![]() |
រូបតំណាង |
ស្រ្តីកូរ៉េត្រូវបានទូន្មានមិនអោយងូតទឹក
យ៉ាងតិច១អាទិត្យ។ ពួកគេមិនត្រូវបានអនុញ្ញាតិអោយប៉ះទឹកត្រជាក់ឡើយ។
៣អាទិត្យដំបូងក្រោយសំរាល ការចេញក្រៅផ្ទះត្រូវបានហាមឃាត់យ៉ាងតឹងរឹង។ ចំណែកស៊ុបសារាយសមុទ្រនឹងលេចមុខនៅលើតុអាហារគ្រប់ពេលរយៈពេលរាប់ខែ។
សន្លាក់ឆ្អឹងត្រគៀក
ត្រូវបានសណ្តកចេញពីគ្នា ដើម្បីទុកកន្លែងអោយទារកលូតលាស់
ហើយដំណើរការផ្លាស់ប្តូរនេះចំណាយពេល៩ខែ ទៅតាមទំហំលូតលាស់របស់ទារក។ នៅពេលសំរាល
គំលាតឆ្អឹងបានកើតឡើងរហូតដល់អតិបរិមា ដើម្បីអោយទារកអាច ធ្វើដំណើរចេញមកក្រៅបាន។
ក្រោយពេលទារកកើតមកហើយ អាងត្រគៀកត្រូវការពេលដើម្បីទាញចូលគ្នាវិញ
ព្រមទាំងរៀបចំគ្រោងសន្លាក់ត្រគៀកថ្មី។ នេះជាហេតុផលដែល
៣អាទិត្យដំបូងក្រោយសំរាលត្រូវបានសង្កត់ធ្ងន់ក្នុងការយកចិត្តទុកដាក់។ អំឡុងពេលនេះ
ម្តាយថ្មីមិនត្រូវធ្វើអ្វីដែលសកម្មនោះទេ
ហើយត្រូវព្យាយាមការពារកុំអោយសណ្តកសន្លាក់របស់ពួកគេ។
វាមិនមែនត្រូវគេងលើគ្រែពេញ១ថ្ងៃនោះទេ
តែអ្នកត្រូវចាប់ផ្តើមពីសកម្មភាពថ្នមៗ ហើយការចាប់ផ្តើមហាត់ប្រាណតិចៗកាន់តែលឿន ត្រូវបានគេយល់ស្របថា
មានប្រយោជន៍សំរាប់អ្នកម៉ាក់ថ្មី។ វាអាចនឹងជួយសំរួលដល់បញ្ហាប្លោកនោម ទល់លាមក
និងឈាមកក។ ត្រូវប្រាកដថា
អ្នកមានអ្នកកំដរនៅក្បែរខ្លួននៅពេលអ្នកក្រោកឡើងលើកដំបូងក្រោយសំរាល
ព្រោះអាចដួលសន្លប់។
អំឡុងពេល៣អាទិត្យនោះ
អ្នកសួរសុខទុក្ខត្រូវបានហាមឃាត់ ហើយម្តាយថ្មី និងទារក មិនត្រូវគេអនុញ្ញាតិអោយចេញទៅក្រៅទេ។
នេះគឺដើម្បីជៀសវាងការប៉ះពាល់នឹងប្រភពមេរោគឆ្លង ព្រោះទាំងម្តាយនិងទារក
មានប្រព័ន្ធការពារខ្សោយ។ អ្នកម្តាយថ្មី អស់កំលាំងដោយការបំបៅដោះ
និងការមិនបានគេងយប់។ អ្នកម្តាយខ្លះប្រើហេតុផលនេះ
ដើម្បីកុំអោយគេឃើញមុខហើមរបស់ខ្លួន។ ជនជាតិកូរ៉េលើកទឹកចិត្តម្តាយថ្មីអោយយកចិត្តទុកដាក់ថ្នមខ្លួនក្នុងពេល៣អាទិត្យដំបូងនេះ
ទោះបីជាពួកគេចង់ស្រូបខ្យល់អាកាសក៏ដោយ។
ស្រី្តកូរ៉េ
ជាទូទៅស្នាក់នឡក្នុងបន្ទប់កំដៅក្រោយសំរាល។ ទោះបីជាខែក្តៅក៏ដោយ
អ្នកម្តាយមិនត្រូវរំពឹងថា ប្រើម៉ាស៊ីនត្រជាក់ រឺកង្ហាឡើយ។ អាវដៃខ្លីត្រូវបានហាមឃាត់។
អ្នកម្តាយថ្មីខ្លះ ត្រូវម្តាយរបស់ខ្លួនស្រែកបន្ទោរដោយសារតែមិនពាក់ស្រោមជើង។
ទឹកដែលញ៉ាំបាន គឺទឹកក្តៅ។ ការប៉ះទឹកត្រជាក់ក្រោយសំរាលត្រូវគេជឿថា ធ្វើអោយអ្នកឈឺរោយសន្លាក់
និងចុកចាប់ក្នុងរាងកាយធ្ងន់ធ្ងរ។ ចំពោះរឿងនេះ ស្រ្តីអឺរ៉ុបមួយចំនួនទទួលស្គាល់ថា
ខ្លួនពិតជាពិសោធនូវការឈឺចាប់បែបនេះមែន ទោះបីជាមិនមានការយល់ស្របពីផ្នែកវេជ្ជសាស្រ្តក៏ដោយ។
៣អាទិត្យដំបូងក្រោយសំរាល ជាពេលមិនគួរធ្វើកិច្ចការផ្ទះ តែរក្សាខ្លួនអោយសះស្បើយពីការសំរាល។
ប៉ុន្តែការរក្សាខ្លួនអោយក្តៅពេកមិនប្រាកដថា ធ្វើអោយអ្នកស្រួលខ្លួននោះទេ។ កំដៅល្មមៗ
អាចជួយអោយអ្នកម្តាយថ្មី បង្កើតថាមពលមកវិញ។
![]() |
រូបតំណាង |
ម្តាយថ្មីទទួលទានស៊ុបសារាយសមុទ្រមួយចានធំ
១ថ្ងៃ៣ពេល។ ជនជាតិកូរ៉េយល់ថា សារាយសមុទ្រលាងឈាម លាងជាតិពុលក្នុងរាងកាយ ជួយអោយស្បូនកន្រ្តាក់រួមតូច
និងបង្កើនទឹកដោះម្តាយ។ វេជ្ជសាស្រ្តមិនគាំទ្រគំនិតនេះទាំងស្រុងទេ តែវាជាការពិតដែលថា
សារាយសមុទ្រជាអាហារសំបូរដោយជីវជាតិសំរាប់អ្នកម្តាយថ្មី។ វាផ្ទុកទៅដោយ
កាល់ស្យូមខ្ពស់ ជាតិសរសៃរ និងជាតិដែកដែលចាំបាច់សំរាប់ស្រ្តីក្រោយសំរាល។
ស្រ្តីដែលបំបៅដោះដំបូងទាមទារអោយទទួលជាតិកាល់ស្យូមក្នុងបរិមាណដូចស្រ្តីពពោះដែរ។
ការទទួលជាតិអាហារសរសៃរ ជួយទប់ទល់ការទល់លាមក និងជួយម្តាយថ្មីអោយស្រកទំងន់ដោយសារតែបរិមាណកាឡូរីទាប។
អ្នកម្តាយជាទូទៅមានសភាពស្លេកស្លាំង (បាត់បង់គ្រាប់ឈាមច្រើន) ដោយសារការសំរាល
ហើយត្រូវការជាតិដែកមកបង្គ្រប់។ មូលហេតុមួយទៀតដែលសារាយសមុទ្រផ្តល់គុណប្រយោជន៍នោះគឺ
ការផ្តល់ជាតិទឹក។ យើងដឹងថា យើងត្រូវការជាតិទឹកច្រើនជាប្រចាំថ្ងៃ ដើម្បីផលិតទឹកដោះ។
វាទាមទារអោយយើងយកចិត្តទុកដាក់វាស់បរិមាណទឹកដែលយើងទទួលទាន។ ការទទួលទានទឹកស៊ុបសារាយសមុទ្រ
ជាវិធីងាយៗក្នុងការផ្តល់ជាតិទឹក ហើយវាមានរសជាតិជាងទឹកសាប។
ប៉ុន្តែការទទួលទានបរិមាណអ៊ីយ៉ូតដែលមានក្នុងសារាយសមុទ្រច្រើនពេក អាចបណ្តាលអោយប៉ះពាល់ក្រពេញទីរ៉ូអ៊ីត។
![]() |
រូបតំណាង |
ការមិនងូតទឹកក្រោយសំរាលត្រូវគេយល់ថា
មកពីកង្វះប្រព័ន្ធទឹកស្អាតកាលពីអតីតកាល។ វាប្រហែលជាដោយសារឥទ្ធិពលនៃប្រព័ន្ធទឹកក្តៅមិនគ្រប់គ្រាន់
ហើយការពិបាកក្នុងការសំងួត ក៏អាចជាមូលហេតុផងដែរ
ព្រោះវាអាចធ្វើអោយម្តាយថ្មីងាយនឹងផ្តាសាយក្រោយងូតទឹកទាំងសក់មិនស្ងួត។
សព្វថ្ងៃការងូតទឹកមិនសូវចោទជាបញ្ហាសំរាប់ម្តាយថ្មីនៅកូរ៉េទៀតទេ។
បើសិនជាសក់អ្នកស្ងួត ហើយសីតុណ្ហភាពក្នុងបន្ទប់ទឹកមិនត្រជាក់ពេក ការលាងសំអាតញើស
និងឈាមពិតជាចាំបាច់ មិនត្រឹមតែកត្តាអនាម័យ និងសុខភាពប៉ុណ្ណោះទេ
តែវាថែមទាំងជួយបន្ធូរអារម្មណ៍ក្រោយការឈឺចាប់ និងនឿយហត់ដ៏វែងមកនោះផង។
No comments:
Post a Comment