គ្រឿងផ្សំ
- ផ្លែប៉ោម ១ផ្លែ
- ទឹកស្អាត ៣ពែង
- ទឹកក្រូចឆ្មារសម្បកលឿង ឬក្រូចឆ្មារធម្មតា ១ស្លាបព្រាបាយ
- កញ្ចប់តែ ២ (ប្រើតែអ្វីក៏បាន យល់ល្អយកតែខ្មៅ ឬតែបៃតង)
- ម្សៅសម្បកឈើអែម/ឈើយីហ៊ុប (Cinnamon អាចរកបានងាយនៅហាងលក់ឱសថបុរាណ)
វិធីធ្វើ
- ជាដំបូងដាក់ដាំទឹក រួចបន្ថែមជាមួយនឹងទឹកក្រូចឆ្មារ និងដាក់កញ្ចប់តែចូលទៅ
- បន្ទាប់មកយកផ្លែប៉ោមលាងទឹកឱ្យស្អាត រួចចិតជាដុំៗទំហំល្មម
ដោយមិនបាច់ចិតសម្បកចេញ
- ក្រោយពីទឹកពុះហើយ យកផ្លែប៉ោមដែលចិតរួចដាក់ចូលទៅក្នុងទឹកនោះ
រួចរំងាស់ចោលប្រមាណជា ៥នាទីបន្ថែមទៀតចាំបិទភ្លើង រួចបន្ថែមជាមួយនឹង
ម្សៅសម្បកឈើអែម/ឈើយីហ៊ុប បន្តិច
- ជាចុងក្រោយអ្នកអាចត្រងយកតែទឹកយកមកទទួលទានបានទាំងនៅក្តៅឧណ្ហៗក៏បាន
ឬទុកឱ្យត្រជាក់ក៏បាន។ ហើយដើម្បីបង្កើនរសជាតិអ្នកអាចបន្ថែមជាមួយនឹងឃ្មុំ
ឬជាតិផ្អែមពីធម្មជាតិក៏បានដែរ។
គុណប្រយោជន៍នៃ
ទឹកតែប៉ោម
១. ពង្រឹងប្រព័ន្ធការពាររាងកាយ
២.
កម្ចាត់ខ្លាញ់កូឡេស្តឺរ៉លមិនល្អ
៣. ជំនួយប្រព័ន្ធរំលាយអាហារ
៤. គ្រប់គ្រងជាតិស្ករ
៥. គ្មានជាតិកាឡូរី
No comments:
Post a Comment