ប័រហ្គ័របាយដំណើប



គ្រឿងផ្សំ
អង្ករដំណើប (១/៤ កំប៉ុង)
សាចជ្រូក សាច់គោ សាច់មាន់ សាច់ទា រឺសាច់ចៀម (២ខាំ)
ទឹកត្រី ទឹកក្រូចឆ្មា ម្ទេសក្រៀមម៉ត់ អង្ករលីង ខ្ទឹមបារាំងចិញ្ច្រាំ ស្លឹកខ្ទឹមនិងជី(សំរាប់ស្ងោជ្រក់)ចិញ្ច្រាំ ស្ករ

វិធីធ្វើ
១. ត្រាំអង្ករដំណើប៣ម៉ោង។
២. ដាក់ដាំបាយដំណើបអោយឆ្អិនល្អ។ បើចំហុយកាន់តែល្អ ព្រោះបាយចំហុយមានសភាពស្រឡូន និងមិនជ្រាយខ្លាំងពេក។

៣. ពេលកំពុងដាំ រឺចំហុយបាយ យកសាច់មកចិញ្ច្រាំ។ ដាក់ ទឹកត្រី ទឹកក្រូចឆ្មា ម្ទេសក្រៀមម៉ត់ អង្ករលីង ខ្ទឹមបារាំងចិញ្ច្រាំ ស្លឹកខ្ទឹមនិងជី(សំរាប់ស្ងោជ្រក់)ចិញ្ច្រាំ និងស្ករ រួចប្រលាក់សាច់អោយសព្វ។ ពូតសាច់ជា៤ដុំ ហើយសង្កត់អោយសំប៉ែតបន្តិច រាងចូចនំក្រូច។

៤. ដាក់ដុំសាច់ចៀន រឺអាំងអោយឆ្អិនល្អ។
៥. ពូតបាយជាដុំ ហើយសង្កត់អោយសំប៉ែតដូចនំក្រូច។ ត្រូវសង្កត់បាយអោយណែនទើបវាស្អិតជាប់ជាដុំ។
៦. ដាក់បាយ ២ដុំ និងសាច់១ដុំកណ្តាល ហើយយកក្រដាសមកខ្ចប់ ដើម្បីស្រួលកាន់ ជាការស្រេច។
អ្នកអាចធ្វើ បុកល្ហុង រឺញាំបន្លែស្រស់ រឺជ្រក់បន្លែផ្សេងៗ (ដូចជ្រក់នំប៉័ងសាច់) មកផ្ទាប់ជាមួយក៏តាមចំណូលចិត្ត។








No comments:

Post a Comment