Friday, October 12, 2018

ប្រភេទ និងអត្ថប្រយោជន៍នៃរបស់លេងសំរាប់ក្មេង



១. រូប​ផ្គុំ ឬ​ប្រដាប់ផ្គុំ
រូប​ផ្គុំ និង​ប្រដាប់​ផ្គុំ​ដូច​ជា​ផ្ទះ ឬ​រូបភាព​ផ្សេងៗ​ គឺ​ជា​របស់​លេង​មួយ​ប្រភេទ​ដែល​ល្អ​សម្រាប់​កូន​អ្នក​ណាស់ ព្រោះ​វា​អាច​ជួយ​ឲ្យ​ពួក​គេ​មាន​ការ​គិត​បាន​លឿន និង​មាន​ភាព​អត់ធ្មត់​ក្នុង​ការ​លេង​របស់​នេះ។





២. សេះ
សេះ ជា​របស់​លេង​ដែល​ជួយ​ពង្រឹង និង​ការពារ​សុខភាព​រាង​កាយ​របស់​កូន​តូច​អ្នក​ ព្រោះ​នៅ​ពេល​កូន​ៗ​អ្នក​លេង​វា គឺ​ដូច​ជា​ការ​ហាត់​ប្រាណ​អីចឹង។ រាងកាយ​កូន​អ្នក​នឹង​រឹងមាំ មិន​ងាយ​ឈឺ ហើយ​មិន​ខ្ជិលច្រអូស​ទៀត​ផង។







៣. កូន​ឡាន
ភាគ​ច្រើន​កូន​ឡាន​គឺ​ជា​របស់​លេង​យ៉ាង​ពេញ​និយម​បំផុត​សម្រាប់​ក្មេង​ៗ ព្រោះ​វា​ជួយ​ពង្រឹង​ផ្នែក​ស្មារតី និង​បញ្ញា​របស់​ក្មេង។ ឪពុកម្ដាយ​ដែល​ឲ្យ​កូន​របស់​ខ្លួន​លេង​កូន​ឡាន គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត ដើម្បី​ឲ្យ​ពួក​គេ​ចេះ​ត្រៀម​ខ្លួន និង​មាន​ភាព​ស្វាហាប់​ក្នុង​ការ​ប្រដូច​ខ្លួន​ជា​អ្នក​បើកបរ​មួយ​រូប។





៤. សៀវភៅរូបភាព ឬ​គំនូរ​ផាត់​ពណ៌
សៀវភៅគំនូរ​ផាត់​ពណ៌​គឺ​អស្ចារ្យ​សម្រាប់​ការ​អភិវឌ្ឍ​ និង​បង្កើន​ភាព​សប្បាយ​រីករាយ​ដល់​ក្មេង​ៗ។ វា​ជួយ​ឲ្យ​ក្មេង​កាន់​តែ​មាន​គំនិត​ច្នៃប្រឌិត និង​ភាព​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ផាត់​រូប​ម្ដងៗ។






៥. ដីឥដ្ឋ

ដីឥដ្ឋ​គឺ​ជា​របស់​លេង​មួយ​បែប​ដែល​អាច​ឲ្យ​ក្មេង​ៗ​ធ្វើ​ចេញ​រូប​ផ្សេង​ៗ​ដែល​ពួក​គេ​ចង់​បាន ដូច្នេះ​ជា​ជួយ​ជំរុញ​ឲ្យ​ខួរក្បាល​របស់​គេ​មាន​ការ​បត់បែន​បាន​លឿន និង​ដឹង​ថា​ពួក​គេ​ចង់​បាន​អី​រួច​ជា​ស្រេច​ក្នុង​ខួរក្បាល​របស់​គេ។







៦. បាយ​ឡុក​បាយ​ឡ
​ប្រដាប់ប្រដា​ក្មេងលេងតូចៗ​ដូចជាគ្រឿង​ទេស​ដែលគួរ​ឱ្យស្រឡាញ់​នេះ​អនុញ្ញាតឱ្យពួកគេ​ស្វែងរកកា​រស្រមើរស្រមៃ និងភាពច្នៃប្រឌិត​ នៅពេលដែលពួកគេបង្កើតពិភពលោកតូចមួយដើម្បី​ធ្វើត្រាប់តាម​ជីវិត​ដែល​ពួក​គេ​ចង់​បាន។





៧. ស្គរ និង​ព្យាណូ​តូចៗ
វា​ជា​របស់​លេង​ដែល​អាច​បញ្ចេញ​សំឡេង​បាន ដូច្នេះ​កូន​របស់​អ្នក​នឹង​ព្យាយាម​វាយ ឬ​ធ្វើ​យ៉ាង​ណា​ឲ្យ​របស់​នោះ​ចេញ​សំឡេង។ វា​ជួយ​ឲ្យ​ខួរក្បាល​ក្មេង​ៗ​មាន​ភាព​ស្រស់​ស្រាយ ហើយ​បត់​បែន​បាន​លឿន និង​មាន​ការ​រំញោច​ផ្នែក​សំឡេង​បាន​លឿន។









៨. កូនបាល់
បាល់​មិន​មែន​ជា​របស់​លេង​សម្រាប់​តែ​ក្មេង​ប្រុស​នោះ​ទេ គឺ​​សម្រាប់​គ្រប់​ភេទ​តែ​ម្ដង ព្រោះ​វា​ជួយ​ឲ្យ​ក្មេង​មាន​ភាព​រឹងមាំ និង​រហ័សរហួន​ក្នុង​ការ​ចាប់កាន់ ឬ​ទាត់​ បោះ​ចុះ​បោះ​ឡើង។








No comments:

Post a Comment