អាហារសម្រន់៖ នំប៉័ងចៀនសាច់ជ្រូកចិញ្ច្រាំ


គ្រឿង​ផ្សំ
·         សាច់​ជ្រូក​ចិញ្ច្រាំ កន្លះ​គីឡូ
·         ខ្ទឹម​ស ៦កំពឹស
·         ឫស​វ៉ាន់ស៊ុយ ២
·         ម្រេចគ្រាប់ ២ស្លាបព្រាបាយ
·         ប្រេងខ្យង ២ស្លាបព្រាបាយ
·         ទឹក​ស៊ីអ៊ីវ ១ស្លាបព្រាបាយ
·         ស្ករស ១ស្លាបព្រាបាយ
·         ពងមាន់ ១គ្រាប់
·         ស្លឹកខ្ទឹមចិញ្ច្រាំ ២ដើម
·         នំប៉័ងសាំងវិច ១០បន្ទះ
·         ទឹកខ្មេះ​បន្តិច (សម្រាប់​ដាក់​ខ្លាញ់​ពេល​ចៀន)
វិធី​ធ្វើ៖
១. យក​នំប៉័ងសាំងវិច​មក​​កាត់​ជា​ ៤​ចំណិត​ក្នុង​មួយ​បន្ទះ រួច​យក​ទៅ​ហាលថ្ងៃ ឬ​ទុក​ឲ្យ​ស្ងួត​ល្អ។
២. បុក​ឫស​វ៉ាន់ស៊ុយ ខ្ទឹម​ស និង​ម្រេច​គ្រាប់​ឲ្យ​ម៉ដ្ឋ​ជាមួយ​គ្នា។
៣. យក​គ្រឿង​ដែល​បុក​រួច​មក​លាយ​ជាមួយសាច់ជ្រូក​ចិញ្ច្រាំ ដាក់​ទឹក​ស៊ីអ៊ីវ ប្រេងខ្យង ពង​មាន់ និង​ស្លឹកខ្ទឹម កូរ​ឲ្យ​ចូល​គ្នា។
៤. ដួស​សាច់ជ្រូក​ដែល​លាយ​គ្រឿង​ហើយ​មក​ប៉ាត​លើ​នំប៉័ង​។
៥. យក​ខ្ទះ​ដាក់​ខ្លាញ់ ល្មម​ក្ដៅ​ដាក់​ទឹក​ខ្មេះ​ចូល​បន្តិច រួច​ហើយ​ដាក់​នំប៉័ង​ចៀន ដោយ​ដាក់​ខាង​ផ្នែក​សាច់ជ្រូក​ឲ្យ​បាន​ក្រៀម​ល្អ​បន្តិច។
៦. ឆ្អិន​រួច​រៀប​ដាក់​ចាន ញ៉ាំ​ជាមួយ​ទឹក​ជ្រលក់​មាន់ដើម្បី​ទទួល​បាន​រសជាតិ​​កាន់​តែ​ឆ្ងាញ់។

ប្រភព  


No comments:

Post a Comment