អានសៀវភៅអោយកូនស្តាប់ ជាប្រភេទកំសាន្តដែលល្អបំផុត



ក្នុងជំនាន់សព្វថ្ងៃ បច្ចេកវិទ្យាបានក្លាយជាការកំសាន្តដែលគ្រប់គ្នាចូលចិត្ត មិនថាមនុស្សចាស់ រឺកុមារនោះទេ។ ទោះបីជាកម្មវិធីទូរទស្សន៍ និងកម្មវិធីទូរសព្ទសំរាប់កុមារអាចជាប្រភពធំនៃការរៀនសូត្រក៏ដោយ សៀវភៅនៅតែជាជំរើសល្អគ្រប់ពេលវេលា។

ជាជាងអោយកូនចំណាយពេលរាប់ម៉ោងជាមួយកញ្ចក់បង្ហាញ គួរលើកទឹកចិត្តពួកគេអោយយកសៀវភៅជាប្រភពកំសាន្តជាប្រចាំទើបល្អ។ ការសិក្សាជាច្រើនបង្ហាញថា គ្រួសារដែលសង្កត់ធ្ងន់លើការអាន កូនៗចេះអានខ្លួនឯងដោយមិនត្រូវការអោយមានអ្នកណាមកបង្គាប់ ហើយពួកគេក៏អភិវឌ្ឃខ្លួនអោយចូលចិត្តអានជាទំលាប់ផងដែរ។


ប្រភព

No comments:

Post a Comment