ការត្រៀមខ្លួនផ្តល់កំណើត

ប្រភពរូបភាពៈ By Ken Hammond (USDA)
ចូរព្យាយាមសិក្សាស្វែងយល់បន្ថែមអំពីជំរើសនានាក្នុងការសំរាល ចាប់តាំងពីការជ្រើសរើសមន្ទីពេទ្យ គ្រូពេទ្យឯកទេស និងការគ្រប់គ្រងការឈឺចាប់ជាដើម។ អ្នកគួរតែរៀបចំគំរោងផ្ទាល់ខ្លួន ហើយជ្រើសរើសអ្វីៗ ដែលផ្តល់អោយអ្នកនូវទំនុកចិត្ត។
ការឈឺពោះ និងការសំរាល
ចូរស្វែងយល់នូវអ្វីដែលអាចកើតឡើងអំឡុងពេលឈឺពោះ និងការឆ្លងទន្លេ។ អ្នកគួរដឹងពីលក្ខណៈសំគាល់ និងដំណាក់កាលនៃការឈឺពោះ និងវិធីគ្រប់គ្រងការឈឺចាប់ (មិនមែនពឹងផ្អែកលើពេទ្យទាំងខ្លួនឯងងងឹតងងុលនោះទេ)។ បន្ថែមលើនោះ អ្នកគួរស្វែងរកការទូន្មានអំពីវិធី និងពេលដែលត្រូវប្រឹងរុញបញ្ចេញគភ៌។រឿងអំពីការសំរាលរបស់មនុស្សម្នាក់ៗ
ការសំរាលកូនមានភាពខុសៗគ្នាពី១ករណី ទៅ១ករណី ដូចជាការសំរាលក្នុងទឹក(មិនទាន់ទទួលស្គាល់ទូលំទូលាយនៅកម្ពុជា) និងការសំរាលដោយវះកាត់ទាំងមិនបានត្រៀមទុកជាដើម។ ហើយក៏ការសំរាលទូទៅតែមានលក្ខណៈពិសេសរៀងៗខ្លួន។ អ្នកអាចស្តាប់ ហើយស្វែងយល់ ពីរឿងសំរាលរបស់អ្នកម៉ាក់ជុំវិញខ្លួនអ្នក ដែលជិតស្និទ្ធ ហើយរីករាយនឹងនិយាយប្រាប់អ្នក។ វាក៏អាចនាំអោយអ្នកញញឹម និងសើចសប្បាយ ហើយផ្តល់ជាបទពិសោធន៍ថែមទៀតផងការកំណត់ពេលស្បូនកន្ត្រាក់ពេលឈឺសំរាលកូន













ប្រភព
No comments:
Post a Comment