Wednesday, July 11, 2018

សំរាប់អ្នកម៉ាក់ពពោះ រឺទើបសំរាល៖ ប្រេងអប់ធម្មជាតិជំនួយសក់​



 បើអ្នកម៉ាក់ត្រូវការថែរក្សាសក់អំឡុងពេលពពោះ រឺទើបនឹងសំរាល តែបារម្ភនឹងបញ្ហាប៉ះពាល់ពីផលិតផលនៅតាមទីផ្សារ អ្នកអាចសាកល្បងជាមួយប្រេងធម្មជាតិខាងក្រោម ដោយគ្រាន់តែចំណាយពេលខ្លះក្នុងការរៀបចំដោយខ្លួនឯងនៅផ្ទះប៉ុណ្ណោះ។ សូមព្យាយាមធ្វើជាទៀងទាត់ បើសិនអ្នកមិនទាន់ទទួលបានផលដូចដែលចង់បាននៅលើកទីមួយ ព្រោះប្រសិទ្ធភាពបែបធម្មជាតិ គឺត្រូវចំណាយពេលយូរជាផលិតផលបែបវិទ្យាសាស្រ្តទំនើប។ ប្រេងអប់សក់រូបមន្តខាងក្រោម ជាដំណោះស្រាយ១ចប់ គឺ កំចាត់អង្គែរ បំប៉នសក់អោយ រឹងមាំ ទន់ភ្លឺ មានទំងន់ និងជួយបណ្តុះសក់។

១.​ គ្រឿង​ផ្សំ​
១. ប្រេង​ដូង​ មួយ​កូន​ចាន​ចង្កិះ
២. ប្រេង​ដើមតែ​ Tea Tree Oil  ២ទៅ៣ដំណក់ (រក​ទិញ​បាន​នៅ​ឱសថ​ស្ថាន​ទំនើប)​
៣. ចំណិតខ្ទឹម​បារាំង ​ ១មើមកាត់ជា៤ យក១ចំណែក
៤. ចំណិតខ្ទឹម​ស​   ៤​ ទៅ​ ៥​ កំពឹស​



វីធី​ធ្វើ​៖​
១. ដាក់​ខ្ទឹម​បារាំង​ ​ខ្ទឹម​ស​ និង​ប្រេង​ដូង ទៅ​ក្នុង​ឆ្នាំង​។ ដាក់​លើ​ភ្លើង​ខ្សោយបំផុត។
២. លើកឆ្នាំងចេញពីភ្លើង នៅពេលវាឡើងក្តៅ មុនពេលពុះ។​
៣. បន្តក់ ប្រេងដើមតែ ចូលនៅពេលគ្រឿងផ្សំក្នុងឆ្នាំងត្រជាក់ធម្មតា។ កូរអោយសព្វ។
៤. ត្រងប្រេងដាក់កែវទុកប្រើ។

វិធី​ប្រើ៖​
លាបប្រេងអោយសព្វសក់ ហើយអប់ដោយមួក(ថង់ជ័រ)អប់សក់ ទុករយៈពេល ពី ១ម៉ោង ទៅ ១យប់តាមការចាំបាច់។ រួចកក់សក់សំអាត។ អ្នកអាចបន្ថែមក្រែមបន្ទន់សក់តាមការចូលចិត្ត។ ​

No comments:

Post a Comment