តើអ្នកកំពុងព្យាយាមបង្កើតផែនការដែលនឹងជួយឱ្យអ្នកធ្វើឱ្យទារករបស់អ្នកគេងលក់ស្រួលមែនទេ? តើអ្នកទើបតែយកទារករបស់អ្នកចេញពីពេទ្យទៅផ្ទះ ហើយពិបាកក្នុងការជួយឱ្យគេងលក់មែនទេ?
តើអ្នកបារម្ភថាទារកដែលទើបនឹងកើតរបស់អ្នក គេងមិនគ្រប់គ្រាន់ត្រឹមត្រូវមែនទេ?
តើអ្នកបានព្យាយាមអ្វីគ្រប់យ៉ាងប៉ុន្តែ មិនអាចធ្វើឱ្យគេគេងលក់ស្រួលសូម្បីតែពីរបីម៉ោងមែនទេ?
ប្រសិនបើអ្នកជាម្តាយថ្មីដែលកំពុងប្រឈមនឹងបញ្ហានៃការគេងជាមួយទារកទើបនឹងកើត
អត្ថបទនេះ គឺសម្រាប់អ្នកហើយ!
បែបបទគេងទូទៅសំរាប់ទារក១ខែ
ទៅ៣ខែ
ទារកម្នាក់ៗ
មានលក្ខណៈពិសេសរៀងៗខ្លួន ហើយទទួលបាននូវ ប្រព័ន្ធផ្លូវកាយ និងផ្លូវអារម្មណ៍ខុសៗគ្នា។
បែបបទគេងសំរាប់ទារក១ខែ:
ទារកទើបនឹងកើតរបស់អ្នក ស្ទើរតែគេងរហូតរយៈពេលពីរបីសប្តាហ៍ដំបូង។
•សម្រាប់ខែទីមួយ
អ្នកអាចរំពឹងថាទារកអ្នកនឹងគេងស្ទើរពេញ១ថ្ងៃ។ ទារករបស់អ្នកអាចគេងបានយូររហូតដល់ ១៨
ម៉ោងក្នុងរយៈពេល ២៤ ម៉ោងក្នុងមួយថ្ងៃ។
•ទារកមិនមែនគេងម្តង
រយៈពេល ១៨ ម៉ោងទេ គឺគេងយូរបំផុតត្រឹមបីទៅបួនម៉ោងម្តង។ គេនឹងគេងបែបនេះ
បន្តពីថ្ងៃទៅយប់ ហើយពីយប់ទៅព្រឹកវិញ។
•ទារកទើបកើតមិនអាចបែងចែករវាងថ្ងៃនិងយប់បានទេ។
•ខណៈពេលដែលទារកអាយុមួយខែរបស់អ្នកគេង,
វដ្តនៃការគេងរបស់គាត់នឹងមានរយៈពេលខ្លីជាងអ្នក
ហើយងាយនឹងភ្ញាក់ជាមួយនឹងការរំខាននានា (ការគេងបែបមិនស៊ប់ REM)។
ប៉ុន្តែដំណាក់កាលគេងមិនស៊ប់នេះ មានសារៈសំខាន់សំរាប់ជួយឱ្យខួរក្បាលរបស់កូនអ្នករីកចម្រើន។
បែបបទគេងនៃទារក២ខែ
•នៅចន្លោះអាយុ
៦សប្តាហ៍ ទៅ ៨សប្តាហ៍ អ្នកនឹងសម្គាល់ឃើញថាមានការផ្លាស់ប្តូរបន្តិចម្ដងៗនូវ រយៈពេលដែលគេគេង។
• ទារករបស់អ្នកនឹងចាប់ផ្តើមគេងថ្ងៃតិចជាងគេងយប់។
មានន័យថាកូនរបស់អ្នកអាចគេងបានប្រហែល ១ ឬ ២ ម៉ោងនៅពេលថ្ងៃ។ ហើយម៉ោងដែលគេគេងខ្វះនៅពេលថ្ងៃនោះ
គេនឹងគេងសងនៅពេលយប់វិញ គឺរយៈពេលគេងនៅពេលយប់ នឹងវែងជាង។
•ការភ្ញាក់ដឹងខ្លួនរបស់ទារកនៅចន្លោះនៃការគេងនឹងកើនឡើង។
អ្នកអាចសំគាល់បានថា បើគេគេងបាន៣ម៉ោង
គេនឹងភ្ញាក់ដឹងខ្លួនយូរជាងពេលដែលគេគេងបានតែ២ម៉ោង។
•ការគេងរបស់ទារកអាយុ២ខែ
គឺគេងស៊ប់ជាងមុន។ ការគេងរលីវខ្លីជាងមុន ហើយមិនងាយភ្ញាក់នឹងការរំខានដូចមុនឡើយ។
បែបបទនៃការគេងរបស់ទារក៣ខែ
•នៅពេលកូនរបស់អ្នកមានអាយុ
៣ខែ គេត្រូវការការគេងប្រហែល ១៥ ម៉ោងក្នុងរយៈពេល ២៤ ម៉ោង។ គេនឹងគេងប្រហែល៥ម៉ោងនៅពេលថ្ងៃ
ហើយ១០ម៉ោងនៅពេលយប់ ដោយភ្ញាក់២ រឺ៣ដងដើម្បីទទួលការបំបៅ។
•ប៉ុន្តែទារកខ្លះ
គេងយូរៗតាំងពីនៅតូច ដូច្នេះ បើកូនរបស់អ្នកគេងយូរមិនភ្ញាក់មកបៅនៅពេលកណ្តាលយប់
មិនមែនជាអ្វីប្លែកនោះទេ ហើយបើគេនៅតែភ្ញាក់ច្រើនដងនៅពេលយប់ ក៏ជារឿងធម្មតាដែរ។
•ដោយសារតែក្រពះរបស់ទារក
រំលាយទឹកដោះគោប្រសើរឡើង ធ្វើឱ្យវាមានភាពងាយស្រួលសម្រាប់ទារកក្នុងការបៅច្រើនជាងមុន
ហើយគេងបានយូរជាងមុនដែរ។
•ការភ្ញាក់ពេលថ្ងៃអាចយូរដល់ទៅ
១ម៉ោង រឺ១ម៉ោងកន្លះ។ ចំណែកម៉ោងគេងយប់អាចនឹងកាន់តែទៀងទាត់។
No comments:
Post a Comment