១. "កូនស្រីម៉ាក់សមនឹងទទួលបានការគោរពនិងស្រឡាញ់"
អ្នកត្រូវអនុញ្ញាតឱ្យកូនរបស់អ្នកបញ្ចេញអារម្មណ៍របស់នាងដោយសេរី។
ក្រសោបនាងដោយក្ដីស្រឡាញ់និងការគោរព ហើយក៏ណែនាំកូនអោយធ្វើដូចគ្នាចំពោះអ្នកវិញផងដែរ។
កូនរបស់អ្នកចាត់ទុកអ្នកជាគំរូដ៏ធំបំផុតរបស់នាង។
របៀបដែលអ្នកធ្វើហើយអ្វីដែលអ្នករំពឹងទុកនឹងមានឥទ្ធិពលលើសកម្មភាពរបស់នាងនាពេលអនាគត។
២. "ការលំបាកនឹងធ្វើឱ្យកូនស្រីម៉ាក់កាន់តែរឹងមាំ"
អ្នកត្រូវតែបង្រៀនកូនរបស់អ្នកថា
បញ្ហាប្រឈមធ្វើឱ្យនាងរឹងមាំ ហើយវាផ្តល់ឱកាសក្នុងការអភិវឌ្ឍន៍ខ្លួនជាមនុស្សកាន់តែល្អ។
អ្នកមិនគួរប្រញាប់ប្រញាល់ទៅជួយសង្គ្រោះនាង នៅពេលដែលនាងមានបញ្ហាក្នុងការគូរគំនូរអ្វីមួយនោះឡើយ។
អនុញ្ញាតឱ្យនាងស្វែងរកដំណោះស្រាយដោយខ្លួនឯង។ ការធ្វើបែបនេះ នឹងជួយឱ្យនាងបង្កើនជំនាញរបស់នាង។
អ្នកអាចផ្តល់ឱ្យនាងនូវឧបករណ៍ដើម្បីដោះស្រាយបញ្ហាផ្ទាល់ខ្លួនរបស់នាង។
ការធ្វើបែបនេះនឹងធ្វើអោយនាងកាន់តែក្លាយទៅជាបុគ្គលល្អនៅពេលអនាគត។
៣. "កូនម៉ាក់គិតថាខ្លួនឯងជាអ្នកណា នោះនឹងក្លាយជាការពិត"
អ្នកមិនត្រូវនិយាយអ្វីអវិជ្ជមានអំពីខ្លួនអ្នកនៅចំពោះមុខកូន
ៗ អ្នកទេ។ កុំនិយាយថា "ខ្ជិល" ឬ "ឆោតល្ងង់"។ កូនរបស់អ្នកអាចចាប់ផ្តើមចម្លងពីអ្នក ហើយចាប់ផ្តើមគិតអវិជ្ជមានអំពីខ្លួននាង។
បង្ហាញគោលដៅដែលអ្នកកំណត់សម្រាប់ខ្លួនអ្នក ហើយបង្ហាញពីរបៀបដែលអ្នកសម្រេចបាន។
នេះនឹងផ្តល់នូវការយល់ដឹងកាន់តែប្រសើរចំពោះនាង។
៤. "យើងទាំងអស់គ្នា សុទ្ធតែជាមនុស្ស យើងប្រាកដជាមានកំហុស"
អ្នកត្រូវតែបង្រៀនកូនថា មនុស្សប្រាកដជានឹងជួបពេលមិនល្អ ហើយគ្រប់គ្នាអាចនឹងធ្វើកំហុសមិនខាន។ ពេលខ្លះយើងជួបឧបសគ្គ
ហើយពេលខ្លះក៏មានគំនិតខ្វែងគ្នា។ សូមបើកចិត្ត ហើយបន្តដំណើរទៅមុខ ទុកពេលវេលាអតីតកាលធ្វើជាមេរៀន។
៥. "ធ្វើជាមនុស្សចិត្តទូលាយ ចេះលើកលែងទោសអ្នកដទៃ"
បង្រៀនកូនរបស់អ្នកអោយជួយអ្នកដទៃនៅពេលគេធ្វើអោយមានកំហុស
រឺពេលគេមានបញ្ហា។ អ្នកគួរតែអនុញ្ញាតឱ្យកូនរបស់អ្នកឃើញពីទំនាក់ទំនងល្អរបស់អ្នកជាមួយមនុស្សជុំវិញ។
សូមបង្ហាញនាងនូវឧទាហរណ៍អំពីរបៀបស្នើសុំជំនួយផ្លូវចិត្ដនៅពេលដែលអ្នកជួបថ្ងៃលំបាក របៀបដែលអ្នកគិតដល់អារម្មណ៍និងបញ្ហាផ្សេងៗរបស់អ្នកដទៃ។
៦. "កិច្ចការនឿយហត់តែងផ្តល់កំរៃ"
ជីវិតមិនមែនអំពីការសប្បាយរហូតនោះទេ
ហើយមានបញ្ហាប្រឈមនៅក្នុងជំហាននីមួយៗ គួរដោះស្រាយដោយសេចក្តីឧស្សាហ៍ព្យាយាម។
បង្ហាញកូនរបស់អ្នកថា មានរឿងជាច្រើនដែលអ្នកធ្វើមិនមែនដោយសារតែអ្នក
"ចូលចិត្ត" នោះទេ ប៉ុន្តែអ្នករំពឹងថានឹងមានកំរៃចំណេញយូរអង្វែងពីកិច្ចការនោះ។
បង្ហាញឧទាហរណ៏នៃការងារដែលមិនមែនជាចំណូលចិត្តរបស់អ្នក ប៉ុន្តែអ្នកនៅតែធ្វើវា ដោយសារតែវាផ្តល់ជីវិតល្អដែលអ្នកចង់បាន។
៧. "កូនស្រីម៉ាក់ត្រូវរៀនជានិច្ច"
មនុស្សយើងតែងតែរៀនមិនឈប់ឈរ
សូម្បីតែពេលយើងចាស់ក៏ដោយ។ មានប្រភពនៃការរៀនសូត្រគ្មានទីបញ្ចប់នៅក្នុងជីវិតរបស់យ់ង។
យើងរៀនអ្វីៗជាច្រើនពីបទពិសោធន៍របស់យើងផ្ទាល់។ អ្នកត្រូវតែសិក្សាពីជីវិត និងចំណាប់អារម្មណ៍របស់កូនអ្នក ដើម្បីជួយនាងរៀនពីរឿងថ្មីផងដែរ។
៨. "ត្រូវមានចិត្ដកតញ្ញូចំពោះអ្នកដទៃ"
អ្នកត្រូវលើកទឹកចិត្តកូនរបស់អ្នកឱ្យនិយាយថា
"អរគុណ" នៅពេលដែលអ្នកដទៃបង្ហាញសេចក្ដីសប្បុរសដល់គ្រួសាររបស់អ្នក។
បង្រៀនកូនរបស់អ្នក អោយចេះរួមចំណែកក្នុងគ្រួសារ និងសហគមន៍។ អាចចាប់ផ្តើមពីកិច្ចការសាមញ្ញៗ
ដូចជាការយកខោអាវប្រលាក់ដាក់ចូលកន្រ្តកបោកគក់ រឺប្រមូលខោអាវហាលស្ងួតមកទុកជាដើម។
សំខាន់បំផុត អ្នកត្រូវតែរំលឹកកូន
ៗ របស់អ្នកម្តងហើយម្តងទៀតថា អ្នកនឹងនៅក្បែរពួកគេនៅពេលដែលត្រូវការ ហើយជួយពួកគេនៅពេលដែលត្រូវការ។
ប្រាប់កូនឱ្យរក្សានូវគំនិតវិជ្ជមាន ដើម្បីឱ្យនាងអាចជំនះឧបសគ្គដែលនាងជួបប្រទះក្នុងជីវិត។
តើអ្នកមានអ្វីបន្ថែមលើនេះទៀតទេ? សូមចែករំលែកជាមួយគ្នា ដើម្បីបង្រៀនកុមាររបស់យើងអោយអនាគតគេកាន់តែជោគជ័យ
ហើយសង្គមស្រ្តីយើងកាន់តែរឹងមាំ។
No comments:
Post a Comment