ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច
និងអភិវឌ្ឍន៍នៃក្រុមហ៊ុនក្នុងស្រុកមួយបានមានប្រសាសន៍ថា ការវិនិយោគលើដីធ្លីមិនអាចទទួលបានផលមកវិញមុនរយៈពេល១ឆ្នាំ
ឬ២ឆ្នាំទេ វាត្រូវការពេលវេលាសមស្របមួយ។ ហេតុនេះ
មុននឹងសម្រេចចិត្តវិនិយោគលើដីធ្លី
អ្នកវិនិយោគគួរគិតពីកត្តាមួយចំនួនសិន ដូចជា ៖
១-សូមដកចេញនូវការពឹងផ្អែកលើព្រេងសំណាងជាមុនសិន
ព្រោះព្រេងសំណាងវាមិនអាចកើតមានពិតប្រាកដទេ
បើយើងគ្មានមូលដ្ឋានសម្រេចចិត្តត្រឹមត្រូវ ។
២-ត្រូវសួរខ្លួនឯងថា
បើសិនជាគម្រោងរបស់ខ្លួនជាប់គាំង លក់មិនចេញ តើយើងអាចទ្រាំ
ឬមានវិធីសាស្ត្រដោះស្រាយបានប៉ុន្មានឆ្នាំ បើយើងរង់ចាំ ឬអាចដោះស្រាយបាន
យើងនឹងទទួលជោគជ័យ ។
៣-កុំពឹងផ្អែកលើព័ត៌មានឆៅ
ឬធ្វើតាមកំសួលភ្លាមៗ
ដោយមិនបានវិភាគពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយជាមុន ។
៤-កុំឲ្យមានការយល់ច្រឡំផ្នែកអារម្មណ៍
មានន័យថា កុំយកអារម្មណ៍ ឬធ្វើតាមគ្នា ។
ស្របពេលគម្រោងអភិវឌ្ឍន៍ធំៗជាច្រើនបានបង្ហាញជាបន្តបន្ទាប់
អ្នកជំនាញផ្នែកអចលនទ្រព្យបានលើកឡើងថា
បច្ចុប្បន្នមានការបំពុលព័ត៌មានច្រើនពីអ្នកវិនិយោគមួយចំនួន
ដើម្បីលក់គម្រោងរបស់ពួកគេឆាប់ដាច់ ។ ប្រសិនបើអ្នកទិញមិនបានពិចារណា
និងគិតគូរឲ្យបានដិតដល់ទេ អាចនឹងជួបបញ្ហានៅថ្ងៃក្រោយ ។
បច្ចុប្បន្ននៅក្នុងវិស័យអចលនទ្រព្យនេះមានការបំពុលព័ត៌មានច្រើនទាក់ទងនឹងការបង្ហាញ
ឬលើកឡើងពីគម្រោងអភិវឌ្ឍន៍នានាតាមរយៈអ្នកវិនិយោគមួយចំនួននៅក្នុងវិស័យនេះដើម្បីទាក់ទាញអតិថិជន
ប្រយោជន៍គឺដើម្បីធ្វើឲ្យពួកគេលក់គម្រោងឆាប់ដាច់ ។
ជាក់ស្តែងយើងឃើញគម្រោងព្រលានយន្តហោះថ្មីក្នុងខេត្តកណ្តាលជាឧទាហរណ៍ស្រាប់
ដែលរាជរដ្ឋាភិបាលបានប្រកាសសាងសង់
ហើយមានអ្នកខ្លះបានប្រើប្រាស់លុយធនាគារទៅទិញ ដើម្បីលក់យកចំណេញ
ប៉ុន្តែបច្ចុប្បន្នគម្រោងនោះបានស្ងប់ស្ងាត់ ហើយសកម្មភាពនៃការទិញលក់ដីធ្លីក៏ស្ងប់ស្ងាត់ដែលធ្វើឲ្យអ្នកវិនិយោគមួយចំនួនប្រឈមមុខនឹងហានិភ័យ
»។
ហេតុនេះ
មុននឹងសម្រេចចិត្តវិនិយោគ
ខ្ញុំសុំឲ្យប្រជាពលរដ្ឋប្រមូលព័ត៌មានឲ្យបានច្បាស់លាស់
និងគ្រប់ជ្រុងជ្រោយជាមុនសិន មុននឹងធ្វើការសម្រេចចិត្តវិនិយោគដើម្បីកាត់បន្ថយហានិភ័យ
។
នៅពេលយើងមិនសូវស្វែងយល់សិក្សារៀនសូត្រ
និងតាមដានព័ត៌មានជាក់លាក់ទេ នឹងធ្វើឲ្យការវិនិយោគរបស់យើងមានហានិភ័យខ្ពស់។
ការសិក្សារៀនសូត្រ
និងប្រមូលព័ត៌មានបានត្រឹមត្រូវ
ជាមូលដ្ឋានដ៏សំខាន់សម្រាប់ធ្វើការសម្រេចចិត្តបានត្រឹមត្រូវ
និងអាចកាត់បន្ថយ ឬបញ្ចៀសបាននូវហានិភ័យ ជាជាងយើងវិនិយោគបែបប្រថុយប្រថាន
ព្រោះការវិនិយោគពឹងលើព្រេងសំណាង
មិនមែនជាជម្រើសរបស់អ្នកវិនិយោគឆ្លាតវៃនោះឡើយ ។
No comments:
Post a Comment