១ ទីតាំង៖ អ្នកគួររង់ចាំបន្តិចសិន បើសិនជាអ្នកមានទីតាំងដែលអ្នកពេញចិត្ត ព្រោះឪកាសល្អអាចនឹងមកដល់តាមក្រោយ តែបើអ្នកទិញខុសហើយ ការដោះដូរនឹងនាំអោយខាតពេល ហើយបង្ករការស្មុគស្មាញជាថ្មីម្តងទៀត។
២-ជជែកជាមួយអ្នកជិតខាង ៖ អ្នកអាចជជែកជាមួយអ្នករស់នៅម្តុំនោះផងដែរ
ដោយសួរសំណួរផ្សេងៗទៅកាន់ពួកគេ
ទាក់ទងនឹងរឿងរ៉ាវដែលអ្នកកំពុងតែមានកង្វល់ ។
៣ កុំបង្ខំ ៖ បើប្រញ៉ាប់ អ្នកនឹងត្រូវរើស រវាងទីតាំងល្អផ្ទះមិនសូវស្អាត រឺ ផ្ទះស្អាតតែទីតាំងមិនសូវល្អ។ ប៉ុន្តែអ្នកអាចនឹងទទួលបានផ្ទះស្អាតទីតាំងល្អ
៤-បើមានកូន ត្រូវគិតរឿងសាលារៀន ៖ បើអ្នកមានកូន
ត្រូវគិតពីរឿងសាលារៀនរបស់កូនផងដែរថា
សាលារៀននៅក្នុងតំបន់ដែលអ្នកនឹងរស់នៅនោះល្អដែរឬទេ ។
នៅពេលសម្រេចចិត្តរឿងសាលារៀនរបស់កូនហើយ ទើបសម្រេចចិត្តពិនិត្យមើលបរិវេណដែលត្រូវសាងសង់លំនៅឋានឲ្យបានច្បាស់លាស់
។
៥-សុវត្ថិភាព ៖ សុវត្ថិភាពគឺជារឿងសំខាន់ណាស់
អ្នកត្រូវតែគិតពីសុវត្ថិភាពថា តើនៅក្នុងតំបន់ដែលអ្នកនឹងទៅរស់នៅនោះ
មានឧក្រិដ្ឋកម្មកើតឡើងញឹកញាប់ដែរឬទេ ហើយលំនៅឋានរបស់អ្នកស្ថិតនៅជិតស្ថានីយប៉ូលិសឬទេ
បន្ទាប់មក ទើបធ្វើការសម្រេចចិត្ត ។
#ប្រភព
No comments:
Post a Comment