Tuesday, June 19, 2018

ការពពោះខែទី៣

ប្រតិទិនពពោះខែទី៣ សំរាប់អ្នកម៉ាក់ដែលគ្រប់ខែ ថ្ងៃទី១៨ ធ្នូ ២០១៨



ថ្ងៃ ៥៧ ថ្ងៃ ៥៨ ថ្ងៃ ៥៩ ថ្ងៃ ៦០
៨ អាទិត្យ ១ ថ្ងៃ ៨ អាទិត្យ ២ ថ្ងៃ ៨ អាទិត្យ ៣ ថ្ងៃ ៨ អាទិត្យ ៤ ថ្ងៃ
 ពុធ, មេសា ២១  ព្រហស្បត្តិ៍, មេសា ២២ សុក្រ, មេសា ២៣ សៅរ៍, មេសា ២៤
ប្រវែងទារកពីក្បាលដល់គូថ ប្រហែលជា ១២ មីលីម៉ែត្រ និងទំងន់ប្រហែល ១ ក្រាម ស្លឹកត្រចៀក ទារកចាប់ផ្តើមលេចចេញរូបរាង សំលៀកបំពាក់របស់អ្នកម៉ាក់ ចាប់ផ្តើមចង្អៀត អ្នកម៉ាក់ខ្លះអាចនឹងមានសភាពស្បែកស្ងួត ដូច្នេះគួរជូតមុខនឹងទឹកស្អាតញឹកញាប់ដើម្បីការពារការប្រេះស្បែក



ថ្ងៃ ៦១



ថ្ងៃ ៦២



ថ្ងៃ ៦៣



ថ្ងៃ ៦៤ 
៨ អាទិត្យ ៥ ថ្ងៃ ៨ អាទិត្យ ៦ ថ្ងៃ ៩ អាទិត្យ ៩ អាទិត្យ ១ ថ្ងៃ
អាទិត្យ, មេសា ២៥  ចន្ទ, មេសា ២៦  អង្គារ, មេសា ២៧  ពុធ, មេសា ២៨
ប្រព័ន្ទគំហើញ និងត្របកភ្ណែកចាប់ផ្តើមវិវត្ត ដែ និងជើងទារកចាប់ផ្តើមធ្វើចលនា ហើយអាចមើលឃើញតាមការពិនិត្យអេកូ អ្នកអាចស្តាប់លឺចង្វាក់បេះដូងទារកតាមប្រដាប់ស្តាប់បេះដូង ប្រវែងទារកពីក្បាលដល់គូថ ប្រហែលជា ២០មីលីម៉ែត្រ និងទំងន់ប្រហែល ២ ក្រាម


ថ្ងៃ ៦៥


ថ្ងៃ ៦៦


ថ្ងៃ ៦៧


ថ្ងៃ ៦៨
៩ អាទិត្យ ២ ថ្ងៃ ៩ អាទិត្យ ៣ ថ្ងៃ ៩ អាទិត្យ ៤ ថ្ងៃ ៩ អាទិត្យ ៥ ថ្ងៃ
 ព្រហស្បត្តិ៍, មេសា ២៩ សុក្រ, មេសា ៣០ សៅរ៍, ឧសភា ០១ អាទិត្យ, ឧសភា ០២
សាច់ដុំទារកនៅតាមអវៈយវៈ ដងខ្លួន និងក្បាលចាប់ផ្តើមអភិវឌ្ឃ ប្រដាប់ភេទស្រី រឺប្រុសនៅតូចនៅឡើយ បេះដូងអភិវឌ្ឃយ៉ាងពេញលេញ ការស្អំក្បាលដោយខ្នើយទឹកក្តៅ រឺទឹកត្រជាក់អាចជួយនៅពេលអ្នកឈឺក្បាល


ថ្ងៃ ៦៩


ថ្ងៃ ៧០


ថ្ងៃ ៧១


ថ្ងៃ ៧២
៩ អាទិត្យ ៦ ថ្ងៃ ១០ អាទិត្យ ១០ អាទិត្យ ១ ថ្ងៃ ១០ អាទិត្យ ២ ថ្ងៃ
 ចន្ទ, ឧសភា ០៣  អង្គារ, ឧសភា ០៤  ពុធ, ឧសភា ០៥  ព្រហស្បត្តិ៍, ឧសភា ០៦
ទារកមានរូបរាងជាកូនមនុស្សពេញលក្ខណៈ អ្នកម្តាយខ្លះ មានអាការៈចាញ់បន្តិចបន្ទួចបណ្ណោះមកដល់ពេលនេះ (កំរិតចាញ់ថយចុះជាងខែមុន) ប្រវែងទារកពីក្បាលដល់គូថ ប្រហែលជា ២៥ ទៅ៣០ មីលីម៉ែត្រ និងទំងន់ប្រហែល ៣ទៅ៥ ក្រាម អវៈយវៈ និងប្រដាប់ក្រៅរាងកាយរបស់ទារកបានលេចឡើងអោយឃើញគ្រប់យ៉ាង


ថ្ងៃ ៧៣


ថ្ងៃ ៧៤


ថ្ងៃ ៧៥


ថ្ងៃ ៧៦
១០ អាទិត្យ ៣ ថ្ងៃ ១០ អាទិត្យ ៤ ថ្ងៃ ១០ អាទិត្យ ៥ ថ្ងៃ ១០ អាទិត្យ ៦ ថ្ងៃ
សុក្រ, ឧសភា ០៧ សៅរ៍, ឧសភា ០៨ អាទិត្យ, ឧសភា ០៩  ចន្ទ, ឧសភា ១០
ក្បាលទារកមានទំហំពាក់កណ្តាលទំហំខ្លួន ផ្ទែមុខទារកពេញលក្ខណៈជាមុខមនុស្ស អ្នកម៉ាក់គួរព្យាយាមញ៉ាំតិចៗ តែច្រើនដង។ ទោះចាញ់យ៉ាងណា ក៏មិនត្រូវអាក់ខានអាហារពេលព្រឹកដែរ អ្នកប្រហែលត្រូវចាប់ផ្តើមស្លៀកពាក់សំលៀកបំពាក់ពោះធំ



ថ្ងៃ ៧៧



ថ្ងៃ ៧៨



ថ្ងៃ ៧៩



ថ្ងៃ ៨០

១១ អាទិត្យ
១១ អាទិត្យ ១ ថ្ងៃ ១១ អាទិត្យ ២ ថ្ងៃ ១១ អាទិត្យ ៣ ថ្ងៃ
 អង្គារ, ឧសភា ១១  ពុធ, ឧសភា ១២  ព្រហស្បត្តិ៍, ឧសភា ១៣ សុក្រ, ឧសភា ១៤
អ្នកម៉ាក់កំពុងពពោះ ត្រូវការអុកស៊ីសែនច្រើនជាងធម្មតា។ អ្នកអាចមានអារម្មណ៍ថាពិបាកដកដង្ហើម ហើយគួរតែទៅរកកន្លែងដែលមានខ្យល់អាកាសបរិសុទ្ធគ្រប់គ្រាន់ ប្រវែងទារកពីក្បាលដល់គូថ ប្រហែលជា ៣០ ទៅ៥០ មីលីម៉ែត្រ និងទំងន់ប្រហែល ៨ ក្រាម ក្រចកទន់ៗដុះឡើងនៅលើម្រាមដៃ និងម្រាមជើងទារក ពោះវៀនទារកចាប់ផ្តើមអភិវឌ្ឃ



ថ្ងៃ ៨១



ថ្ងៃ ៨២



ថ្ងៃ ៨៣



ថ្ងៃ ៨៤
១១ អាទិត្យ ៤ ថ្ងៃ ១១ អាទិត្យ ៥ ថ្ងៃ ១១ អាទិត្យ ៦ ថ្ងៃ ១២ អាទិត្យ
សៅរ៍, ឧសភា ១៥ អាទិត្យ, ឧសភា ១៦  ចន្ទ, ឧសភា ១៧  អង្គារ, ឧសភា ១៨
ប្លោកនោមទារកចាប់ផ្តើមកកើត អ្នកគួរហាត់ពង្រឹងសាច់ដុំទប់ទឹកនោម ទារកប្រុសចាប់ផ្តើមបង្ហើតអរម៉ូនភេទប្រុស ត្រីមាសទី១ បានបញ្ចប់

No comments:

Post a Comment