ទឹកចិត្តស្រលាញ់៖ អំណោយជូនអ្នកមានគុណ


១. សំលៀក​បំពាក់
​សំលៀក​បំពាក់​ ជា​ជា​គ្រឿង​បិត​បាំង​កាយ​ដែល​អ្នក​មាន​គុណ​ត្រូវ​ការ​ ប្រើ​ប្រាស់​រាល់​ថ្ងៃ មិន​តែ​ប៉ុណ្ណោះ​ តម្លៃ​​វា​សម​ស្រប​ទៅ​តាម​លទ្ធភាព​របស់​កូន​គ្រប់​គ្នា។ ការ​ជូន​សំលៀកបំពាក់​អាច​ជា​កាដូ​មួយ ​ដែល​ធ្វើឲ្យ​អ្នកមាន​គុណ​នឹករលឹក​ដល់​អ្នក​ខ្លាំង​ និង​មិន​មាន​អារម្មណ៍​ឯកា ​នៅ​ពេល​ដែល​ពួកគាត់​លើក​ពាក់​ម្ដង​ៗ។





២. ថវិកា
"ស្រួល​ជាង​គេ​បំផុត​ហើយ​ រឿង​ជូន​លុយ​! បើ​ទិញ​អី​មិន​ទាន់​ជូន​លុយ​គាត់​ក៏​បាន​ដែរ ណាមួយ​ខ្ញុំ​អត់​សូវមាន​ពេល​ទំនេរ​ផង ព្រោះ​ព្រឹក​រៀន​ ហើយ​ថ្ងៃ​ធ្វើការ​ដល់​យប់"។​ ការ​ជូន​លុយ​កាក់​ បាន​ផ្ដល់​​​ជម្រើស​​ឱ្យ​លោក​ទាំង​ពីរ​ច្រើន ទោះ​គាត់​ចង់​ពិសា​អី ទិញ​អ្វី ឬ​ ប្រើ​ប្រាស់​សម្រាប់​បុណ្យ​ទាន​​​ក៏​បាន​។​​





៣. ថ្នាំសង្កូវ ឬរបស់ញាំ​ប៉ូវ​សុខភាព
ឪពុក​ម្ដាយ​ រស់​នៅ​​ឯ​ស្រុក​ឆ្ងាយ​ពី​កូនៗ ឈឺ​ថ្កាត់​យប់​ព្រលប់​ត្រូវ​តែ​មាន ដូច្នេះ​​កូន​ៗ គួរ​តែ​ទិញ​ថ្នាំ​សង្កូវ ឬ ថ្នាំ​ប៉ូវ​សុខភាព​ជូន​លោក​ទាំង​ពីរ។   « ប្រេង​កូឡា ទឹក​ត្រចៀក​កាំ ថ្នាំ​រឹត​ដៃ​ជើង ថ្នាំ​ក្ដៅ​ ថ្នាំ​ត្រជាក់​អី​ហ្នឹង គួរ​តែ​ទិញ​ជូន​ពួក​គាត់ ហើយ​​សរសេរ​អក្សរ​ដាក់​ពី​របៀប​ប្រើ​ប្រាស់​ឱ្យ​ត្រឹម​ត្រូវ​កុំ​ឱ្យ​ ពួក​គាត់​ប្រើ​ខុស! សំខាន់​ណាស់​ រឿង​ថ្នាំ​បង្ការ​ បឋម​ហ្នឹង»





៤. ភេសជ្ជៈ ចំណី​អាហារ​ទុក​បាន​យូរ
ភេសជ្ជៈ ​ទឹក​ផ្លែឈើ ​និង​ចំណី​អាហារ​ទុក​បាន​យូរ ​ដូចជា​ ត្រី​ងៀត​ ត្រី​ឆ្អើរ​គ្រឿង​ ជាដើម​ ក៏​អាច​ទិញ​សម្រាប់​ជូន​ជា​កាដូ​ជូន​អ្នក​មាន​គុណ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​ផង​ដែរ។ "ចំណី​អាហារ​ហ្នឹង​មាន ត្រី​ងៀត​ ត្រី​ឆ្អើរ​គ្រឿង​ទុក​បាន​យូរ បាយ​សម្ល​អី​ហ្នឹង​ជូន​គាត់! ឬ​ក៏​ធ្វើ​ ឬ ទិញ​​​​​ម្ហូប​​ណា​ប្លែក​ដែល​គាត់​មិន​ដែល​ពិសា​​ ក៏​បាន​ដែរ!៕​​​​ ​





No comments:

Post a Comment