Thursday, June 14, 2018

ជួយកូនអោយថ្នាំចូលពោះ


១. ដោះដូរត្រង់ៗ
គ្រាប់ស្ករ នំ និងអាហារដែលកូនចូលចិត្ត ជាជំរើសងាយៗដែលឳពុកម្តាយអាចយកមកប្រើ ដើម្បីដោះដូរការលេបថ្នាំ។ អ្នកអាចផ្តល់ជាការលេងកំសាន្ត និងអ្វីផ្សេងតាមដែលអ្នកយល់ថា ល្អ មានប្រយោជន៍ និងមិនប៉ះពាល់កូនរបស់អ្នក។ ការព្យាយាមលួងលោមអាចនឹងមានប្រយោជន៍ច្រើន ដើម្បីអោយកូនអាចលេបថ្នាំបាន។

២. បន្លំ
លាយថ្នាំជាមួយនឹងអាហារដែលគេចូលចិត្តអាចជាជំរើសបន្ទាប់ តែត្រូវធ្វើកុំអោយកូនដឹងថាអ្នកលេងបន្លំ ព្រោះអាចធ្វើអោយគេ លែងញ៉ាំអាហារទៅវិញក៏ថាបាន។ អ្នកខ្លះថា ទឹកសូកូឡា មានរសជាតិខ្លាំងអាចលុបជាតិល្វីងរបស់ថ្នាំ ចំណែកទឹកផ្លែឈើក្រឡុក អាចលុបថ្នាំដែលកិនរួចមិនអោយគេដឹងថាមានលាយនៅក្នុងនោះ។ តែត្រូវប្រយ័ត្ន ព្រោះថ្នាំភាគច្រើន មិនអាចលាយជាមួយទឹកដោះគោបានទេ។

៣. ហេតុផល
ជាការពិត ពេលខ្លះ កុមារតូចៗក៏ចេះស្តាប់ ហើយយល់ពីហេតុផលដែរ។ អ្នកអាចចំណាយពេលនិយាយ ពន្យល់ ជជែកគ្នាជាមួយកូន ដើម្បីអោយគេយល់មូលហេតុ យល់ចិត្តអ្នក។ វិធីនេះ អាចដោះស្រាយបាន ដោយមានការលួងលោមបន្ថែម។

៤.ធ្វើអោយអណ្តាតស្ពឹក
អ្នកអាចអោយកូនបៀមការ៉េម រឺរបស់ត្រជាកបន្តិច ដើម្បីអោយអណ្តាតលែងសូវដឹងរសជាតល្វីង។

៥. បន្លប់
នាំកូនអោយលេងសប្បាយ ដោយការបន្លប់ជាញ៉ាំយន្តហោះជាដើម។


ប្រភព៖ #samitivejhospitals

No comments:

Post a Comment