គ្រោះអាសន្ន តែងកើតឡើងជានិច្ចនៅក្នុងជីវិត
មិនថាអ្នកប្រុងប្រយ័ត្នប៉ុណ្ណានោះទេ។
ឪពុកម្តាយរបស់ក្មេងតូចៗដឹងរឿងនេះច្បាស់ណាស់។
ដូច្នេះហើយទើបអ្នកត្រូវតែការពារ និងត្រៀមរួចរាល់ក្នុងការដោះស្រាយបញ្ហា
ពេលពួកគេជួបប្រការណាមួយ ពេលកំពុងលេងកម្សាន្ត។
ទាំងអស់នេះ
គឺជាការណែនាំក្នុងការព្យាបាលគ្រោះថ្នាក់ស្រាលៗដូចជាការមុត រយះ និង
រលាកផ្សេងៗ។
- ប្រការដែលអាណាព្យាបាលគួរធ្វើ
១. លាងសម្អាត
ប្រើទឹកធម្មតា (ជៀសវាងការប្រើទឹកត្រជាក់ក្នុងការលាងរបួសដែលរលាក)
ដើម្បីកម្ចាត់ធូលី និងកម្ទេចផ្សេងៗចេញពីរបួស។
កុំភ្លេចលាងសម្អាតដៃមុននឹងប៉ះមុខរបួស។
២. ព្យាបាល
បន្ទាប់ពីលាងមុខរបួស អ្នកចាំបាច់ត្រូវការពារ
និងបង្ការការឆ្លងមេរោគ។ ក្រេមឬក្រមួនមាន
ប្រសិទ្ធភាពក្នុងការបង្ការនូវការបង្កើតនៃបាក់តេរីដែលអាចធ្វើឱ្យមានមេរោគ
និងធ្វើឱ្យការព្យាបាលប្រើរយៈពេលយូរ។
អ៊ីចឹងសូមណែនាំនូវក្រមួន 4-in-1 ដែលប្រឆាំងនឹងមេរោគ ការរលាក និង
ស្នាមរបួសព្រមទាំង ជួយធ្វេីឱ្យការព្យាបាលគ្មានភាពក្រហាយ។
ក្រមួននេះអាចរកបាននូវឱសថស្ថានធំៗដែលមានជាកញ្ចប់តូចៗ ពណ៌ខៀវនិងស។
៣. ការពារ
វាសំខាន់ណាស់ ដែលរបួសត្រូវរុំបិទជិតដើម្បីជួយព្យាបាលរបួស។
ការរុំរបួសជួយព្យាបាលដោយផ្តល់នូវសំណើមសម្រាប់កោសិកាលូតលាស់ឡើងវិញ
និងជួយការពាររបួសពីមេរោគផ្សេងៗ។
៤. ពិគ្រោះជាមួយវេជ្ជបណ្ឌិត
នៅពេលដែលមានចម្ងល់ពីរបួសរបស់អ្នក ត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិតដើម្បីយល់ដឹង
បើសិនរបួសរបស់អ្នកត្រូវការការព្យាបាលជាបន្ទាន់។
- ប្រការដែលមិនគួរធ្វើ
បន្ទាប់ពីមានរបួសអ្នកអាចមើលតាមការណែនាំខាងក្រោម៖
១. ការប្រើវិធីដែលប្រឆាំងនឹងបាក់តេរីខ្លាំងពេក
ការព្យាបាលរបួសតាមបែបបុរាណ
ដូចជាការចាក់អាល់កុលទៅលើរបួសអាចធ្វើឱ្យកោសិកាស្បែកកាន់តែខូចខាត។
ជៀសវាងក្នុងការប្រើវិធីមួយនេះក្នុងការព្យាបាលរបួស។
២. មិនយកចិត្តទុកដាក់ទៅទៅលើរបួស
ការមិនបានព្យាបាលរបួសទាន់ពេលវេលាអាចធ្វើឱ្យរបួសកាន់តែរីករាលដាល
និងបង្កស្លាកស្នាមមកពីការរលាក
និងហើមដែលប៉ះពាល់ទៅដល់មួយផ្នែកធំនៃរបួស។ លើសពីនេះ វាអាចធ្វើឱ្យឆ្លងមេរោគទៅដល់ឈាមបើសិនជាព្យាបាលមិនត្រឹមត្រូវ៕
No comments:
Post a Comment