មនុស្សធំទូទៅអាចប្រើភាសានិយាយដើម្បីយល់ចិត្ត
និងប្រាស្រ័យទាក់ទងគ្នាបាន តែខុសគ្នាពីទារកតូច ពួកគេមិនអាចឡើយពោលគឺបានត្រឹមតែយំឬធ្វើកាយវិការប៉ុណ្ណោះ។
ខាងក្រោមនេះជាកាយវិការទាំង ៧របស់ទារក ដែលអ្នកម្តាយគ្រប់រូបគួរដឹង៖
១. ទាត់ជើងទាំងសងខាងខ្វៃៗ៖ បញ្ជាក់ថាទារកកំពុងរីករាយ
ជាពិសេសទារកដែលចូលចិត្តទឹក គេនឹងបង្ហាញកាយវិការនេះពេលកំពុងងូតទឹក
ឬម្យ៉ាងទៀតពេលដែលគេបានកាន់របស់លេងដែលពេញចិត្ត។
២. ពត់ខ្នង៖ បញ្ជាក់ថាទារកកំពុងពិបាកក្នុងខ្លួន
ឬមានឈឺត្រង់កន្លែងណាមួយ។
ពេលខ្លះទារកក៏បង្ហាញកាយវិការនេះនៅពេលគេបៅឆ្អែតពេកផងដែរ។
៣. យកដៃទាញត្រចៀក៖ បញ្ជាក់ថាគេកំពុងសប្បាយចិត្ត
តែទាញត្រចៀកហើយយំ គេប្រហែលជាឈឺត្រចៀក ឬមួម៉ៅ។
៤. ក្តាប់ដៃ៖ ទារកកំពុងឃ្លានបៅ។
៥. បោះដៃឡើងលើ៖ ភាគច្រើនទារកធ្វើកាយវិការនេះពេលកំពុងគេង
គេកំពុងប្រាប់យើងថា មានអ្វីមួយមករំខានការគេងអាចជាសម្លេង
ឬគេកំពុងយល់សប្តិជាដើម។ ប៉ុន្តែបើគេបោះដៃឡើងលើពេលភ្ញាក់ពីគេងវិញ
មានន័យថាគេគេងបានឆ្អែត ហើយត្រូវការឲ្យអ្នកបីគេឡើង៕
No comments:
Post a Comment