ការអានអោយកូនស្តាប់ បង្កើតចំណងសេចក្តីស្រលាញ់ក្នុងគ្រួសារ



ការអានបង្កើតជាចំណងរវាងកូនៗ និងឪពុកម្តាយតាមវិធីជាច្រើន។ ចាប់តាំងពីកូននៅជាទារក ការអានលឺៗ ជំរុញអោយមានភាពជិតស្និទ្ធ និងទន់ទោររកគ្នា តាមរយៈពេលវេលាដែលចំណាយជាមួយគ្នា និងការនៅក្បែរគ្នា។

កាលណាកូនកាន់តែធំ អ្នកអាចបន្តអានលឺៗទៀត រឺអានសៀវភៅដូចគ្នា ហើយនិយាយពីចំនុចដែលអ្នកចូលចិត្តជាមួយកូនៗបាន។

សូមប្រើការអានជាឳកាសដើម្បីជិតស្និទ្ធ និងផ្សាភ្ជាប់ទំនាក់ទំនងជាមួយកូន ដោយសួរអំពីគំនិត និងចំណាប់អារម្មណ៍របស់ពួកគទៅលើប្រធានបទនៃសៀវភៅ រឺក៏ភ្ជាប់រឿងដែលអានទៅនឹងជីវិតប្រចាំថ្ងៃ។

ប្រភព



No comments:

Post a Comment