ក្នុងជំនាន់សព្វថ្ងៃ
បច្ចេកវិទ្យាបានក្លាយជាការកំសាន្តដែលគ្រប់គ្នាចូលចិត្ត មិនថាមនុស្សចាស់
រឺកុមារនោះទេ។ ទោះបីជាកម្មវិធីទូរទស្សន៍
និងកម្មវិធីទូរសព្ទសំរាប់កុមារអាចជាប្រភពធំនៃការរៀនសូត្រក៏ដោយ
សៀវភៅនៅតែជាជំរើសល្អគ្រប់ពេលវេលា។
ជាជាងអោយកូនចំណាយពេលរាប់ម៉ោងជាមួយកញ្ចក់បង្ហាញ
គួរលើកទឹកចិត្តពួកគេអោយយកសៀវភៅជាប្រភពកំសាន្តជាប្រចាំទើបល្អ។
ការសិក្សាជាច្រើនបង្ហាញថា គ្រួសារដែលសង្កត់ធ្ងន់លើការអាន
កូនៗចេះអានខ្លួនឯងដោយមិនត្រូវការអោយមានអ្នកណាមកបង្គាប់
ហើយពួកគេក៏អភិវឌ្ឃខ្លួនអោយចូលចិត្តអានជាទំលាប់ផងដែរ។
ប្រភព
No comments:
Post a Comment