Tuesday, June 5, 2018

ការសំរាលកូន

មានរឿងជាច្រើនណាស់ដែលត្រូវអោយយើងគិតនៅពេលដែលរៀបចំទទួលថ្ងៃពិសេស។ សព្វថ្ងៃ ស្រ្តីភាគច្រើន បានទទួលសេវាពិនិត្យ និងពិគ្រោះ អំពីការពពោះ និងការសំរាល នៅតាម មន្ទីពេទ្យបង្អែក និងមន្ទីពេទ្យឯងជន តាមលទ្ធភាពរបស់ពួកគាត់។ តែដោយសារជីវភាពស៊ីវិល័យ បច្ចុប្បន្នមនុស្សអាចស្វែងរកវិធីប្រសើរជាច្រើន ជាជំនួយក្នុងថ្ងៃដ៏ធំមួយនេះ ដូចជា ថ្នាក់រៀនឆ្លងទន្លេ (នៅតាមមន្ទីពេទ្យសម្ភពឯងជនធំៗមួយចំនួន) អ្នកអាជីពខាងប្រឹក្សាសំរាប់ស្រ្តីពពោះ (គិលានុដ្ឋយិកាចាស់ៗមួយចំនួនទទួលបំរើសេវានេះ) និងអ្នកណែនាំវិធីប្រឹងជាដើម។ លើសពីនេះទៅទៀត អ្នកក៏អាចស្វែងរកពត៌មាននានាអំពី ការសំរាលដោយធម្មជាតិ ការសំរាលនៅផ្ទះ ការសំរាលដោយវះកាត់ និងប្រធានបទជាច្រើនទៀតដែលជាចំណេះដឹងមានប្រយោជន៍។ អ្នកគួរតែស្វែងយល់ពីសញ្ញានៃការសំរាល និងសំភារៈដែលត្រូវរៀបចំដើម្បីទៅមន្ទីពេទ្យ។ ចូរប្រយ័ត្នចំពោះករណីប្លែកៗ ដើម្បីរៀបចំខ្លួនអោយទាន់ពេល និងត្រូវវិធី។ អ្នកគួរទាក់ទងរកពេទ្យឯកទេស ណាត់ថ្ងៃជួបប្រឹក្សា និងពិនិត្យអោយបានល្អិតល្អន់នៅពេលដែលដឹងថាជិតដល់ពេលហើយ។

ការត្រៀមខ្លួនផ្តល់កំណើត

ការត្រៀមខ្លួនផ្តល់កំណើត
ប្រភពរូបភាពៈ By Ken Hammond (USDA)

ចូរព្យាយាមសិក្សាស្វែងយល់បន្ថែមអំពីជំរើសនានាក្នុងការសំរាល ចាប់តាំងពីការជ្រើសរើសមន្ទីពេទ្យ គ្រូពេទ្យឯកទេស និងការគ្រប់គ្រងការឈឺចាប់ជាដើម។ អ្នកគួរតែរៀបចំគំរោងផ្ទាល់ខ្លួន ហើយជ្រើសរើសអ្វីៗ ដែលផ្តល់អោយអ្នកនូវទំនុកចិត្ត។

ការឈឺពោះ និងការសំរាល

ចូរស្វែងយល់នូវអ្វីដែលអាចកើតឡើងអំឡុងពេលឈឺពោះ និងការឆ្លងទន្លេ។ អ្នកគួរដឹងពីលក្ខណៈសំគាល់ និងដំណាក់កាលនៃការឈឺពោះ និងវិធីគ្រប់គ្រងការឈឺចាប់ (មិនមែនពឹងផ្អែកលើពេទ្យទាំងខ្លួនឯងងងឹតងងុលនោះទេ)។ បន្ថែមលើនោះ អ្នកគួរស្វែងរកការទូន្មានអំពីវិធី និងពេលដែលត្រូវប្រឹងរុញបញ្ចេញគភ៌។

រឿងអំពីការសំរាលរបស់មនុស្សម្នាក់ៗ

ការសំរាលកូនមានភាពខុសៗគ្នាពី១ករណី ទៅ១ករណី ដូចជាការសំរាលក្នុងទឹក(មិនទាន់ទទួលស្គាល់ទូលំទូលាយនៅកម្ពុជា) និងការសំរាលដោយវះកាត់ទាំងមិនបានត្រៀមទុកជាដើម។ ហើយក៏ការសំរាលទូទៅតែមានលក្ខណៈពិសេសរៀងៗខ្លួន។ អ្នកអាចស្តាប់ ហើយស្វែងយល់ ពីរឿងសំរាលរបស់អ្នកម៉ាក់ជុំវិញខ្លួនអ្នក ដែលជិតស្និទ្ធ ហើយរីករាយនឹងនិយាយប្រាប់អ្នក។ វាក៏អាចនាំអោយអ្នកញញឹម និងសើចសប្បាយ ហើយផ្តល់ជាបទពិសោធន៍ថែមទៀតផង

ការកំណត់ពេលស្បូនកន្ត្រាក់ពេលឈឺសំរាលកូន

ការកន្រ្តាក់សំរាល ១ការកន្រ្តាក់សំរាល ២ការកន្រ្តាក់សំរាល ៣ការកន្រ្តាក់សំរាល ៤ការកន្រ្តាក់សំរាល ៥ការកន្រ្តាក់សំរាល ៦ការកន្រ្តាក់សំរាល ៧ការកន្រ្តាក់សំរាល ៨ការកន្រ្តាក់សំរាល ៩ការកន្រ្តាក់សំរាល ១០ការកន្រ្តាក់សំរាល ១១ការកន្រ្តាក់សំរាល ១២ការកន្រ្តាក់សំរាល ១៣

ប្រភព

No comments:

Post a Comment