ឪពុកម្តាយភាគច្រើនចាប់ផ្តើមឱ្យកូនញ៉ាំអាហារដែលមានជាតិស្ករច្រើនតាំងពីនៅតូច។
មានអាហារខ្លះឪពុកម្តាយគិតថាល្អបំផុតសម្រាប់កូនតូចហើយព្យាយាមឱ្យកូនញ៉ាំរាល់ថ្ងៃ។
តែផ្ទុយទៅវិញ
អាហារទាំង៦យ៉ាងនេះធ្វើឱ្យប៉ះពាល់ដល់កូនតូចៗដោយមិនដឹងខ្លួន៖
១. ទឹកផ្លែឈើ
ឪពុកម្តាយភាគច្រើនឱ្យកូនញ៉ាំទឹកផ្លែឈើដូចជាទឹកក្រូចជាដើមដោយគិតថាវាសម្បូរទៅដោយវីតាមីនគ្រប់មុខ។
ប៉ុន្តែអ្នកត្រូវគិតថាទឹកផ្លែឈើដែលកូនអ្នកញ៉ាំនោះមិនមែនមានតែផ្លែឈើសុទ្ធទេ
វាក៏មានជាតិស្ករនៅក្នុងនោះដែរ។ ជាតិស្ករទាំងនោះជ្រាបចូលទៅក្នុងឈាម
ហើយវាក៏អាក្រក់ចំពោះមេតាប៉ូលីសនៃកាបូនអ៊ីដ្រាត។ យោងទៅតាម The American Academy of Pediatrics បានណែនាំថាគួរតែឱ្យកូនញ៉ាំផ្លែឈើស្រស់ជាជាងញ៉ាំទឹកផ្លែឈើដប។
២. យ៉ាអ៊ួរ
ដើម្បីជ្រើសរើសយ៉ាអ៊ួរដែលល្អ
អ្នកត្រូវមើលការណែនាំឱ្យបានច្បាស់មុននឹងឱ្យកូនញ៉ាំ។
អ្នកមិនត្រូវទិញយៅអ៊ួរណាដែលមិនបានក្លាស្សេឱ្យបានត្រឹមត្រូវទេ។
ហើយអ្នកគួរតែឱ្យកូនញ៉ាំយ៉ាអ៊ួរធម្មជាតិប្រសើរជាងញ៉ាំទឹកដោះគោកំប៉ុង។
ចំពោះយ៉ាអ៊ួរដែលមានរសជាតិផ្លែឈើ
អ្នកមិនគួរឱ្យកូនញ៉ាំទេព្រោះវាសម្បូរទៅដោយជាតិស្ករ
កាល់ឡូរីដែលអាចធ្វើឱ្យធាត់និងងាយកើតជំងឺទឹកនោមផ្អែម។
គួរតែឱ្យញ៉ាំរសជាតិដើមទើបល្អ។
៣. Cereals
Cerealsគឺជាអាហារមួយប្រភេទដែលងាយស្រួលញ៉ាំដោយគ្រាន់តែលាយជាមួយនឹងទឹកដោះគោ
ហើយឪពុកម្តាយភាគច្រើនឧស្សាហ៍ឱ្យកូនញ៉ាំព្រោះវាងាយស្រួល
ហើយសម្បូរជីវជាតិបំប៉ន។ ប៉ុន្តែតាមពិត
សារធាតុបំប៉នទាំងនោះត្រូវបានកាត់បន្ថយតាមរយៈការផលិតពីរោងចក្រមានតែកាបូនអ៊ីដ្រាតទេដែលនៅសល់។
ហេតុនេះហើយ នៅពេលដែលកូនអ្នកញ៉ាំហើយនឹងឆាប់ឃ្លានវិញ។
អ្នកគួរតែបន្ថែមគ្រាប់ធញ្ញជាតិ ឬផ្លែឈើស្រស់។
៤. ទឹកឃ្មុំ
កូនក្មេងក្រោមអាយុ២ឆ្នាំមិនគួរញ៉ាំទឹកឃ្មុំនោះទេ ព្រោះថាកូនអ្នកអាចនឹងរងប្រតិកម្ម។
ជាពិសេសវាអាចមានបាក់តេរីដែលធ្វើឱ្យកូនអ្នកឆ្លងជំងឺដែលហៅថា Botulism Poisoning។
៥. ទំពាំងបាយជូរ
ទំពាំងបាយជូរមានផ្ទុកវីតាមីននិងសារធាតុរ៉ែដែលក្មេងត្រូវការ។
ប៉ុន្តែវាក៏មានហេតុផលដែលមិនគួរឱ្យកូនអ្នកញ៉ាំដែរគឺក្មេងអាចងាយនឹងឈ្លក់ហើយលេបគ្រាប់។
ហេតុនេះហើយជំនួសដោយការញ៉ាំទំពាំងបាយជូរ
អ្នកគួរតែឱ្យកូនញ៉ាំចេកវិញប្រសើរជាង។
៦. វីតាមីនគ្រាប់

No comments:
Post a Comment