ការអានអោយកូនស្តាប់ ជួយអភិវឌ្ឃការរៀនពាក្យ និងរៀនភាសា



ការអានជាសកម្មភាពសំខាន់បំផុតមួយដែលអ្នកអាចលើកទឹកចិត្តកូនអោយធ្វើតាម។ វាក៏ជាការកំសាន្ត បំផុសគំនិត និងជាការពិចារណាទៅរកភាពជោគជ័យនៃជីវិតទៅមុខទៀត។
ក្លាយជាជើងឯកអានសៀវភៅប្រចាំសាលានៅថ្នាក់ទី៣ អាចជាកត្តានាំភាពជោគជ័យដល់អនាគតកូន។ ការអានអោយកូនស្តាប់ មិនត្រឹមតែជារឿងអតីតកាលរីករាយប៉ុណ្ណោះទេ វាជាផ្លូវនាំទៅកាន់ការសិក្សាអំពីមនុស្សជុំវិញ ទីកន្លែងនានា និងគំនិតផ្សេងៗ។

ហេតុអ្វីការអានអោយកូនស្តាប់មានសារៈសំខាន់?
អភិវឌ្ឃការរៀនពាក្យ និងរៀនភាសា
មុនដែលកូនអាចអានដោយខ្លួនឯងបាន រឿងសំខាន់គឺត្រូវអោយគេពេញចិត្តការស្រលាញ់សៀវភៅតាំងពីតូចទៅ។ ការអានលឺៗអោយកូនស្តាប់ តាំងពីនៅតូចៗ ជាវិធីល្អជួយជំរុញជំនាញទាក់ទងតាមការនិយាយរវាងកូននិងឪពុកម្តាយ។

នៅពេលកូនកាន់តែធំ យើងនិយាយជាមួយគេជាប្រចាំថ្ងៃ តែពាក្យ និងប្រធានបទដែលពួកគេបានពើបប្រទះអាចនឹងមានកំណត់ ហើយច្រំដែល។ ការអានសៀវភៅអាចផ្តល់ពាក្យកាន់តែច្រើនអោយកូនស្គាល់ ហើយធ្វើអោយគេជួបនឹងប្រភេទល្បះខុសៗគ្នា ព្រមជាមួយនឹង រចនាបថនៃការសរសេរ និងវិធីបង្ហាញអារម្មណ៍ និងគំនិតរបស់ពួកគេ កាន់តែច្រើនបែប។

កូនអ្នកមិនត្រឹមតែកាន់តែមានភាពវៃឆ្លាតក្នុងការចងចាំចំនុចសំខាន់នៃការអំណានប៉ុណ្ណោះទេ វាក៏នឹងជួយផ្តល់ឥទ្ធិពលវិជ្ជមានដល់ការសរសេរ និងជំនាញទំនាក់ទំនងទៀតផង។ សំរាប់ក្មេងដែលរៀនភាសាទី២ ការអានជាគ្រឿងសំខាន់ក្នុងការជួយអោយគេស៊ាំ ហើយកាន់តែស្ទាត់ជំនាញលើការប្រើភាសាថ្មី។




No comments:

Post a Comment