![]() |
រូបភាពតំណាង |
នៅពេលលឺពីប្រទេសហ្វាំងឡង់
អ្នកខ្លះគិតដល់អាកាសធាតុដ៏ត្រជាក់ ហើយខ្លះនឹកដល់ទូរសព្ទណូគា (Nokia)។
តែមានកត្តាជាច្រើនទៀតដែលជាចំនុច ដ៏មានប្រជាប្រិយអំពីប្រទេសនេះ។ អាជ្ញាធរប្រទេសហ្វាំងឡង់ ជួយផ្តល់ភាពងាយស្រួលក្នុងការថែរក្សាទារកក្នុងអាយុ១ឆ្នាំដំបូង។ សូមអានបន្តអត្ថបទខាងក្រោម។
ឡាំងទារក
តើអ្នកណានឹកគិតដល់ទារកនៅពេលដែលឃើញឡាំងនោះ?
ប៉ុន្តែ អាជ្ញាធរហ្វាំងឡង់បានចាប់ផ្តើមរបថថ្មីនេះ
គឺពួកគេបានប្រកាសផ្តល់ឡាំងដ៏ល្អពិសេសសំរាប់ទារកទាំងអស់
ប៉ុន្តែវាមិនមែនសំរាប់អោយទារកគេងក្នុងឡាំងនោះទេ។ អាជ្ញាធរផ្តល់ប្រអប់ចាប់ផ្តើមដល់ឪពុកម្តាយថ្មី
ដែលរួមមាន សំលៀកបំពាក់ កន្ទប ក្រដាសអនាម័យ ឧបករណ៍ក្មេងលេង គ្រែ និងរហូតដល់ពូក។
អ្នកខ្លះនិយាយថា ប្រអប់នោះបានជួយកាត់បន្ថយអត្រាមរណៈរបស់ទារក។ លើសពីនេះទៅទៀត
ឡាំងនេះជានិមិត្តរូបនៃភាពស្មើភាព ដោយសារតែគ្រប់គ្រួសារទទួលបាននូវប្រអប់ដូចគ្នា
ជាមួយវត្ថុខាងក្នុងដូចគ្នា។
ប្រវត្តិឡាំង
នៅអំឡុងឆ្នាំ១៩៣០
ប្រទេសហ្វាំងឡង់ជាប្រទេសក្រីក្រ ហើយមរណៈភាពរបស់ទារកមានកំរិតខ្ពស់។ ប៉ុន្តែនៅពេលដែល
ឡាំងទទួលបានការគាំទ្រ តួលេខនៃការស្លាប់របស់ទារកបានធ្លាក់ចុះជាបន្តបន្ទាប់
នៅសតវត្សបន្តមកទៀត។ ការប្រើឡាំងនេះចាប់ផ្តើមនៅឆ្នាំ ១៩៣៨ ហើយវាផ្តោតទៅលើគ្រួសារមានចំណូលទាប
ដែលមិនអាចមានលទ្ធភាពទិញគ្រែ និងរបស់របរចាំបាច់នានាសំរាប់ទារក។ អ្នកម្តាយត្រូវទៅពិនិត្យសុខភាព
នៅអំឡុងពេលពពោះ៤ខែដំបូង ដើម្បីទទួលបានឡាំងដែលឧបត្ថម្ភដោយរដ្ឋាភិបាល។ នៅពេលនោះ
គ្រួសារហ្វាំងឡង់ ៩៥% ប្រើប្រាស់ឡាំង។
តើឡាំងមានប្រយោជន៍ទេ?
ពិតជាមាន!
-
ពូកដែលពួកគេទទួលបាននៅក្នុងឡាំងនោះ
អាចប្រើជាគ្រែសំរាប់ទារក ដោយមានរបាំងការពារ៤ជ្រុង។
-
ឡាំងនោះ
ជាការលើកទឹកចិត្តអោយស្រ្តីពពោះទៅជួបគ្រូពេទ្យដើម្បីពិនិត្យសុខភាព
(ពេទ្យរដ្ឋាភិបាល)។
-
ជួយសន្សំពេលដល់ស្រ្តីដែលធ្វើការច្រើនម៉ោង
ហើយគ្មានពេលទៅទិញរបស់ប្រើប្រាស់ទាំងនោះ
សំភារៈក្នុងឡាំង
v សំលៀកបំពាក់ទារកច្រើនទំហំ សំរាប់ប្រើពេញ១ឆ្នាំដំបូង
v កន្ទបដែលបោកបាន
v ក្រណាត់បាំងទ្រូងទារកពេលទទួលអាហារ
v ប្រដាប់វាស់កំដៅ
v សៀវភៅសំរាប់ទារក
v គ្រែដេកសំរាប់ទារក៖ ស្រោមពូក កំរាលទ្រនាប់ការពារទឹក កំរាលសំឡី
ភួយ និងកាបូបជាគ្រែគេង
v សំលៀកបំពាក់ខែរងារ៖ ឈុតការពារព្រិល ពួក
ស្រោមដៃនិងស្រោមជើងមិនចំលងកំដៅ ស្រោមជើង មួកចាក់ និងមួកស្រោមមុខ (បិទក្បាលជិត ទុកតែប្រឡោះមាត់
និងភ្នែក)
v ឈុតអាវជាប់មួក សំភារៈចាក់សំរាប់ទារកគ្រប់ប្រភេទ ឈុតការពាររាងកាយ
ស្រោមជើងវែង(ស្លៀកដូចខោ)
v កន្សែងងូតទឹក កន្ត្រៃកាត់ក្រចក ក្រាស់សិតសក់ ច្រាសដុសធ្មេញ
បំពង់ទឹកក្តៅ ក្រែមលាបការពាររមាស់ និងក្រណាត់នានា
v សៀវភៅរូបភាព និងឧបករណ៍សំរាប់ពេលទារកដុះធ្មេញ
v ទ្រនាបទឹកដោះ និងស្រោមអនាម័យ
សំភារៈទាំងនេះ ផ្តល់អោយជាពណ៌ដែលមិនប្រកាន់ភេទទារក។
នេះបង្ហាញថា រដ្ឋាភិបាលហ្វាំងឡង់ យល់ច្បាស់ពីការថែទាំគ្រួសារ។ ម្យ៉ាងទៀត
គេបានផ្លាស់ប្តូពណ៌ផ្សេងៗទៅតាមឆ្នាំនីមួយៗ ដែលជួយអោយងាយស្រួលក្នុងការសំគាល់ឆ្នាំកំណើតទារក។
របស់ម្យ៉ាងនៅក្នុងឡាំងដែលយើងមិនលើកមកនិយាយគឺដបទឹកដោះគោ។
ដើម្បីលើកកំពស់ការបំបៅដោយទឹកដោះម្តាយ រដ្ឋាភិបាលបានបញ្ឈប់ការចែកចាយដបទឹកដោះគោ។
បែបនេះហើយទើបគេនិយាយថា ឡាំងនោះប្រែប្រួលកាន់តែអស្ចារ្យឡើងជារៀងរាល់ឆ្នាំ
ទៅតាមស្ថានភាពនៃសម័យកាលនៃពេលវេលា។
ប្រភព៖ #momjunction
No comments:
Post a Comment