Wednesday, July 11, 2018

ការបង្រៀនទារកទើបកើតអោយគេង៖ ការជួយអោយស៊ាំនឹងភាពខុសគ្នារវាងយប់និងថ្ងៃ



ការដាក់ទារកឱ្យគេង និងគេងខ្លួនឯងអោយល្មមតាមការត្រូវការជាបន្តបន្ទាប់ អាចជាបញ្ហាប្រឈមធំបំផុតសំរាប់អ្នកម្តាយថ្មី។ នៅពេលដែលអ្នក ត្រូវបំបៅភ្លាមៗផង ត្រូវជួយដាក់កូនកុំអោយក្អែរក្រោយបំបៅផង ត្រូវបំពេរផង ត្រូវយោលផងលួងផលដើម្បីអោយកូនគេងបានយូរនោះ អ្នកស្ទើរតែមិនបានគេងខ្លួនអ្នក។ ខាងក្រោមនេះគឺជាមធ្យោបាយមួយចំនួនដែលអ្នកអាចជួយកូនរបស់អ្នកឱ្យយល់ពីភាពខុសគ្នារវាងយប់និងថ្ងៃ។ ទោះបីជាមិនងាយស្រួល តែវាអាចនឹងជួយអ្នកបាន។
ក្បួនដំបូង ដែលត្រូវចងចាំគឺត្រូវអត់ធ្មត់ជាមួយទារកទើបនឹងកើតរបស់អ្នក។ អ្នកធ្លាប់គេងលក់នៅពេលយប់ ហើយនៅភ្ញាក់នៅក្នុងថ្ងៃ រាប់ឆ្នាំមកហើយ ប៉ុន្តែសម្រាប់ទារកទើបនឹងកើត វាជារឿងថ្មី។ ដូច្នេះ អ្នកត្រូវផ្តល់ឱ្យទារក និងខ្លួនអ្នក នូវពេលវេលាខ្លះដើម្បីសម្របខ្លួនទៅនឹងទម្លាប់នេះ។
ក្រោយពីមកដល់ផ្ទះ នៅ២រឺ៣អាទិត្យ សូមចាប់ផ្តើមទម្លាប់ អោយទារករបស់អ្នកអាចសម្គាល់ភាពខុសគ្នារវាងថ្ងៃនិងយប់។ អ្នកអាចជួយកូនរបស់អ្នក ដោយផ្លាស់ប្តូរសំលៀកបំពាក់ "ថ្ងៃ" នៅពេលព្រឹក ហើយរៀបចំសំលៀកបំពាក់ពេលយប់ទុកអោយគេស្លៀកពាក់ នៅពេលអ្នករៀបនឹងដាក់អោយគេគេង។
·   លេងជាមួយកូននៅពេលថ្ងៃ ហើយកាត់បន្ថយពេលវេលា និងបរិមាណនៃការលេងកំឡុងពេលល្ងាចនិងពេលយប់។
·   ឱ្យកូនរបស់អ្នកស្តាប់សម្លេងផ្សេងៗនៅពេលថ្ងៃ តែព្យាយាមកាត់បន្ថយសំលេង និងកំរិតនៃសំលេងអោយនៅតិចបំផុត នៅពេលចាប់ផ្តើមល្ងាច និងនៅពេលយប់។​
·   រក្សាកន្លែងគេងរបស់កូន អោយភ្លឺនិងមានខ្យល់អាកាសចេញចូលនៅពេលថ្ងៃ តែយប់ឡើងត្រូវអោយវាងងឹតបន្តិច ហើយមិនគួរមានខ្យល់បក់ចេញចូលខ្លាំងពេកនោះទេ។​

គន្លឹះជួយអ្នកលួងកូនអោយគេងលក់
១. ទំនាក់ទំនងជាមួយកូន
វាមានសារៈសំខាន់ណាស់ សម្រាប់ម្ដាយចាប់ផ្តើមធ្វើ ប្រលែងលេងជាមួយកូន ចាប់ពីដំណាក់កាលដំបូង។ ពិតមែនថាកូនរបស់អ្នក ប្រហែលមិនយល់ពីអ្វីដែលអ្នកកំពុងព្យាយាមនិយាយនោះទេ ប៉ុន្តែការធ្វើបែបនេះអាច បញ្រ្ជាបការអភិវឌ្ឍផ្នែកស្វែងយល់ និងផ្នែកទំនាក់ទំនងសំរាប់ទារក។ ការប្រលែងលេងអាចជួយអោយទារក បែងចែកថ្ងៃនិងយប់ផងដែរ ពីព្រោះឪពុកម្តាយជាទូទៅ លេងច្រើននៅពេលថ្ងៃជាងពេលយប់។ វិធីនេះទារករបស់អ្នកនឹងដឹងថា វាដល់ពេលដែលពួកគេត្រូវគេ។ ការទាក់ទងជាមួយកូនបែបនេះ ត្រូវបានគេជឿថានឹងជួយដល់ទារក អោយបង្កើតជាការកំណត់ពេលមួយនៅក្នុងខ្លួនរបស់ពួកគេ ហើយអាចជួយពួកគេចេះគេងតាមពេលវេលា។

. ការអភិវឌ្ឃន៍វដ្តនៃការគេង
វដ្តនៃការគេង ជារង្វិលធម្មជាតិដែលមាននៅក្នុងខ្លួនមនុស្ស។ ទារកអាចអភិវឌ្ឍវដ្តនេះបានត្រឹមត្រូវ នៅពេលគេអាយុបាន៣ ទៅ៤ខែ រឺអាចលើសពីនេះ។ អ្នកម៉ាក់ ម្តាយអាចជួយអោយកូនស៊ាំទៅនឹងវដ្តនៃការគេង ដោយការបំបៅរៀងរាល់ ២ទៅ៣ ម៉ោង។ ចំណែកការប៉ះនឹងពន្លឺធម្មជាតិ ក៏ជួយជំរុញការអភិវឌ្ឍន៍វដ្តនៃការគេងបានផងដែរ ។ សូមជួយកូនទទួលពន្លឺធម្មជាតិ (មិនមែនពន្លឺអំពូល)អោយបានគ្រប់គ្រាន់នៅពេលថ្ងៃ។

. ការសង្កេតមើលសញ្ញាងងុយរបស់កូន
វិធីដ៏ល្អមួយទៀត សំរាប់ជួយអោយកូនគេង គឺអោយកូនគេងតាមសញ្ញាងងុយរបស់គេ។ ទារកក៏ចេះប្រាប់អោយម៉ាក់ប៉ាដឹងថាគេ អស់កំលាំង ងងុយ ហើយចង់គេងដែរ។
សញ្ញាទូទៅដែលជួយអ្នកអោយដឹងថាទារករបស់អ្នកងងុយ មានដូចជា ស្ងាប បិទភ្នែក រឺចិញ្ចើមប្រែទៅជាពណ៌ក្រហម។ ការធ្វើតាមសញ្ញាទាំងនេះ អាចជួយអ្នកនិងកូនរបស់អ្នកអោយមានទម្លាប់ទម្លាប់ប្រចាំថ្ងៃ ហើយអាចជួយគេមានទំលាប់ឆាប់ចូលគេងទៀតផង។


. ការកំណត់ម៉ោងចូលគេង
វាមានសារៈសំខាន់ណាស់សម្រាប់មាតាបិតាគ្រប់គ្នា ក្នុងការកំណត់ម៉ោងគេងអោយកូន។ ការគេងទៀងទាត់ ជាប្រការល្អសម្រាប់ការអភិវឌ្ឍន៍ជាទូទៅរបស់កុមារ ជាពិសេសក្នុងកំឡុងពេលលូតលាស់របស់គេ។ ទម្លាប់ខ្លីៗមុនចូលគេង អាចជាការម៉ាស្សាតិចៗក្រោយមុជទឹក រៀបចំទ្រនាប់ទឹកនោម និងចំរៀងមុនគេង។ ទម្លាប់បែបនេះអាចជួយកុមារអោយចូលគេងបានយ៉ាងងាយស្រួល។

៥. ការថ្នាក់ថ្នម
ដើម្បីជួយអោយកូនមានទំលាប់ចូលគេងឆាប់ ការថ្នាក់ថ្នមប្រចាំថ្ងៃជាការគួរធ្វើ។ លួងលោមបំពេរ បីអង្រួន រឺអោបអោយណែន អាចប្រើជាទំលាប់មុនពេលចូលគេង។ វាអាចជាសកម្មភាពដែលអោយអត្ថន័យដល់កូនថា នេះជាពេលត្រូវចូលគេង។ នៅពេលមានម៉ាក់ រឺប៉ាថ្នាក់ថ្នមអោយគេង ទារកអាចមានអារម្មណ៍ថាមានសុវត្ថិភាព នោះគេនឹងគេងដោយស្កប់ស្កល់បាន។

៦. ការបំបៅទៀងម៉ោង
ទារកទើបនឹងកើតក៏អាច ជំរុញអោយដេកដោយការបំបៅទៀងទាត់ផងដែរ។









No comments:

Post a Comment