គន្លឹះទិញបន្លែខ្លះៗ ពីអ្នកម៉ាក់



១. កូនគួរ​ជ្រើសរើស​បន្លែ​ដែល​មាន​លក់​តាម​រដូវ​កាល ព្រោះ​ក្រៅ​ពី​វា​មាន​តម្លៃ​ថោក​​ជាង​បន្លែ​ខុស​រដូវ​ហើយ វាក៏កាត់បន្ថយការ​ប្រើ​ថ្នាំ​គីមីអោយចេញផ្លែខុសរដូវផង​ដែរ។ ម្យ៉ាង​ទៀត​នៅ​ពេល​ទិញ កូនគួរ​តែ​ប្រយ័ត្ន​​មើល​ថា ​តើ​មាន​ក្រាម​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ជាប់​បន្លែ​ឬ​ក៏​អត់ ហើយ​គួរ​ជ្រើសរើស​បន្លែ​ណា​ដែល​មានសត្វចោះរឺដង្កូវស៊ី​ខ្លះៗ ព្រោះ​វា​ជា​សញ្ញា​បង្ហាញ​ថា​បន្លែ​នោះ​ប្រើ​ថ្នាំ​គីមី​តិច។

២. បើកូនអាចរកបេះ បន្លែ​ស្រស់​​ក្បែរ​ៗ​ផ្ទះ​ដូច​ជា​​ស្លឹក​បាស ​ស្លឹក​ ឬ​ផ្កា​​អង្គារ​ដី ស្អំ ឬ​ទំពាំង​ស្រស់​ជា​ដើមនោះជាការប្រសើ ព្រោះភាគ​ច្រើន​គឺ​ជា​បន្លែ​ដែល​គ្មាន​សារធាតុ​គីមី ​ដុះ​មក​ឯកឯង​តាម​ធម្មជាតិ និង​មាន​ផល​គ្រប់​រដូវ​កាល។



៣. ស្ពៃ​បូកគោ ឬ​ស្ពៃ​ក្ដោប កូនគួរ​រើស​មើល​ដុំ​ណា​ដែល​មាន​ទម្ងន់​ធ្ងន់ ព្រោះ​វា​មាន​ន័យ​ថា​ស្ពៃ​នោះ​ណែន​ល្អ ហើយ​បើ​អាច​​ កូនគួរ​មើល​ដុំ​ណា​ដែល​មាន​ទ្រនុង​តូច​ៗ ព្រោះ​បន្លែ​ប្រភេទ​នេះ​ភាគ​ច្រើន​យើង​ទទួលទាន​តែ​ស្លឹក​នោះ​ទេ។



៤. សម្រាប់​បន្លែ​ខាត់ណា កូនមិន​គួរ​ជ្រើស​រើស​បន្លែ​ដែល​​មាន​ទង​ចាស់​ពេក​នោះ​ទេ។ វិធី​សង្កេត​មើល​ថា​ខាត់​ណា​ចាស់​ឬ​ក៏​អត់​ គឺ​មើល​លើ​ស្នាម​កាត់​នៅ​បរិវេណ​គល់​ខាត់ណា ដែល​អាច​មើល​​ឃើញ​សរសៃ​តូច​ៗ បើ​បន្លែ​នោះ​កាន់​តែ​ចាស់ សរសៃ​​នោះ​កាន់​តែ​ធំណាកូន។




៥. ត្រសក់ គួរ​ជ្រើសរើស​ផ្លែ​ណា​ដែល​​នៅ​បៃតង​​បើ​ទោះ​បី​សម្បក​វា​រាង​គ្រើម​បន្តិច​ក៏​ដោយ ព្រោះ​ផ្លែ​នៅ​​ខៀវ​គឺ​មាន​ន័យ​ថា​នៅ​ខ្ចី តែ​បើ​សម្បក​ចាប់​ផ្ដើម​ស​ហើយ​គឺ​មាន​ន័យ​ថា​​​វា​ចាស់​ហើយ។



៦. បើ​ជា​បន្លែ​ប្រភេទ​ពួក​ត្រប់ គួរ​តែ​មើល​សម្បក​ខាង​លើ​របស់​វា បើ​ឃើញ​ថា​មាន​លក្ខណៈ​រួញ​រាប​ជាប់​នឹង​ផ្លែ​នោះ មាន​ន័យ​ថា​បេះ​មក​យូរ​ហើយ ៕











#ប្រភព

No comments:

Post a Comment