១. បាយដំណើប។ អ្នករើសអង្ករកាន់តែល្អ បាយកាន់តែឆ្ងាញ់។
២. ស្វាយទុំ។ គួររើសយកស្វាយដែលទុំល្អ ហើយពូជផ្អែម។ យើងសូមណែនាំស្វាយកែវចិន។
៣. ខ្ទិះដូង។ ខ្ទិះដើម។
៤. គ្រាប់ល្ង (មិនដាក់ក៏បាន)។
៥. ស្កសរ និងអំបិល បន្តិច។
៥. ស្កសរ និងអំបិល បន្តិច។
វិធីធ្វើ
ដំបូងអ្នកត្រូវចិតសំបកស្វាយទុំ
ហើយចិតស្តើង ។
បន្ទាប់មក
យកថង់ប្លាស្ទិចមួយ ក្រាលពីលើប្រដាប់មូរ (ដូចជារបស់ជប៉ុនមូរស៊ូស៊ី
រឺកូរ៉េមូរគីមប៉ាប់)។ តំរៀបចំនិតស្វាយគរលើគ្នាចេញជារៀងចតុកោណ ។ ដាក់បាយដំណើបដែលដណ្តាំឆ្អិន ខ្ទិះដូង ទៅលើស្វាយ។
បន្ទាប់មកមូរវាអោយលឿនដោយប្រយ័ត្ន
ហើយប្រាកដថាបាយដំណើបនិងគ្រឿងផ្សេងទៀត បានស្រោបទាំងស្រុងដោយចំណិតស្វាយ។ កាត់ជាកង់ៗ។
សូមកុំដាក់វាចូលក្នុងទូទឹកកក។
គួរញ៉ាំស្រស់និងភ្លាម ៗ ។ អ្នកអាចរក្សាវាទុកនៅសីតុណ្ហភាពធម្មតាបានមួយម៉ោងរឺលើសតិចតួច។
ប៉ុន្តែទូរទឹកកកនឹងធ្វើឱ្យបាយដំណើបរឹង និងចំណិតសាច់ស្វាយលែងស្រស់។ ការកំដៅឡើងវិញក៏នឹងធ្វើអោយស្វាយឆ្អិន បាត់បង់រសជាតិផងដែរ។
ប្រភព
ប្រភព
No comments:
Post a Comment