ចង់បានផ្ទះ៖ អ្នកម៉ាក់លោកប៉ាគួរគិតអ្វីខ្លះមុននឹងសំរេចចិត្តជ្រើសរើសលំនៅស្ថានសំរាប់គ្រួសារ?




១ ទីតាំង៖ អ្នកគួររង់ចាំបន្តិចសិន បើសិនជាអ្នកមានទីតាំងដែលអ្នកពេញចិត្ត ព្រោះឪកាសល្អអាចនឹងមកដល់តាមក្រោយ តែបើអ្នកទិញខុសហើយ ការដោះដូរនឹងនាំអោយខាតពេល ហើយបង្ករការស្មុគស្មាញជាថ្មីម្តងទៀត។





២-​ជជែក​ជាមួយ​អ្នក​ជិតខាង ៖ អ្នក​អាច​ជជែក​ជាមួយ​អ្នក​រស់នៅ​ម្តុំ​នោះ​ផង​ដែរ ដោយ​សួរ​សំណួរ​ផ្សេង​ៗ​ទៅ​កាន់​ពួក​គេ ទាក់ទង​នឹង​រឿងរ៉ាវ​ដែល​អ្នក​កំពុង​តែ​មាន​កង្វល់ ។





៣ កុំបង្ខំ ៖ បើប្រញ៉ាប់ អ្នក​នឹងត្រូវរើស​ រវាងទីតាំងល្អផ្ទះមិនសូវស្អាត រឺ ផ្ទះស្អាតតែទីតាំងមិនសូវល្អ។  ប៉ុន្តែអ្នកអាចនឹងទទួលបានផ្ទះស្អាតទីតាំងល្អ 






៤-​បើ​មានកូន ត្រូវ​គិត​រឿង​សាលារៀន ៖ បើ​អ្នក​មានកូន ត្រូវ​គិត​ពី​រឿង​សាលារៀន​របស់​កូន​ផង​ដែរ​ថា សាលារៀន​នៅ​ក្នុង​តំបន់​ដែល​អ្នក​នឹង​រស់នៅ​នោះ​ល្អ​ដែរ​ឬទេ ។ នៅ​ពេល​សម្រេចចិត្ត​រឿង​សាលារៀន​របស់​កូន​ហើយ ទើប​សម្រេចចិត្ត​ពិនិត្យ​មើល​បរិវេណ​ដែល​ត្រូវ​សាងសង់​លំនៅ​ឋាន​ឲ្យ​បាន​ច្បាស់លាស់ ។



៥-​សុវត្ថិភាព ៖ សុវត្ថិភាព​គឺជា​រឿង​សំខាន់​ណាស់ អ្នក​ត្រូវ​តែ​គិត​ពី​សុវត្ថិភាព​ថា តើ​នៅ​ក្នុង​តំបន់​ដែល​អ្នក​នឹង​ទៅ​រស់នៅ​នោះ មាន​ឧក្រិដ្ឋកម្ម​កើតឡើង​ញឹកញាប់​ដែរ​ឬទេ ហើយ​លំនៅ​ឋាន​របស់​អ្នក​ស្ថិត​នៅ​ជិត​ស្ថានីយ​ប៉ូលិស​ឬទេ បន្ទាប់​មក ទើប​ធ្វើការ​សម្រេចចិត្ត ។



៦-​សេវាកម្ម​ផ្សេង​ៗ ៖ អ្នក​អាច​សាកល្បង​ដើរ ឬ​បើករថយន្ត​ចូល​ទៅ​ក្នុង​បរិវេណ​នោះ​ដើម្បី​​ពិនិត្យ​មើល​ថា តើ​មាន​ហាង​លក់ទំនិញ ឬ​ផ្សារ​នៅ​ជិត​ៗ​នោះ​ដែរ​ឬទេ និង​មាន​ចម្ងាយ​​ប៉ុន្មាន​គីឡូម៉ែត្រ​ពី​លំនៅ​ឋាន ហើយ​នៅ​ក្បែរ​ៗ​នោះ​មាន​សួន​សាធារណៈ​ មន្ទីពេទ្យឬទេ ៕







#ប្រភព

No comments:

Post a Comment