១. កុំនិយាយជំនួសកូន
នៅពេលដែលមានអ្នកណាសួរឈ្មោះកូន គួរឲ្យកូននិយាយ
ឬប្រាប់ឈ្មោះដោយខ្លួនឯង។ ធ្វើបែបនេះ ដើម្បីឲ្យក្មេងក្លាហាន
និងហ៊ាននិយាយជាសាធារណៈ។
២. ធ្វើមិត្តជាមួយកូន
ការធ្វើមិត្តជាមួយកូន
ជួយឲ្យក្មេងហ៊ាននិយាយអ្វីគ្រប់យ៉ាង មិនអាចលាក់បាំងពីអ្នកបានឡើយ
ជាពិសេសវាងាយស្រូលដល់អ្នកយល់ពីអារម្មណ៍របស់កូនកាន់តែច្បាស់។
៣. ប្រៀបធៀបរបស់ចង់បាន
និងត្រូវការដល់កូន
យើងដឹងច្បាស់ណាស់ថាក្មេងៗចូលចិត្ត និងចង់បានរបស់លេង
និងរបស់របរថ្មីៗ ដូចជាស្បែកជើង ឡាន តុក្កតា ជាដើម។
ប៉ុន្តែយើងអាណាព្យាបាលមិនអាចបណ្ដោយឲ្យកូនចង់បានរបស់អ្វីតាមតែចិត្តនោះទេ
ដូចនេះគួរវិធីសាស្ត្រពន្យល់ រវាងរបស់ចង់បាន និងត្រូវការដល់កូន
ដោយមិនប្រើហិង្សា ឬពាក្យទ្រគោះបោះបោកនោះទេ។
៤.
ផ្ដល់សិទ្ធិឲ្យធ្វើអ្វីដោយខ្លួនឯង
៥ . ជ្រើសរើសអ្វីដែលពេញចិត្ត
៦. បង្រៀនឲ្យសន្សំចំគោលដៅ
ម្ដាយឪពុកជាអ្នកផ្ដល់ហិរញ្ញវត្ថុដល់កូន
តែក៏មិនត្រូវភ្លេចប្រាប់កូនពីរបៀបសន្សំលុយ សម្រាប់ពេលចាំបាច់នោះដែរ។
ឧទាហរណ៍ ប្រសិនបើកូនអ្នកចង់បានទូរស័ព្ទថ្មីប្រើ
ហេតុនេះអ្នកគួរប្រាប់ពីរបៀបសន្សំលុយ និងរយៈពេលប៉ុន្មានគេនឹងសម្រេចដោយខ្លួនឯង។
៧. បង្កើតទម្លាប់
និងចំណង់ចំណូលចិត្ត
ម្ដាយឪពុកមួយចំនួន ចង់ឲ្យកួនរៀនតន្រ្តី
ខណៈកូនចូលចិត្តលេងបាល់ ដែលនេះទង្វើមួយលោកអ្នកគួរគិតសារឡើងវិញ។
ចំណុចនេះ ការអប់រំកូនរបស់លោកខាងលិច តែងឲ្យកូនធ្វើអ្វីពេញចិត្ត
និងទម្លាប់ប្រចាំថ្ងៃ ដោយម្ដាយឪពុកអាចមើល និងណែនាំពីក្រោយ ។
៨. លើកទឹកចិត្តកូន
ពេលធ្វើរឿងអ្វីថ្មី
៩. ឲ្យកូនរើសនូវកាដូខ្លួនឯង
អនុញ្ញាតឲ្យកូនរបស់អ្នក
រើសកាដូដែលគេពេញចិត្តដោយខ្លួនឯង។
នៅពេលដែលក្មេងក្លាហានហ៊ាននិយាយរបស់ខ្លួនចង់បាន
នោះគេនឹងព្យាយាមធ្វើវា ដោយមានគោលដៅច្បាស់លាស់
ហើយពេលធំឡើងគេនឹងអាចជ្រើសរើសជំនាញសម្រាប់ជីវិតគេខ្លួនឯង
ដោយមិនស្ដាយក្រោយផងដែរ។
១០.
អនុញ្ញាតឲ្យជ្រើសរើសមនុស្សខ្លួនស្រឡាញ់
នេះជាចំណុចសំខាន់មួយ អាណាព្យាបាល ក៏គួរតែបើកចិត្ត
និងស្ដាប់អ្វីដែលជាតម្រូវការជីវិតរបស់កូនក្នុងវ័យជំទង់
តែក៏ភ្ជាប់ជាមួយការអប់រំជីវិត តថភាពសង្គមឲ្យដឹងជាមុនដែរ។ វ័យជំទង់
ជាវ័យមួយ ចូលចិត្តចង់ដឹងអ្វីថ្មីៗ
ហេតុនេះអាណាព្យាបាលក៏ត្រូវចូលរួមចែករំលែកបទពិសោធ៍នានា ឲ្យកូនបានដឹង
និងយល់ តែមិនមែនជាការគំរាមកំហែង និងហាមឃាត់គ្រប់ពេលនោះទេ។
No comments:
Post a Comment