផ្អែម២ប្រភេទ និងជំងឺមួយចំនួនទៀតផងដែរ។
ការស្រាវជ្រាវដែលមានមនុស្ស១៤ចូលសាកល្បង បង្ហាញថា
ការដេកត្រាំទឹកក្តៅ (៤០អង្សាសេ)រយៈពេល១ម៉ោង ដុតថាមពលស្មើនឹងការដើរ១ម៉ោងកន្លះ។
ចំណែកចំនួនជាតិស្កក្នុងឈាមដែលប្រតិកម្មនឹងការត្រាំទឹកក្តៅ
មានចំនួនប្រហាក់ប្រហែលនឹងការរត់១ម៉ោងដែរ។ ប៉ុន្តែ នៅក្រោយពេលញ៉ាំអាហារ អ្នកដែលត្រាំទឹកក្តៅ
មានកំពស់ជាតិស្កទាបជាងអ្នករត់ហាត់ប្រាណដល់ទៅ ១០ភាគរយ។ លោកវិជ្ជបណ្ឌិត
ដែលទទួលខុសត្រូវលើកការស្រាវជ្រាវនេះ បានបញ្ជាក់ថា កំដៅមិនផ្ទាល់អាចកាត់បន្ថយការរលាកដែលបណ្តាលមកចិត្តរំភើបបានទៀតផង។
ដោយសារតែ គុណប្រយោជន៍នៃការហាត់ប្រាណ នៅមានច្រើនទៀត
មនុស្សមួយចំនួនបានគិតដល់ការហាត់ប្រាណដែលគេអាចហាត់ក្នុងទឹកទៀតផង។
លើសពីនេះទៅទៀត មានដំណឹងល្អមួយទៀត
ដែលអ្នកស្រាវជ្រាវបានភ្ជាប់នឹងការសិក្សានេះ បង្ហាញថា ការចំណាយពេលនៅសមុទ្រ
ក៏បង្កើនគុណប្រយោជន៍ផ្លូវចិត្តផងដែរ។ ស្តាប់ទៅដូចជាមានន័យថា ការសំរាកលំហែ
ជាគន្លឹះនាំទៅកាន់ជីវិតរីករាយ និងមានសុខភាពល្អ។
No comments:
Post a Comment